ក្បួនរកដើមទុនដ៏មានប្រសិទ្ធភាព របស់សហគ្រិនខ្មែរមួយរូប ដែលសរសេរនៅក្នងសៀវភៅត្រៀមចេញរកស៊ីអោយចំគោលដៅ

0
571

សហគ្រិនស្ត្រីវ័យក្មេង សំ លីនណា ស្ថាបនិកអេលីសគ្រឿងសង្ហារឹម កើតក្នុងគ្រួសារដែលមានជីវភាពយ៉ាប់យឺន ខណៈពុកគាត់ប្រកបរបររត់ម៉ូតូឌុប និងនមានម្ដាយប្រកបរបរកាត់ដេរបន្តិចបន្តួចជួយផ្គត់ផ្គង់ជីវភាពគ្រួសារ។

សហគ្រិនស្ត្រីវ័យក្មេងតស៊ូក្នុងជីវិតរូបនេះបានបញ្ជាក់ថា ទោះបីគ្រួសារមានជីវភាពយ៉ាប់យឺនក៏ពិតមែន ប៉ុន្តែបងស្រីមិនបានឈប់ពីការសិក្សាឡើយ ដោយតស៊ូរៀនរហូតទទួលបានអាហារូបករណ៍សិក្សាថ្នាក់មហាវិទ្យាល័យទាល់តែបញ្ចប់ការសិក្សាផ្នែកច្បាប់ និងបានរៀនចប់ឆ្នាំទី២ ផ្នែកហិរញ្ញវត្ថុ និងធនាគារថែមទៀតផង។

ជាកូនច្បងក្នុងចំណោមបងប្អូន៤នាក់ បងស្រីបានតស៊ូចាប់ផ្ដើមអាជីវកម្មលក់ចែកចាយបោះដុំគ្រឿងបន្លាស់រថយន្ត និងសម្ភារៈគ្រឿងម៉ាស៊ីនកសិកម្ម ប្រើប្រាស់ដើមទុនតិចតួចបំផុត ដោយព្យាយាមធ្វើខ្លួនជាឈ្មួញកណ្ដាល យកផលិតផលគេមកលក់ទាល់តែអស់ តើបសងលុយគេវិញ និងទទួលបានប្រាក់ចំនេញមួយចំនួនពីការងារនេះយកមកសន្សំរហូតអាចមានលទ្ធភាពធ្វើការនាំចូលបន្តិចម្ដងៗ ដើម្បីបំពេញតម្រូវការអតិថិជនរបស់ខ្លួន។

ដោយមើលឃើញការរីកចម្រើនកាន់តែច្បាស់ បងស្រីក៏សម្រេចចិត្តកម្ចីប្រាក់ពីធនាគារ ដើម្បីពង្រីកសក្ដានុពលអាជីវកម្មលក់គ្រឿងបន្លាស់រថយន្តនេះពេញទំហឹងតែម្ដង។

និយាយដល់ការចាប់ផ្ដើមអាជីវកម្មគ្រឿងសង្ហារឹម សហគ្រិនស្ត្រីវ័យឆ្លាតរូបនេះ បានបញ្ជាក់ថា៖ នៅខណៈពេលដែលបងស្រីចាប់ផ្ដើមសាងសង់ផ្ទះថ្មីរបស់ខ្លួន គាត់គិតដល់តម្រូវការគ្រឿងសង្ហារឹម ដោយខ្លួនឯងជាមនុស្សចូលចិត្តភាពស្រស់ស្អាត សោភ័ណ្ឌភាព និងគំនិតច្នៃប្រឌិតថ្មីៗ ធ្វើអោយបងស្រីមើលឃើញការចាប់ផ្ដើមអាជីវកម្មមួយទៀត តាមរយះការនាំចូលគ្រឿងសង្ហារឹមពីក្រៅប្រទេសមកលក់ចែកចាយនៅក្នុងស្រុក។

ក្រោយធ្វើការសិក្សាស្រាវជ្រាវ និងធ្វើការតេស្តលក់សាកល្បងរួចមកបងស្រី ក៏ចាប់ផ្ដើមអាជីវកម្មគ្រឿងសង្ហារឹមនេះនៅចុងឆ្នាំ២០១៥ ដោយធ្វើការដាក់លក់ជាដំបូងតាមរយះអនឡាញ និងមិនទាន់មានទីតាំងត្រឹមត្រូវនៅឡើយទេ រហូតដល់ដើមឆ្នាំ២០១៦ ទើបចាប់ផ្ដើមមានទីតាំងជាក់លាក់ និងមានផលិតផលដាក់តាំងបង្ហាញមួយចំនួន។

បងស្រី លីនណា បានសង្កត់ធ្ងន់ថា៖ គ្រប់ការងារ និងអាជីវកម្មទាំងអស់អាចសម្រេចជោគជ័យបាន អាស្រ័យធំបំផុតលើកត្តាខ្លួនឯង។ ភាពជឿជាក់ និងការតស៊ូ ដើម្បីសម្រេចគោលដៅ ដោយហ៊ានជម្នះគ្រប់បញ្ហានឹងធ្វើអោយអ្នកមានភាពជោគជ័យយ៉ាងពិតប្រាកដ។

ជាក់ស្ដែង បងស្រី លីនណា មិនបានបន្ទោសលើបញ្ហាជីវភាពគ្រួសារនោះទេ គាត់ប្រឹងប្រែងតស៊ូរៀនបង្កើតផ្លូវដើរអោយខ្លួនឯង គ្រប់គ្រងវាសនាខ្លួនឯង ឆ្លៀតពេលរៀនអភិវឌ្ឍន៍ខ្លួននឯងក្លាយជាបង្គោលដ៏រឹងមាំសម្រាប់គ្រួសារទាំងមូលទៀតផង។

ទុនរកស៊ីដ៏ធំបំផុតរបស់សហគ្រិនស្ត្រីវ័យក្មេងរូបនេះ មិនមែនជាលុយកាក់រាប់ពាន់ដុល្លារអាមេរិកនោះទេ តែគឺខ្លួនឯងទៅវិញទេ ហើយភាពសំខាន់នៃកត្តាខ្លួនឯង គឺជាដើមចមនៃភាពជោគជ័យក្នុងការងារ និងការរកស៊ី។

ដកស្រង់ពីសៀវភៅ៖ ត្រៀមចេញរកស៊ីអោយចំគោលដៅ ១០$ ( ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ )

ទំនាក់ទំនងទិញ៖ 016 300 843 / 017 300 844

មានលក់នៅបណ្ណាគារ

បណ្ណាគារប្រជាប្រិយ

បណ្ណាគារបាក់ទូក

បណ្ណាគារអង្គរធំ

បណ្ណាគារសន្តិភាព

បណ្ណាគារឥន្ទ្រទេវី នៅបាត់ដំបង

បណ្ណាគារឯករាជ្យ​ នៅព្រះសីហនុ

បណ្ណាគារលីហេង នៅព្រះសីហនុ

បណ្ណាគារប៊ុងឡុង នៅកំពង់ចាម

បណ្ណាគារព្រះវិហារ នៅសៀមរាប

បណ្ណាគារបញ្ញាស័ក្តិសិទ្ធ នៅតាកែវ