ចំនុចពិសេសទាំង៦ដែលធ្វើអោយភេសជ្ជះ Coca Cola ល្បីល្បាញនាំមុខគេជាង ១០០ឆ្នាំមកនេះ

0
442

 

ភេសជ្ជះកូកាកូឡា (Coca Cola) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៨៨៦ ដោយលោកវេជ្ជះបណ្ឌិត John S. Pemberton ផ្ដើមចេញពីតម្លៃលក់ត្រឹមតែ៥សេនក្នុងមួយកែវ វិវត្តន៍ឈានឡើងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុននេះនៅតែជាក្រុមហ៊ុនផលិតភេសជ្ជះនាំមុខគេ និងឈរជើងបានយូរជាង ១៣០ឆ្នាំហើយមកទល់នឹងពេលនេះ។

តើហេតុអ្វីបានជាក្រុមហ៊ុននេះអាចឈរជើងបានយូរដល់ថ្នាក់នេះ?

១.រក្សាបាននូវរស់ជាតិដើម៖ ការរក្សាបាននូវរស់ជាតិដែលអតិថិជនចង់បានគឺជារឿងដែលសំខាន់បំផុតសម្រាប់អាជីវកម្មដែលទាក់ទងនឹងផលិតផលម្ហូបអាហារ និងភេសជ្ជះ។ ក្រុមហ៊ុនកូកាកូឡា បានប្រើប្រាស់រូបមន្តគ្រឿងផ្សំដដែលៗក្នុងការផលិតដែលបានបង្កើតឡើងតាំងពីឆ្នាំ១៨៨៦ មកម្លេះ។

២.និមិត្តសញ្ញា៖ ក្រុមហ៊ុនកូកាកូឡា បានប្រើប្រាស់នូវឡូហ្គោ(Logo) ដែលមានលក្ខណះទាក់ទាញ ងាយស្រួលចំណាំ និងងាយស្រួលអានដោយធ្វើអោយអតិថិជនមានអារម្មណ៍ជាប់ចិត្តនឹងឈ្មោះនៃផលិតផលរបស់ក្រុមហ៊ុន។

៣.សំបកដបដែលមានភាពច្នៃប្រឌិត៖ គំនិតក្នុងការរចនារូបរាងដបភេសជ្ជះកូកាកូឡាផ្ដើមចេញពីការចង់ផ្ដល់នូវភាពងាយស្រូលក្នុងការកាន់តាមខ្លូន និងងាយស្រូលក្នុងការទទួលទានដល់អតិថិជន។ កាលពីឆ្នាំ១៩១៥ ក្រុមហ៊ុនកូកាកូឡា បានរចនាដបថ្មី និងរស់ជាតិថ្មីដែលធ្វើអោយអតិថិជនរបស់ខ្លួនមិនសប្បាយចិត្ត ខឹងសម្បាជាខ្លាំង និងបានធ្វើអោយទីផ្សារភេសជ្ជះមួយនេះធ្លាក់ចុះយ៉ាងគំហុកស្ទើរតែចាញ់ Pepsi ទៅហើយ។

៤.ភាពសំខាន់នៃអ្នកចែកចាយបន្ត៖ នៅត្រង់ចំណុចនេះ ផ្ដោតសំខាន់លើអ្នកដែលទទួលយកផលិតផលទៅលក់បន្ត (លក់ដុំ) ឬលក់រាយ ចាំបាច់ត្រូវចេះរក្សាផលិតផលទាំងនោះអោយមានស្តង់ដា អនាម័យ និងរក្សាបាននូវគុណភាពដើម ដែលអតិថិជនចង់បាន តួយ៉ាងភេសជ្ជះនេះគប្បីរក្សាទុកនៅត្រឹមសីតុណ្ហភាព ៣៦អស្សាសេ និងមិនលើសពី៤០អស្សាសេ។ ចំណុចសំខាន់ទាំងនេះ ក្រុមហ៊ុនកូកាកូឡា បានព្យាយាមធ្វើការណែនាំដល់តំណាងចែកចាយរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។

៥. តម្លៃ៖ ក្រុមហ៊ុនកូកាកូឡា បានរក្សាតម្លៃនៃការលក់ផលិតផលរបស់ខ្លូនអោយនៅដដែលអស់រយះពេលជាង ៧០ឆ្នាំមកហើយ រាប់ចាប់តាំងពីឆ្នាំ១៨៨៦ រហូតដល់ ១៩៥៩ ដែលនេះជាហេតុធ្វើអោយអតិថិជននៅតែមានការគាំទ្រដូចដើម និងសប្បាយចិត្តក្នុងការទិញផលិតផលនេះមកទទួលទាន។

៦. ការផ្សព្វផ្សាយ៖ តើក្រុមហ៊ុនកូកាកូឡា លក់អ្វីអោយពិតប្រាកដ? ក្រុមហ៊ុននេះ បានលក់នូវភាពទាក់ទាញ និងអូសទាញការចាប់អារម្មណ៍ពីអតិថិជនរបស់ខ្លួន ពិសេសក្រុមហ៊ុនបានព្យាយាមធ្វើការផ្សព្វផ្សាយអោយអតិថិជនមានអារម្មណ៍ថា អោយតែដល់ពេលញ៉ាំអាហារកូកាកូឡានឹងរួមចំណែកធ្វើអោយម្ហូបអាហាររបស់អ្នកកាន់តែមានជាតិ និងធ្វើអោយអ្នកទទួលទានមានអារម្មណ៍ស្រស់ស្រាយជានិច្ច។ ឃ្លាចាក់ដោតទាំងនេះហើយ ធ្វើរអោយអ្នកដែលទៅញ៉ាំអាហារម្ដងៗនឹកឃើញកូកាកូឡាមុនគេ។

បច្ចុប្បន្ន អតិថិជនកូកាកូឡាមានជាង ២០០ប្រទេស ហើយក្រុមហ៊ុននេះបានផលិតភេសជ្ជះរបស់ខ្លួនប្រមាណ ១.៩ពាន់ដបជារៀងរាល់ថ្ងៃ។

ដកស្រងពីសៀវភៅ៖​ ត្រៀមចេញរកស៊ីអោយចំគោលដៅ ១០$ ( ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ)

ទំនាក់ទំនាក់ទិញ៖​ 016 300 843 / 017 300 844

មានលក់នៅបណ្ណាគារ៖

បណ្ណាគារប្រជាប្រិយ

បណ្ណាគារបាក់ទូក

បណ្ណាគារអង្គរធំ

បណ្ណាគារសន្តិភាព

បណ្ណាគារឥន្ទ្រទេវី នៅបាត់ដំបង

បណ្ណាគារឯករាជ្យ​ នៅព្រះសីហនុ

បណ្ណាគារលីហេង នៅព្រះសីហនុ

បណ្ណាគារប៊ុងឡុង នៅកំពង់ចាម

បណ្ណាគារព្រះវិហារ នៅសៀមរាប

បណ្ណាគារបញ្ញាស័ក្តិសិទ្ធ នៅតាកែវ