ឧកញ៉នួន​ រិទ្ធី៖ ប្រាប់ក្បួនរកស៊ីអចលនទ្រព្យជោគជ័យ ឧកញ៉ាធ្លាប់ប្រើកន្លងមក

0
2189

សហគ្រិនដែលបានចេញរកស៊ីវិស័យអចលនទ្រព្យនៅកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ មិនតិចនោះទេ តែអ្នកដែលជោគជ័យ ហើយអាចមានសមត្ថភាពឈរជើងរឹងមាំលើទីផ្សារយូរអង្វែង ហាក់មិនច្រើនប៉ុន្មាននោះទេ។ ត្រង់ចំណុចនេះ វាមិនចម្លែកពេកទេ ព្រោះការធ្វើជំនួញមិនមែនជារឿងងាយស្រួល ទាមទារឲ្យសហគ្រិនមានគោលដៅ និងទស្សនវិស័យដ៏ត្រឹមត្រូវ និងប្រឹងប្រែងធ្វើការខ្លាំងណាស់។ តាមរយៈបទពិសោធន៍រកស៊ីវិស័យអចលនទ្រព្យច្រើនឆ្នាំកន្លងមក លោកឧកញ៉ានួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Founder Appaisals និងធ្វើការចែករំលែកនូវយុទ្ធសាស្ត្រ ឬកត្តាជំរុញឲ្យជោគជ័យលើវិស័យអចលនទ្រព្យ។

លោកឧកញ៉ានួន រិទ្ធី មានប្រសាសន៍ថា រកស៊ីអចលនទ្រព្យជោគជ័យរហូតដល់ពេលនេះ ដោយសារតែខ្ញុំបានកំណត់ទីផ្សារគោលដៅ និងយុទ្ធសាស្ត្រត្រឹមត្រូវ។ ហើយបានគិតថា អតិថិជនប្រភេទអ្វី ចឹងបានគេបង្កើតក្រុមហ៊ុនឡើងដាក់ឈ្មោះក្រុមហ៊ុន Khmer Founder Appaisals មិនមែន Khmer Founder Real Estate ដោយកំណត់ទីផ្សារច្បាស់លាស់មិនអរូបីទេ។

ចំណុចមួយទៀត យើងត្រូវកំណត់អតិថិជនគោលដៅ នៅកម្ពុជាយើងមានអតិថិជនណា ដែលត្រូវសេវាកម្ម ត្រូវផ្តោតស្វែងរកពួក មិនអាចចាប់គ្រប់តែជ្រុងនោះទេ។ យើងត្រូវកំណត់ទីផ្សារ ហើយនិងអតិថជនគោលដៅឲ្យបានច្បាស់ សម្រាប់ក្រុមហ៊ុន។

លោកឧកញ៉ាបន្តថា យើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ សម្រាប់អនុវត្តការងារ ដែលយើងបានកំណត់ផែនការជាក់ច្បាស់។ ហើយកត្តាហិរញ្ញវត្ថុ សហគ្រិនក៏ត្រូវយកចិត្តទុកដាក់ខ្លាំង តែកើតក្រោយយើងមានចំណេះ និងជំនាញទេ ព្រោះយើងអាចដឹងថាត្រូវចំណាយត្រឹមណា។

មុនចេញរកស៊ីត្រូវមានគំនិតសិន បើសិនគ្មានគំនិតយើងអត់មានផែនការដ៏ល្អសម្រាប់រកស៊ីទេ ទោះមានលុយច្រើនប៉ុន្មានក្តី ក៏មិនអាចជោគជ័យលើជំនួញបានដែរ។

សហគ្រិនរូបនេះបញ្ជាក់ថា អ្វីដែលកាន់តែសំខាន់ ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់សិន ថាយើងរកស៊ីអ្វី ត្រូវធ្វើអ្វី កុំរកស៊ីតាមគេ យើងត្រូវបង្កើតជាយូនីតខ្លួនឯង ដែលខុសពីគេ បើដូចគេច្បាស់ជាមិនប្រើក្រុមហ៊ុនយើងនោះទេ។ ជាក់ស្តែងក្រុមហ៊ុន KFA មានយូនីតផ្ទាល់ខ្លួន ដូច្នេះមិនខ្វល់ពីដៃគូប្រកួតប្រជែងទេ ខ្វល់តែរឿងកសាងគុណភាព និងភាពជឿជាក់ ហើយអ្វីទៅជាគន្លឹះជោគជ័យ និងគន្លឹះទីផ្សារសម្រាប់ទាក់ទាញអតិថិជន ដោយត្រូវបង្កើតទីផ្សារដែលយើងមាន ហើយគេគ្មាន៕

«អត្ថបទនេះរក្សាសិទ្ធិដោយ Business Cambodia ​ហាមការលួចចម្លង​ដោយគ្មានការអនុញ្ញាត ទោះផ្នែកណាក៏ដោយ»

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: [email protected],Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ