វៀតណាមផ្ទុះជំងឺផ្តាសាយជ្រូក ឧកញ៉ា​ ម៉ុង ឫទ្ធី បង្ហាញពីក្តីព្រួយបារម្ភសុខភាពអ្នកញ៉ាំ

0
7712

នារសៀលថ្ងៃទី 19 ខែកុម្ភៈឆ្នាំ 2019 នាយកដ្ឋានសុខភាពសត្វ (ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម​) ​​បាន​ចេញ​សេចក្ដី​ការណ៍​ធ្វើ​សន្និសីទ​សារព័ត៌មាន​ជា​ផ្លូវការ​​ ដោយ​រក​ឃើញ​មាន​ជំងឺ​ផ្ដាសាយ​នេះ​​មាន​ឈ្មោះ​ថា​ African Swine Fever (AFS) កើត​ឡើង​នៅ​ចំនួន​ ០៨តំបន់​នៅ​ក្នុង​ខេត្តHung Yen និងខេត្ត Thai Binh កាល​ពី​ថ្ងៃទី​ ១៩ កុម្ភៈ​ ២០១៩​។

​​​ជាការ​ឆ្លើយ​តប​​ភ្លាម​ៗ ​លើ​គណនី​ហ្វេស​បុក​ផ្ទាល់​ លោក​​​​ឧកញ៉ា​ ម៉ុង ឫទ្ធី បាន​រៀប​រាប់​ជុំវិញ​ការ​បង្ការ​ទប់ស្កាត់​ករណី​នេះ​ថា​៖​ ​”ខ្ញុំ​បាន​អំពាវ​នាវ​ដល់​ តាម​បណ្ដា​កសិដ្ឋាន​ក្រោម​ឱវាទ​ទាំង​ខ្នាត​តូច​ មធ្យម​ និង​ខ្នាត​ធំ​ឲ្យ​កោះ​ប្រជុំ​ជាបន្ទាន់​ដើម្បី​ដាក់​បទបញ្ជា​រ​ ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​លើ​​ជីវ​សុវត្តិភាព​ឲ្យ​បាន​ខ្ពស់​បំផុត​ ។

ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជា​កសិករ​ ដែល​ប្រកប​មុខរបរ​ចិញ្ចឹម​ជ្រូក​ទាំង​អស់​គ្នា​សូម​ចូលរួម​បង្ការ​ហានិភ័យ​នេះ​ ដោយ​បង្កើន​​ការ​ប្រុងប្រយ័ត្ន​លើ​ជីវ​សុវត្តិភាព​ឲ្យ​បាន​ខ្ពស់​បំផុត​ បើ​មាន​ករណី​នេះ​កើត​ឡើង​នៅ​តំបន់​ណា​ សូម​កុំ​លាក់​ព័ត៌មាន​និង​ត្រូវ​តែ​យក​សត្វ​នោះ​ទៅ​កប់​ចោល​ និង​កុំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ឲ្យ​សោះ ​នាំឲ្យ​មាន​បញ្ហា​ដល់​សុខភាព​មនុស្ស​”

 

អត្ថបទដោយ៖ Jimmy