ស្ថាបនិក Camazoon ៖ មធ្យោបាយមួយ ដែលអាចជួយអោយអ្នកលក់ស្រុកខ្មែរខ្លាំង ដូចប្រទេសចិន

0
2699

លោក Bun Park នាយកប្រតិបត្តិក្រុមហ៊ុន Camazoon ជាក្រុមហ៊ុនបញ្ជាទិញទំនិញពីក្រៅប្រទេស​ សម្រាប់អ្នកលក់នៅកម្ពុជា ដែលក្រុមហ៊ុនមួយនេះអាចបញ្ជាទិញទំនិញជាង ៥០០ រោងចក្រនៅក្នុងប្រទេចិន ហុងកុង និងប្រទេសថៃ។

នាយកប្រតិបត្តិរូបនេះបានលើកឡើងថា លោកបានចាប់ផ្តើមសេវាកម្មនេះតាំងពីឆ្នាំ ២០១៥ ហើយចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៨ នេះ ដែលក្រុមហ៊ុនលោកមានគោលដៅជួយអ្នកលក់ទំនិញក្នុងស្រុកខ្មែរអោយរកចំណូលបានច្រើន តាមរយៈការបញ្ជាទិញទំនិញក្នុងតម្លៃទាបមកពីក្រៅប្រទេស។

លោកបានបន្ថែមថា មានមធ្យោបាយមួយ ដែលអាចជួយអោយអ្នកលក់ស្រុកខ្មែរមានភាពងាយស្រួល ដូចជាអ្នកលក់នៅតាមអាជីវកម្មតូចៗ នៅក្នុងប្រទេសចិនដែរ គឺការបង្កើតអោយមានវេទិកាលក់មួយសម្រាប់ប្រជាជនកម្ពុជា ដែលគួរអោយទុកចិត្តបាន និងមានអ្នកប្រើប្រាស់ច្រើន នៅក្នុងប្រទេសរបស់យើង ពេលនោះហើយដែលទាំងអ្នកលក់និងអ្នកទិញទាំងអស់អាចប្រមូលផ្តុំគ្នានៅលើវេទិកាមួយ ដែលអាចដាក់លក់ និងបញ្ជាទិញរាល់គ្រប់មុខទំនិញទាំងក្នុងនិងក្រៅស្រុកបានផងដែរ។

វាជាទិសដៅរួមមួយរបស់ក្រុមហ៊ុនបញ្ជាទិញទំនិញ Camazoon ដែលចង់ឃើញប្រជាជនកម្ពុជា មានវេបសាយទិញលក់មួយ ដែលអាចរកចំណូលបានច្រើន និងងាយជាងមុន នៅក្នុងការទិញលក់ទំនិញប្រកបដោយសុវត្ថិភាព លឿនរហ័ស និងគ្មានភាពស៊ាំញាំលើការទូទាត់ចំណាយ។

ស្ថាបនិក Camazoon បានថ្លែងប្រាប់  Business Cambodia ថា បន្ថែមពីលើសេវាបញ្ជាទិញរបស់ Camazoon ក្រុមហ៊ុនលោកកំពុងតែរៀបចំដាក់ដំណើរការអោយប្រើប្រាស់ជាផ្លូវការនូវគេហទំព័រ Phzar.com ដែលជាវេទិការទិញលក់ទំនិញតាមអនឡាញធំជាងគេនៅកម្ពុជា ក្នុងនោះក៏និងផ្តល់ឱកាសអោយម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជា ជាពិសេសអ្នកលក់អនឡាញអាចបើកជាហាងលក់ទំនិញអោយឥតគិតថ្ងៃនៅលើគេហទំព័រPhzar នៅពាក់កណ្តាលឆ្នាំ ២០១៩ នេះ។

លោកបានបន្ថែមទៀតថា ទាក់ទងនឹងការលក់អនឡាញនៅកម្ពុជាលោកយល់ឃើញថា សកម្មភាពទិញលក់ទំនិញតាមអនឡាញមានការកើនឡើងជាខ្លាំង ហើយភាគច្រើនធ្វើឡើងតាមរយះបណ្តាញសង្គមFacebook ដែលនាំអោយមានភាពអសកម្មមួយចំនួននៅលើបណ្តាញសង្គម ហើយចំពោះការបង្កើតវេបសាយមួយនេះឡើង លោកមានជំនឿថាវាពិតជាជួយដោះស្រាយបញ្ហារបស់អ្នកលក់នៅកម្ពុជាបានច្រើនថែមទៀតផង ហើយម្ចាស់អាជីវកម្មក៏អាចចូលទៅមើ www.phzar.com សម្រាប់ការដាក់បង្ហាញសាកល្បង។ ទន្ទឹមនឹងនេះយើងក៏ស្វាគមន៍រាល់អ្នកវិនិយោគទុនទាំងអស់ ដែលមានបំណងចង់ចូលរួមជាមួយយើង  ដើម្បីអោយវិស័យមួយនេះកាន់តែរីកចម្រើននាពេលអនាគតផងដែរ៕

ទំនាក់ទំនង Camazoon និង Phzar Mr. Bun Park(012808833)

E-mail: [email protected]