ពាក្យមួយម៉ាត់អ្នកត្រូវចាំជានិច្ចពេលចេញរកស៊ី

1
2513

ថ្លែងនៅក្នុងវេទិកាធុរះកិច្ចមួយនៅក្នុងឆ្នាំ ២០១៦ លោកមហាសេដ្ឋី Jack Ma បានពោលថា អនាគតអាជីវកម្មដែលជោគជ័យ នឹងមិនអាស្រ័យនឹងផលិតផល ឬសេវាកម្មដែលអ្នកផ្ដល់អោយនោះទេ តែវានឹងអាស្រ័យនឹងរបៀប ដែលអ្នកផ្ដល់អោយដល់អតិថិជនថាតើវាមានប្រសិទ្ធភាពកម្រិតណា?

សព្វថ្ងៃអាជីកម្មអាចនឹងនៅជោគជ័យ ដោយសារផលិតផលឬសេវាកម្មអ្នក គេនៅត្រូវការ តែនាអនាគត អតិថិជននឹងចេញទៅរកផលិតផល ឬសេវាកម្មណាដែលត្រូវបានផលិត និងចែកចាយដល់ដៃរបស់ភ្ញៀវដោយមានប្រសិទ្ធភាពខ្ពស់វិញ។ដើម្បីមានប្រសិទ្ធភាពខ្ពស់ក្រុមហ៊ុនជាច្រើននឹងប្រើបច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីសម្រេចគោលដៅមួយនេះ។

គាត់បានប្រាប់ពីសកម្មភាពរបស់ក្រុមហ៊ុនលោក ដែលអ្នកគ្រប់គ្រងថ្នាក់លើៗបានស្នើអោយគាត់បន្ថែមមនុស្ស ព្រោះអ្នកប្រើប្រាស់សេវាកម្មរបស់អាលីបាបាមានកាន់តែច្រើនឡើងហើយ។ Jack Ma បានឆ្លើយតបទៅវិញថា បើយើងគិតតែបន្ថែមមនុស្ស នោះថែមប៉ុន្មាន ក៏ថែមិនចេះគ្រប់ដែរ ព្រោះអ្នកប្រើប្រាស់តាមអ៊ីនធើណិតគឹកើនឡើងរហូតដែរ។

លោកបានប្រាប់ពីដំណោះស្រាយ ដើម្បីអោយទាន់តម្រូវការភ្ញៀវថ្ងៃនេះ នឹងទៅអនាគតបាន យើងត្រូវបញ្ចូលបច្ចេកវិទ្យាល្អៗច្រើនទៀតដើម្បីបម្រើភ្ញៀវ។ការធ្វើបែបនេះ នឹងធ្វើអោយសេវាកម្មរបស់ អាលីបាបា បាននទទួលប្រសិទ្ធភាពខ្ពស់ជាងមុន ហើយលោកអះអាងថា ពាក្យមួយម៉ាត់គត់ថ្នាក់ដឹកនាំ អាលីបាបា ត្រូវយកចិត្តទុកដាក់បំផុតគឺប្រសិទ្ធភាពនឯង។

បច្ចវិទ្យាតែមួយមុខគឺមិនគ្រប់គ្រាន់ទេ អ្នកដែលជាស្ថាបនិករបស់ក្រុមហ៊ុន ត្រូវតែមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ ទើបការងារក្នុងក្រុមហ៊ុនមានប្រសិទ្ធភាពខ្ពស់បាន។ពិតណាស់ថា បច្ចេកវិទ្យានឹងជួយអ្នកបានច្រើនកាត់បន្ថយពេលវេលា ឬសន្សំថវិកាបានច្រើនជាងមុន តែរបៀបធ្វើការក្នុងក្រុមហ៊ុនគឺនៅមានច្រើនទៀតដែលនឹងធ្វើឡើងដោយមនុស្ស ដូចនេះអ្នកគួរដឹងថា តើការងារណាត្រូវបង្កើតថ្មី ការងារណាត្រូវកាត់បន្ថយ ឬការងារណាត្រូវបំបាត់ចោល។

និយាយមួយបែបទៀតថា ដើម្បីការងារមានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវធ្វើជាមនុស្សដែលចេះចាត់ចែងការងារ។ក្រោយពីបានធ្វើការងារអស់រយះពេលជាង ៤ឆ្នាំមក ខ្ញុំបានសង្កេតឃើញថា អ្នករកស៊ីភាគច្រើនបំផុតដែលអាជីវកម្មពួកគាត់រីកចម្រើន ខុសពីអាជីវកម្មរបស់គូរប្រកូតប្រជែងរបស់គាត់ គឹដោយសារម្ចាស់ចេះចាត់ចែងការងារបានល្អ មានប្រសិទ្ធភាពខ្ពស់នេះឯង។

​​​ថ្ងៃមួយខ្ញុំមានកាសទៅទស្សនារោងចក្ររបស់ពុករបស់ដៃគូររកស៊ីរបស់ប្រពន្ធខ្ញុំម្នាក់។ក្រោយពីបានដើរមើលជិតមួយម៉ោងមក ប្រពន្ធខ្ញុំបានលាន់មាត់ថា បងលោកពូនេះពិតជាពូកែចាត់ចែងការងារណាស់។ពូកែចាត់ចែងការងារព្រោះ បុគ្គលិករបស់គាត់ហាក់ដូចជាកំពុងធ្វើការគ្មានឈប់ គ្មាននរណាមានពេលទំនេរ ខណៈដែលគាត់កំពុងនាំពួកខ្ញុំដើរមើល។

អ្វីដែលអស្ចារ្យជាងនេះទៅទៀត គឺរោងចក្រដែលគាត់កំពុងតែគ្រប់គ្រងនេះ បានច្នៃយកទឹកស្អុយពីលូស្ទឹងមានជ័យ ដើម្បីយកទៅប្រើក្នុងការបោកគក់សំលៀកបំពាក់ ដែលរោងចក្រកាត់ដេរស្ទើរតែមួយចំហៀងប្រទេសបានប្រើសេវាកម្មគាត់។នៅរោងចក្ររបស់គាត់ក៏មានរោងចក្រអគ្គិសនី ដែលបានផលិតសម្រាប់ប្រើប្រាស់ក្នុងរោងចក្រហើយអាចលក់ខ្លះជូនរដ្ឋផងដែរ អគ្គិសនីដែលចេញពីការដុតទឹកសំអុយនោះ។នេះហើយជាស្នាដៃនៃសហគ្រិនពូកែចាត់ចែងការងារ។

សម្រាប់ខ្ញុំវិញ ខ្ញុំមិនទាន់ធ្វើបានជោគជ័យ១០០%នៅឡើយទេលើការកសាងប្រសិទ្ធភាពការងារនេះ។ ជារឿយៗ ខ្ញុំនៅតែឃើញការងារខ្វះចន្លោះប្រហោងច្រើន ដែលត្រូវការការកែតម្រូវ។ តួយ៉ាង ដូចជាបែបបទរដ្ឋបាលខ្លះដែលមានភាពរញ៉េរញ៉ៃព្រោះតែមិនទាន់មានប្រព័ន្ឋការងារត្រឹមត្រូវ។ អ្វីដែលខ្ញុំគិតថាសំខាន់ជាងនេះទៅទៀតនោះប្រសិទ្ធការងាររបស់អ្នកនិពន្ធដែលនៅខ្វះ ទាំងបច្ចេកវិទ្យា ខ្វះទាំងចំនេះដឹងដើម្បីធ្វើអោយការផ្ដល់គំនិតរកស៊ីដល់អ្នកអានមានប្រសិទ្ធភាពជាងមុនបាន។

ក្រៅពីការចេះចាត់ចែងការងារ ការងារមួយទៀតដែលអ្នកត្រូវធ្វើអោយបានល្អដើម្បីមានប្រសិទ្ធភាពការងារខ្ពស់គឺការដឹកនាំបុគ្គលិក។ ក្រុមហ៊ុនមានបច្ចេកវិទ្យាទំនើប និងការចាត់ចែងការងារបានច្បាស់លាស់ តែបើអ្នកដឹកនាំមនុស្សដែលត្រូវប្រើបច្ចេកវិទ្យានោះប្រើមិនបានល្អនោះប្រសិទ្ធភាពការងារនឹងខ្សោយជាមិនខាន។

ថ្ងៃមួយ ភាគហ៊ុននិកខ្ញុំមួយនាក់បានផ្ញើរវីដេអូមួយ ដែលមានចំណងជើងជាភាសាអង់គ្លេសថា Productive abd Destructive People ។ គាត់ផ្ញើរវីដេអូនេះដល់ខ្ញុំទំនងជាគាត់គិតថា ខ្ញុំកំពុងតែមានបញ្ហាក្នុងការដឹកនាំមនុស្ស មើលមិនទាន់ឃើញថា នរណាជាមនុស្សដែលរារាំងដល់ដំណើរការរបស់ក្រុមហ៊ុន។

វីដេអូនោះបង្ហាញពីមនុស្សម្នាក់ដែលកំពុងតែដឹកនាំ អូសរទេះដែលផ្ទុកដោយថ្មជាច្រើននៅក្នុងនោះ។ គាត់មានអ្នកជួយប្រាំនាក់តែ ពួកគាត់ទាំងប្រាំនាក់នោះ សុទ្ធតែជាមនុស្សដែលមានមុខងារជាអ្នកជួយ តែពួកគាត់ជួយដោយខ្វះប្រសិទ្ធភាពការងារ។ អ្នកខ្លះដៃជួយរុញរទេះ តែខ្លួននៅលើរទះនោះដែលធ្វើអោយការអូសមិនទៅមិខលឿនទេ។អ្នកខ្លះមកជួយរុញពីក្រោយ តែមនបានរុញទេផ្ទុយទៅវិញបែរជាយកជើងរាដែលធ្វើអោយរទេះនោះពិបាកទៅមិខណាស់។

មើលវីដេអូនេះហើយ ធ្វើអោយខ្ញុំដឹងខ្លួនឯងថាខ្ញុំកំពុងតែជួបបញ្ហានេះខ្លះដែរនៅក្រុមហ៊ុន។ ខ្ញុំក៏ចាប់ផ្ដើមរៀនពីការគ្រប់គ្រងធនធានមនុស្សបន្ថែម រៀនមើលមនុស្ស តើនរណាអាចជាមនុស្សដែលបំផ្ញាញប្រសិទ្ធភាពការងាររបស់ក្រុមហ៊ុន។ ខ្ញុំក៏ចាប់ផ្ដើមសំលៀងជំនាញគ្រប់គ្រងបុគ្គលិកខ្ញុំបន្ថែម លើកនេះគឺខំសំលៀងដោយយកចិត្តទុកដាក់ជាងមុន។

ដកស្រង់ពីសៀវភៅ៖ ចង់ពូកែរកសុីត្រូវចេះសំលៀងពូថៅ​  ( តម្លៃ១២$  ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ )

ទំនាកើទំនងទិញ៖  017 300 844 / 016 300 843

1 COMMENT

Comments are closed.