សម្តេច ហ៊ុន សែន កោតសរសើរយុវជនកម្ពុជាដែលនាំគ្នាធ្វើរឿងមួយនេះក្នុងថ្ងៃ Valentine’s Day

0
345

ថ្ងៃទី ១៤ កុម្ភះនេះគឺជាថ្ងៃ Valentine’s Day ដែលជាថ្ងៃនៃក្តីស្រលាញ់ហើយប្រទេសជាច្រើននៅលើពិភពលោកនាំគ្នាអបអរសាទរយ៉ាងច្រើនផងដែរ។​ បើយើងសង្កេតមើលទៅលើបណ្តាញសង្គមយើងឃើញថាពោរពេញទៅដោយសារជូនពរ ទៅកាន់ក្រុមគ្រួសារក៏ដូចជាទៅកាន់មនុស្សជាទីស្រលាញ់ផងដែរ ។

នៅក្នុងថ្ងៃនេះដែរ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានលើកឡើកនៅក្នុង Facebook Page ផ្លូវការរបស់សម្តេចថា “ជូនពរថ្ងៃនៃក្តីស្រឡាញ់ សុំកោតសរសើរ និងអរគុណកូនក្មួយ សិស្ស និស្សិត និងបងប្អូនជនរួមជាតិ ដែលបានយកពេលវេលាក្នុងថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភះ ២០១៩ នេះធ្វើអំពើល្អ ដូចជាការចូលរួមបរិច្ចាគឈាមជាដើម «ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់»។

សូមបញ្ជាក់ផងដែរថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែ​ន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ​បានអំពាវនាវ​ឲ្យ​យុវជន​និងប្រជាជន​ទូទៅ​ចូលរួម​បរិច្ចា​​គឈាមជាបន្តបន្ទាប់កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១១ និង​ ក្នុងឱកាសជាបន្តបន្ទាប់​មកទៀត។​ ជាពិសេស​ សម្តេចតេជោ​ តែងតែបានដាស់តឿនដល់យុវជន​ យុវនារី នៅមុនទិវានៃក្តីស្រឡាញ់ជារៀងរាល់ឆ្នាំ​ ឲ្យនាំគ្នាធ្វើអំពើល្អៗសម្រាប់សង្គមផងដែរ ។​

កម្មវីធី«ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់» នេះត្រូវបានផ្តួចផ្តើមឡើងដោយ មជ្ឍមណ្ឌលជាតិផ្តល់ឈាម ហើយយុវជនខ្មែរមកពីគ្រប់ខេត្តក្រុងទូទាំងប្រទេស បានចូលរួមផ្តល់ឈាមយ៉ាងច្រើនកុះករផងដែរ ។ ការផ្តល់ឈាមគឺជាការជួយសង្គ្រោះ និងជួយផ្តល់ជីវិតទៅដល់អ្នកដ៏ទៃ ក៏ដូចជាជនរងគ្រោះដ៏ទៃទៀត ហើយការផ្តល់ឈាមគឺជាអំពើរសប្បុរសធ៌មមួយ និងបង្ហាញពីទឹកចិត្តស្រលាញ់ និងការសន្តោសប្រណីដល់មនុស្សទូទៅក្នុងសង្គមផងដែរ​។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here