Kevin O’Leary៖ រឿងឆោតល្ងង់ ៣ ដែលមនុស្សវ័យចន្លោះពី ២៥- ៣៦ ឆ្នាំ ខ្ជះខ្ជាយលុយលើ

0
1912

អ្នកជំនាញហិរញ្ញាវត្ថុលោក Kevin O’Leary បានលើកឡើងថាមនុស្ស​ដែលមានអាយុចន្លោះពី ២៥ ទៅ ៣៦ ឆ្នាំ ជាវ័យមួយដែលចំណាយប្រាក់ច្រើនខ្លាំងណាស់។ ហើយមានមនុស្សមួយចំនួនទៀតអាចឈានដល់ជាប់បំណុលវ័ណ្ឌករថែមទៀតផង។ លោកបានបន្ដទៀតថាវ័យនេះជាវ័យដែលចំណាយខ្ជះខ្ជាយទៅលើរបស់ឥតប្រយោជន៍ច្រើនបំផុត។

លោក Kevin O’Leary បានបន្ថែមថាការចំណាយខ្ជះខ្ជាយទៅលើរបស់ ៣ ខាងក្រោមគឺជារឿងឆោតល្ងង់បំផុត។

១.កាហ្វេ

លោក Kevin O’Leary បានថ្លែងថាមានហាងកាហ្វេមិនតិចនោះទេ ដែលមិនពេញចិត្ដនឹងគាត់ ព្រោះគាត់បាននិយាយដដែលៗពីការចំណាយប្រាក់ខ្ជះខ្ជាយទៅលើកាហ្វេ។ ជាទូទៅអ្នកអាចចំណាយទៅលើកាហ្វេចន្លោះពី ២ ទៅ ៣ ដុល្លារក្នុងមួយថ្ងៃ។ ប៉ុន្ដែសម្រាប់ លោក Kevin  គាត់បានចំណាយត្រឹមតែ ១៨ សេនប៉ុណ្ណោះដើម្បីឆុងកាហ្វេនៅផ្ទះជារៀងរាល់ថ្ងៃ។ ពេលខ្លះអ្នកគិតថាចំណាយមួយថ្ងៃ២ ឬ៣ ដុល្លារគឺជាប្រាក់តិចតួច ប៉ុន្ដែប្រសិនបើគិតអោយច្បាស់លាស់ទើបដឹងថាច្រើន។ ឧទាហរណ៍ មួយថ្ងៃអ្នកចំណាយអស់ ២ ដុល្លារ មានន័យថាមួយខែអស់ ៦០ ដុល្លារ​ ឃើញថាច្រើនគួរសម។ ប្រសិនបើលោកអ្នកយកប្រាក់នោះទៅបង់សម្រាប់សេវាធនារ៉ាប់រង់អាយុជីវិត ឬសន្សំសម្រាប់ការរៀនមុខជំនាញបន្ថែមវាជារឿងប្រសើរខ្លាំងណាស់។

២.ស្បែកជើង

លោក O’Leary មានប្រសាសន៍យ៉ាងមុតមាំថា “ស្បែកជើងគឺជាផ្នែកមួយដែលលោកអ្នកចំណាយច្រើនខ្លាំងណាស់ អ្នកខ្លះអាចផ្លាស់ប្ដូរវាទៅសេរី ឬ ម៉ូត។

លោកបានបន្ដទៀតថា តាមការពិតអ្នកមិនចាំបាច់មានស្បែកជើងលើសពី ៤ គូរនោះទេ។ អ្នកត្រូវបែងចែកថាស្បែកជើងណាដែលអ្នកចាំបាច់ត្រូវពាក់សម្រាប់ធ្វើ និងដើរកំសាន្ដ ហាត់កីឡា ដូច្នេះវាមិនអាចលើសពី ៤ គូរនោះទេ។គាត់លើកឡើងថាគ្រប់យ៉ាងអ្នកគឺជាមនុស្សល្ងីល្ងើប្រសិនបើអ្នកទិញស្បែកជើងច្រើន។ បើយោងតាមរបាយការណ៍មួយដោយទស្សនាវដ្តី Psychology Today បានរកឃើញថាជាការពិតណាស់គ្រប់ស្បែកជើងដែលជាកម្មសិទ្ធិរបស់មនុស្សភាគច្រើនតែងតែមានពាក់ត្រឹមតែពី ៣ ទៅ 4៤គួរប៉ុណ្ណោះ។

៣. ខោ​ខូ​វ​ប៊​យ

អ្នកជំនាញរូបនេះបានលើកឡើងថាគ្មាននរណាម្នាក់គួរជាម្ចាស់ខោខូវប៊យច្រើនជាងបីនោះទេ។ គាត់និយាយថា “ប្រសិនបើអ្នកមានខោខូវប៊យច្រើនជាងបី មានន័យថាអ្នកបានចំណាយលុយខ្ជះខ្ជាយហើយ។ ព្រោះអ្នកមានច្រើនពេកហើយអ្នកមិនត្រូវការវាទេ មានមួយចំនួនទិញយកមកទុកចោល។

បច្ចុប្បន្នមិនថាយុវវ័យឬមនុស្សវ័យកណ្ដាលនោះទេ បានចំណាយប្រាក់ខ្ជះខ្ជាយច្រើនណាស់ទៅលើសំលៀកបំពាក់។ ដូច្នេះអ្នកគួរតែកាត់បន្ថយវាចេញ បើអាចគួរតែបញ្ឈប់វា ដើម្បីកសាងទម្លាប់ល្អឡើងវិញ៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here