មហាសេដ្ឋីGrant Cardone ប្រាប់មូលហេតុដែលលោកមិនធ្លាប់ឲ្យផ្កាប្រពន្ធនៅថ្ងៃ Valentine’s Day

0
989

នៅរៀងរាល់ថ្ងៃទី ១៤ ខែកុម្ភៈ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់ (Valentine’s Day) សេដ្ឋីមានលុយរាប់រយលានដុល្លារ Grant Cardone មិនដែលទិញផ្កាកូលាបជូនប្រពន្ធរបស់លោកឡើយ។

សេដ្ឋី Grant Cardone ដែលជាម្ចាស់ក្រុមហ៊ុនចំនួន ៤ និងរកចំណូលបានជិត ១០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំបានពន្យល់ថា៖ មូលហេតុដែលលោកមិនទិញផ្កាកូលាប ឫសូម្បីតែកាដូផ្សេងទៀតក៏មិនទិញឲ្យប្រពន្ធរបស់លោកដែរ គឺដោយសារលោកស្រឡាញ់មិនមែនតែមួយថ្ងៃនោះទេ គឺស្រឡាញ់ ៣៦៤ថ្ងៃ។

សេដ្ឋីរូបនេះ បានបន្ថែមទៀតថា មិនត្រឹមតែថ្ងៃ Valentine’s Day ទេដែលលោកមិនខ្វាយខ្វល់នោះ សូម្បីតែថ្ងៃឈប់សម្រាក់ ដូចជា Christmas Day ជាដើម ដែលជាពេលដែលមនុស្សចូលចិត្តបង្កភាពសប្បាយ និងចំណាយលុយច្រើនបំផុតនោះ ក៏លោកមិនចាប់អារម្មណ៍ដែរ ពីព្រោះលោកគិតថា ថ្ងៃទាំងនោះ ជាពេលដែលអ្វីៗឡើងថ្លៃមួយទ្វេជាពីរឯណោះ ហើយលោកនឹងប្រារព្វធ្វើបុណ្យទាំងនោះនៅពេលណាដែលលោកចង់។

Grant Cardone បានមានប្រសាសន៍ថា៖ “ចូរបង្កើតជីវិតដែលរូបអ្នកជាអ្នកកំណត់នូវពេលវេលាឈប់សម្រាក់ដោយខ្លួនឯង ហើយអ្នកគប្បីចំណាយពេលធ្វើការងារនៅថ្ងៃឈប់សម្រាក ខណៈដែលគ្មាននរណាម្នាក់ធ្វើការងារនោះ ដែលវាជាឱកាសក្នុងការក្លាយជាសេដ្ឋី និងយកឈ្នះគូប្រកួត។”

ជូនពរនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ សូមឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និងអាជីវកម្មរីកចម្រើនទៅមុខ។ សូមបង្ហាញក្តីស្រឡាញ់របស់អ្នកជូន ចំពោះអ្នកមានគុណ បងប្អូន សាច់ញាតិ និងមនុស្សជុំវិញខ្លួន ដោយក្តីអំណរ!!!

 

អត្ថបទដោយ៖ MENG SONGHUA

សហស្ថាបនិក ផ្សារខ្មែរ បន្លែធម្មជាតិ

 

LEAVE A REPLY

Please enter your comment!
Please enter your name here