អ្នកជំនាញថា យុវជន បើចង់មានសេរីភាព ហិរញ្ញវត្ថុ គួរតែ ទាត់ចោល លេស ៣យ៉ាងនេះ!

0
1546

មានប្រាក់ខែតិច ចង់សន្សំដើម្បីវិនិយោគគឺជាការលំបាក។ ប៉ុន្តែអ្នកកាន់តែលំបាកបើត្រូវធ្វើការអោយគេពេញមួយជីវិត។ ម្យ៉ាងទៀតអ្នកត្រូវសួរខ្លួនឯងថាមុនពេលមានប្រាក់ខែ អ្នករស់ដោយរបៀបណា? តាមពិតវាគ្រាន់តែជាលេសរបស់អ្នក ដែលធ្វើឲ្យអ្នកមិនអាចផ្លាស់ប្ដូរស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។

បើតាមការលើកឡើងរបស់ លោក ង៉ែត ជូន អ្នកជំនាញហិរញ្ញវត្ថុ និងជាបុគ្គលិកម្នាក់ដែលមានសេរីភាពផ្នែកហិរញ្ញវត្ថុ ឲ្យបានឲ្យដឹងថា មាន​លេស ៣យ៉ាង៖

១. ធ្វើម្តេចឪពុកម្តាយយើងក្រ យើងមិនអាចធ្វើដូចកូនអ្នកមានទេ

លេសទី១នេះ គឺជាលេសដែលពេញនិយមបំផុត សម្រាប់យុវជនមួយចំនួនធំ ជាពិសេស យុវជនដែលមានជីវភាពមិនធូធារ។ មុននឹងអ្នកគិតដូច្នេះ សូមអ្នកស្វែងយល់ផងថា មានអ្នកមានមិនតិចទេដែលពួកគេកើតក្នុងគ្រួសារក្រីក្រ តែពួកគាត់យកលេសនេះឡើយ ពោលគឺពួកគាត់ខិតខំប្រឹងប្រែងប្រឆាំងនិងគេចចេញពីភាពក្រីក្រទាល់តែបាន។

២. ប្រាក់ខែតិចចាយមិនគ្រាន់បានអីសន្សំ

ជាការពិត លេសនេះ​ គឺធ្វើឲ្យយុវជនមិនលុយជាប់នឹងខ្លួនជាដុំកំភួនឡើយ ព្រោះពួកគេ បានចំណូលមកគឺចាយអស់ពីខ្លួន មិនគិតសន្សំឡើយព្រោះតែគិតថាប្រាក់ខែតិចធ្វើដូចម្ដេចទើបសន្សំគ្រប់ទៅ ព្រោះចាយប្រចាំខែមិនចង់គ្រប់ផង។ តាមពិតទៅ ប្រាក់ខែច្រើនឬតិចវាមិនសំខាន់នោះទេ អ្វីដែលសំខាន់ អ្នកត្រូវតាំងចិត្តក្នុងការសន្សំ។

៣. ចាំមានប្រាក់ខែច្រើនចាំសន្សំ

វាជាលេសមួយ ដែលរារាំងដំណើរអ្នកឆ្ពោះទៅរកសេរីភាពហិរញ្ញវត្ថុជាពិសេសវាធ្វើឲ្យអ្នកខាតពេលវេលាច្រើន។ ដូច្នេះអ្នកគួរទាល់ចោលលេសមួយនេះឲ្យបានបើមិនចង់ធ្វើការឲ្យអ្នកអស់មួយជីវិត។ ការសន្សំលុយ ទោះតិចក្ដីច្រើនក្ដីអ្នកត្រូវតែចាប់ផ្ដើម ពោលគឺបើចាប់ផ្ដើមពីក្មេងកាន់តែល្អ។ ចំណូលតិចយ៉ាងណាក៏អាចសន្សំបានដែរ ឲ្យតែអ្នកដាក់ចិត្តថាសន្សំ។ ចំណូលតិចសន្សំតាមតិច ចំណូលច្រើនសន្សំតាមច្រើន៕

អត្ថបទដោយ៖ ហុង​

 

LEAVE A REPLY

Please enter your comment!
Please enter your name here