សេដ្ឋីអាមេរិក David Bach ប្រើតែ ១ស្នៀតប៉ុណ្ណោះអាចការពារខ្លួនអ្នកមិនអោយធ្លាក់ខ្លួនក្រមួយជីវិត

0
2948

បើយើងនិយាយពីភាពក្រីក្រមួយម៉ាត់គឺគ្មានអ្នកណាម្នាក់ចង់ដឹងចង់លឺ និងចង់ជួបប្រទះឡើយ ហើយមនុស្សគ្រប់គ្នានៅលើពិភពលោកខិតខំពេញការងារ និងប្រកបរបរអាជីវកម្មគឺដោយសារតែមិនចង់អោយខ្លួនធ្លាក់ទៅក្នុងរណ្តៅនៃភាពក្រីក្រ។

បើតាមបទពិសោធន៍របស់លោក David Bach ដែលជាមហាសេដ្ឋីម្នាក់នៅក្នុងសហរដ្ឋអាមេរិកលោកបានចែករំលែកនូវបទពិសោធន៍របស់លោកថា “ បើអ្នកចេះតែ ១ ស្នៀតនេះអ្នកនិងលែងក្លាយជាអ្នកក្រអស់មួយជីវិត។ លោក David Bach ក៏បានបញ្ជាក់ផងដែរថា មួយស្នៀតដែលលោកចង់បង្ហាញនោះគឺជាស្នៀត “សន្សំ” ហើយការសន្សំនេះហើយគឺជាមធ្យាបាយដ៏មានអនុភាពបំផុតដែលអាចជួយអ្នកអោយចាកផុតពីភាពក្រីក្របានមួយជីវិត។

លោកក៏បានបញ្ជាក់បន្ថែមទៀតដែរថាការសន្សំនោះគឺ អ្នកត្រូវដក ១០%នៃប្រាក់ចំណូលរបស់អ្នកយកមកសន្សំ និងថាចំណូលប្រចាំថ្ងៃ ឬប្រចាំខែក៏ដោយ។ ហើយអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ពីសន្សំនោះគឺអ្នកត្រូវទុកដាក់លុយសន្សំនោះអោយឆ្ងាយហើយដាច់ខាតមិនត្រូវប៉ះពាល់លុយ ១០%ដែលអ្នកដាក់សន្សំនោះឡើយ។ នៅពេលដែលអ្នកអាចសន្សំបានបែបនេះអ្នកនិងមានប្រាក់បំរុង ១០%សម្រាប់ខ្លួនអ្នក ហើយប្រាក់នេះហើយដែលជួយការពារខ្លួនអ្នកមិនអោយក្លាយជាមនុស្សទាល់ច្រក និងការពារអ្នកមិនអោយធ្លាក់ខ្លួនជាអ្នកក្រនៅថ្ងៃក្រោយបានឡើយ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here