អគ្គនាយករងCSXថា៖ ការប្រកួតជូញដូរភាគហ៊ុនឆ្នាំនេះ មានជាង៦០០នាក់ ខាតតែ៤នាក់ប៉ុណ្ណោះ

0
809

នៅក្នុងកម្មវិធីសន្និសិទសារព័ត៌មានកាលពីព្រឹកម្សិលមិញ លោក Ha Jong Weon អគ្គនាយករងនៃផ្សារមូលបត្រកម្ពុជា (CSX) បានបញ្ជាក់ថា ក្នុងចំណោមអ្នកចុះឈ្មោះចូលរួមប្រកួតជួញដូរភាគហ៊ុនប្រមាណជាង៦០០នាក់ ក្នុងនោះមានតែ៤នាក់ប៉ុណ្ណោះដែលវិនិយោគខាត។​

កម្មវិធីប្រកួតជួញដូរភាគហ៊ុនដែលមានរយៈពេល២ខែកន្លះពេញ ចាប់ពីខែ១០ឆ្នាំ២០១៨ និងបញ្ចប់នៅខែពាក់កណ្តាលខែ១ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយផ្សារមូលបត្រកម្ពុជា បានរកឃើញម្ចាស់ជ័យលាភីទាំង៣រូបហើយ ដែលពួកគាត់អាចរកផលចំណេញពីការវិនិយោគពីជាង៩០% ដល់ទៅ២៤៧%ឯណោះ។​

លោក Ha Jong Weon លើកឡើងបញ្ជាក់ថា ដើម្បីឲ្យការវិនិយោគរបស់លោកអ្នកមានភាពប្រាកដនិយម កាត់បន្ថយហានីភ័យកម្រិតខ្ពស់ លោកអ្នកគួរតែសិក្សគិតពិចារណាលើកត្តាសំខាន់ៗចំនួនរបស់ក្រុមហ៊ុន។​

១. ប្រាក់ចំណូល ចំណាយ បំណុល និងផលចំណេញរបស់ក្រុមហ៊ុន

២. កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងសមត្ថភាពនៃថ្នាក់អ្នកដឹកនាំរបស់ក្រុមហ៊ុន

៣. សក្តានុពលអាជីវកម្ម និងលទ្ធភាពក្នុងការពង្រីកខ្លួនរបស់ក្រុមហ៊ុននាពេលអនាគត

៤​​. សង្កេតមើលដោយផ្ទាល់នូវប្រតិបត្តិការអាជីវកម្មរបស់គេ

៥. ផែនការអភិវឌ្ឍន៍ផ្សេងៗរបស់ក្រុមហ៊ុនជាដើម។​

លោកបន្តថា៖ យើងត្រូវយល់ឲ្យច្បាស់លាស់ថា នៅពេលដែលយើងទិញភាគហ៊ុនក្រុមហ៊ុនចុះបញ្ចីណាមួយនោះមានន័យថា យើងក៏ជាម្ចាស់នៃក្រុមហ៊ុននោះដូចគ្នាផង យើងមានសិទ្ធិក្នុងទទួលបានគ្រប់ព័ត៌មានពីក្រុមហ៊ុនដែលយើងបានវិនិយោគ ក៏ដូចជាទទួលបានភាគលាភពីការបែងចែករបស់ក្រុមហ៊ុនផងដែរ។​

អគ្គនាយករងរូបនេះបានសង្កត់ធ្ងន់ថា៖ លោកមានក្តីរំពឹង និងជឿជាក់ថាសេដ្ឋកម្ពុជានឹងកាន់តែរីកចម្រើនជឿននៅពេលដែលមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់មូលបត្រកាន់តែច្រើន ដែលនឹងធ្វើឲ្យរដ្ឋាភិបាលទទួលបានប្រាក់ចំណូលពន្ធកាន់តែច្រើនដូចគ្នាដែរ។ ជាក់ស្តែង ក្រុមហ៊ុន Samsung របស់កូរ៉េ ក្នុងមួយឆ្នាំៗ បោះពន្ធជូនរដ្ឋាភិបាលកូរ៉េរាប់ពាន់លានដុល្លារអាមេរិកឯណោះ ដែលនេះគ្រាន់តែជាក្រុមហ៊ុនមួយប៉ុណ្ណោះ។

 

អត្ថបទដោយ៖ MENG SONGHUA

Founder &CEO CAM-IN

Co-founder Phsar Khmer

LEAVE A REPLY

Please enter your comment!
Please enter your name here