តោះ! មកដឹងពីរបស់ ដែលបុរស មិនគួរចំណាយលុយទិញជូនប្រពន្ធឬគូស្នេហ៍ ថ្ងៃ Valentine’s Day

0
1037

ថ្ងៃ Valentine’s Day ដែលខ្មែរហៅថ្ងៃនៃសេចក្ដីស្រលាញ់ គឺជាថ្ងៃ ដែលប្រជាជនទូទាំងពិភពលោក ចំណាយលុយទិញរបស់ ឬដូកាជូនមនុស្សជាទីស្រលាញ់របស់ពួកគេ ជាពិសេស បុរសៗតែងតែទិញកាដូជូន គូរស្នេហ៍របស់គាត់។ ទាក់ទងនឹងថ្ងៃ Valentine’s Day នេះដែរ មានរបស់មួយចំនួនដែលសុភាពបុរសមិនគួរទិញជូនគូរស្នេហ៍នៅថ្ងៃ Valentine’s Day ឡើយ៖

១. សំលៀកបំពាក់

សំលៀកបំពាក់គឺជារបស់មួយ ដែលបុរសមិនគួរទិញនៅថ្ងៃ Valentine’s Day ឡើយ។ តាមពិតទៅ ស្រ្តីភាគច្រើនចូលចិត្តសំលៀកពំពាក់ស្អាតៗណាស់ តែបើអ្នកជាបុរស ទិញឲ្យនាង អាចធ្វើឲ្យនាងអនចិត្ត។ អ្វីដែលបុរសពិបាកស្មានគឺ ទំហំ(size) នៃសំលៀកបំពាក់។ បើអ្នកទិញ សំលៀកបំពាក់ដែលធំជាងខ្លួននាងពេក នាងគិតក្នុងចិត្តថា ប្រហែលអ្នកគិតថានាងធាត់ ហើយអ្នកទិញសំលៀកបំពាក់តូចពេក នាងគិតនាងធាត។ ដូច្នេះការទិញសំលៀកបំពាក់ជូននាងថ្ងៃ Valentine’s Day អាចធ្វើឲ្យអនចិត្ត ឬមិនត្រូវចិត្តនាង។

២. ម៉ាស៊ីនបូមធូលី

ស្រ្តីមិនពេញចិត្ត បើអ្នកទិញរបស់នេះ នៅថ្ងៃ Valentine’s Day។ អ្នកអាចទិញក្នុងថ្ងៃ Valentine’s Day បានតែហាមឲ្យនាងដឹងឲ្យសោះ។ កាលអ្នកទិញរបស់នេះ មានន័យថាអ្នកបង្ខំនាងឲ្យធ្វើការងារផ្ទះនៅថ្ងៃ នៃក្ដីស្រលាញ់។ មួយវិញទៀតបើអ្នកទិញរបស់នេះ នាងគិតថា អ្នកចាត់ទុកនាងត្រឹមជាអ្នកបម្រើក្នុងផ្ទាះម្នាក់ប៉ុណ្ណោះ។ មិនមែនតែ ម៉ាស៊ីនបូមធូលីនោះទេដែលអ្នកមិនគួរទិញ សម្ភារមួយចំនួនទាក់ទនងផ្ទះបាយក៏អ្នកមិនគួរទិញដែរ។

៣. ឧករណ៍ហាត់ប្រាណ​ឬ​ កាតសមាជិកហាត់ប្រាណ

បើបុរសទិញរបស់ជូនស្រ្តី ក្នុងថ្ងៃនៃ ក្ដីស្រលាញ់គឺនាងមិនពេញចិត្តនោះទេ។ កាលណាអ្នកជូនរបស់នេះ អ្នកហាក់បង្អាប់នាងថា នាងមានរាងមិនស្អាត ដូច្នេះហើយ ត្រូវតែហាត់ប្រាណដើម្បីឲ្យកាន់តែស្អាត។

៤.​ ការទិញរបស់ដែលចំណាយលុយច្រើនហួស

បុរសមួយចំនួនគិត​​ថាបើចំណាយលុយច្រើន ទិញកាដូឲ្យប្រពន្ធក្នុងថ្ងៃ Valentine’s Day គឺជាកម្មភាពមួយបង្ហាញថាពួកគាត់ប្រលាញ់ប្រពន្ធឬគូរស្នេហ៍គាត់ខ្លាំងណាស់។ យ៉ាងមិញកាលណាអ្នកចំណាយលុយច្រើនហួសប្រមាណ អាចនឹងធ្វើឲ្យនាងមិនសប្បាយចិត្តទៅវិញទេ ហើយអាចនឹងត្រូវនាងស្ដីបន្ទោសទៀតផង ព្រោះលុយអ្នកប្រើចំណាយទិញកាដូគឺជាលុយក្នុងគ្រួសារ ដែលត្រូវចំណាយលើរបស់ចាំបាច់ផ្សេងៗជាច្រើន។

៥. ផ្កាឬគ្រឿងអលង្ការ ក្លែងក្លាយ

ប្រសិនបើអ្នក មានបំណងចង់ទិញ ផ្កា ឬគ្រឿងអលង្ការ សូមកុំឲ្យ ផ្កាសិប្បនិម្មិត ឬគ្រឿងអលង្កាក្លែងក្លាយឲ្យសោះ។ ទោះជារបស់នោះ ចំណាយតិចតួចស្ដី តែអ្នកគួរទិញរបស់មួយដែលមើលទៅមានគុណតម្លៃសម្រាប់នាង៕

អត្ថបទដោយ៖​ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here