ម្ចាស់ជ័យលាភីលេខ២នៃការប្រកួតជួញដូរភាគហ៊ុន ប្រាប់មូលហេតុជម្រុញឲ្យគាត់វិនិយោគភាគហ៊ុន

0
1526

លោកស្រី សោម នី ម្ចាស់ជ័យលាភីលេខ២នៃការប្រកួតជួញដូរភាគហ៊ុន នៅក្នុងកម្មវិធីដែលរៀបចំឡើយនៅផ្សារមូលបត្រកម្ពុជា បង្ហើបប្រាប់ពីការសម្រេចចិត្តបោះជំហានវិនិយោគក្នុងវិស័យមូលបត្រជាលើកដំបូងទាំងមានភាពជឿជាក់។​

ម្ចាស់ជ័យលាភីលេខ២ដែលទទួលបានផលចំណេញពីការវិនិយោគជិត១០០% និងទទួលបានប្រាក់រង្វាន់ចំនួន៥លានរៀលរូបនេះបង្ហើបឲ្យ Business Cambodia ដឹងថា បងស្រីបានស្គាល់ និងធ្លាប់លឺពីវិស័យមូលបត្រនេះតាំងពីយូរយាណាស់មកហើយ ពិសេសគឺនៅពេលដែលក្រុមហ៊ុនកំពង់ផែក្រុងព្រះស្វយ័តក្រុងព្រះសីហនុចាប់ផ្តើមចុះបញ្ជីបោះផ្សាយមូលបត្រជាសាធារណៈ នោះគឺជាឱកាសចាប់ផ្តើមវិនិយោគរបស់លោកស្រីដំបូងបំផុត។​

លោកស្រីបន្ថែមថា៖ កត្តាជម្រុញឲ្យលោកស្រីសម្រេចចិត្តទិញភាគហ៊ុនក្រុមហ៊ុនកំពង់ផែស្វយ័តព្រះសីហនុគឺដោយសារតែលោកស្រីធ្វើការងារនៅក្នុងផ្នែកកប៉ាល់ ដែលមានទំនាក់ទំនងជាមួយនឹងកំពង់ផែស្រាប់ ជាមួយគ្នាលោកស្រីមើលឃើញពីសកម្មភាពរីកចម្រើននៃអាជីវកម្មវិវឌ្ឍន៍ឈានទៅមុខយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ទើបលោកស្រីហ៊ានវិនិយោគដោយមិនមានភាពស្ទាក់ស្ទើរឡើយ។​

លោកស្រី សោម នី បញ្ជាក់ថា លោកស្រីបានបោះទុនវិនិយោគជាលើកដំបូងនៅក្នុងចំនួនទឹកប្រាក់ប្រមាណ២ពាន់ដុល្លារអាមេរិកកាលពីឆ្នាំ២០១៦ ដែលមកដល់ពេលនេះ ត្បិតលោកស្រីមិនសូវបានចាប់អារម្មណ៍ទិញលក់ជួញដូរនឹងគេ ប៉ុន្តែនៅអាចរកបានផលចំណេញប្រមាណជាង១ពាន់ដុល្លារអាមេរិកដែរ។​

ម្ចាស់ជ័យលាភីលេខ២រូបនេះ បានបញ្ជាក់ថា លោកស្រីមានបំណងនឹងដាក់ទុនវិនិយោគបន្ថែមទៀត ហើយការវិនិយោគបន្ថែមអាចនឹងទិញយកភាគហ៊ុនកំពង់ផែក្រុងភ្នំពេញផងដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

Co-founder Phsar Khmer

LEAVE A REPLY

Please enter your comment!
Please enter your name here