លោកគ្រូ សាន សុជា យុវជនខ្មែរ គួរតែនាំគ្នាធ្វើរឿងល្អៗទាំងអស់នេះវិញនៅក្នុងថ្ងៃ Valentine’s Day

0
360

Valentine’s Day គឺជាទិវានៃសេចក្តីស្រលាញ់ ហើយទិវានេះផងដែរត្រូវបានប្រជាជនជាច្រើនប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាយើងទាំងមូលផងដែរនាំគ្នាអបអរសាទរ ព្រមទាំងទិញផ្កា ក៏ដូចជាវត្ថុអនុស្សាវរីយ៍មួយចំនួនជូនទៅមនុស្សជាទីស្រលាញ់ក្នុងថ្ងៃនេះផងដែរ។ ប៉ុន្តែមានយុវជនខ្មែរយើងមួយចំនួន​​មាននាំគ្នាយល់ច្រលំថាថ្ងៃ Valentine’s Day នេះគឺជាថ្ងៃបុណ្យសង្សាទៅវិញ ហើយនាំគ្នាប្រព្រិត្តិនូវអំពើរដែលមិនសមរម្យ  មិនគួរគប្បី និងអំពើរអនាចារ អសីលធម៌មួយចំនួនដែលបង្ករអោយកើតមានជាបញ្ហាដល់ខ្លួនឯងក៏ដូចជាសង្គមជាតិផងដែរ។

បើតាមព្រះភិក្ខុវជិរបញ្ញោ សាន សុជា គង់នៅវត្ត មនីរតនារាម ក្នុងខេត្តពោធិ៍សាត់ លោកបានមានសង្ឃដីការថាក្នុងថ្ងៃ Valentine’s Day យុវជនខ្មែរគួរតែនាំគ្នាធ្វើរឿងល្អ និងសកម្មភាពដែលមានប្រយោជន៍សម្រាប់សង្គមវិញទើបជាការប្រសើរ ។ ព្រះតេជគុណក៏មានសង្ឃដីការបន្តរទៀតថា នៅក្នុងប្រទេសដ៏ទៃៗផ្សេងទៀតក៏គេនាំគ្នាអបអរសាទរនិងរីករាយសប្បាយនៅក្នុងថ្ងៃ Valentine’s Day នេះដែរ ក៏ប៉ុន្តែប្រទេសគេគឺខុសពីប្រទេសយើង វប្បធម៌និងទំនៀមទម្លាប់គឺមិនដូចគ្នាឡើយ ដូច្នេះហើយប្រសិនបើយុវជនខ្មែរយើងនាំគ្នាជ្រួលជ្រើមទៅតាមវប្បធម៌ និងទំនៀមទម្លាប់បរទេសជ្រុលពេលគឺបណ្តាលអោយបាត់បងសីលធម៌ដ៏ស្អាតស្អំរបស់ខ្មែរយើងជាក់ជាមិនខាន។

ម្យ៉ាងទៀតយុវជនខ្មែរយើងមិនត្រូវយល់ច្រឡំថា Valentine’s Day គឺជាបុណ្យនៃសេចក្តីស្រលាញ់សម្រាប់គូរស្នេហ៍ ឬគូរសង្សាឡើយ ។ ប៉ុន្តែ Valentine’s Day គឺថ្ងៃដែលយើងអាចបង្ហាញសេចក្តីស្រលាញ់ទៅកាន់មនុស្សទូទៅមានដូចជា ឪពុកម្តាយ ក្រុមគ្រួសារ បងប្អូន មិត្តភក្តិ អ្នករួមការងារជាមួយគ្នា និងមនុស្សពិសេសៗជាច្រើនអ្នកទៀតផងដែរ។ ជាពិសេសនៅក្នុងថ្ងៃនេះផងដែបើមានពេលវេលាទំនេរនោះយុវជនគួរតែនាំគ្នាជួយកិច្ចការងារឪពុកម្តាយ ក៏ដូចជាចូលរួមធ្វើនូវអំពើរសប្បុរសធម៌ផ្សេងៗដែលជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិវិញទើបជាការប្រសើបំផុត។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here