យុទ្ធសាស្ត្រវិនិយោគជោគជ័យក្នុងវិស័យភាគហ៊ុនពីម្ចាស់ជ័យលាភីលេខ៣ក្នុងការជួញដូរភាគហ៊ុនឆ្នាំ២០១៩

0
1065

ក្រោយការប្រកួតជួញដូរភាគហ៊ុនរយៈពេល២ខែកន្លះបានបញ្ចប់ ទីបំផុតផ្សារមូលបត្រកម្ពុជាបានរកឃើញម្ចាស់ជ័យលាភីទាំង៣រូបហើយ ព្រមទាំងម្ចាស់ជ័យលាភីរង្វាន់លើកទឹកចិត្តចំនួន៥រូបផងដែរ។

ម្ចាស់ជ័យលេខ៣ លោក ឡាក់ ហុង ធ្វើការជាបុគ្គលិកបម្រើការងារផ្នែកព័ត៌មានវិទ្យាបានថ្លែងពីគន្លឹះសំខាន់ចំនួន៣ ដែលធ្វើឲ្យអ្នកសម្រេចចិត្តវិនិយោគទិញភាគហ៊ុនចំគោលដៅ រកឃើញផលចំណេញក្នុងវិស័យមូលបត្រ កាន់តែបន្ថយហានិភ័យនៃការវិនិយោគ។​

១. សក្តានុពលក្រុមហ៊ុន

លោកឡាក់ហុងបានបង្ហើបឲ្យដឹងថា មុននឹងលោកសម្រេចចិត្តបោះទុនវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនណាមួយ លោកផ្តោតសំខាន់លើសក្តានុពលអាជីវកម្មក្នុងការប្រកួតប្រជែងលើទីផ្សារ ព្រោះវាធ្វើឲ្យយើងមានទំនុកចិត្ត ជឿជាក់ថាការវិនិយោគយើងមិនខុស ទោះជាពេលទិញហើយ តម្លៃភាគហ៊ុនស្រាប់តែធ្លាក់ចុះបន្តិចខុសពីការរំពឹងទុកក៏ដោយ ក៏យើងមិនមានការព្រួយបារម្ភណ៍អ្វីដែរ។​

២. របាយការណ៍ហិរញ្ញវត្ថុ

នៅត្រង់ចំណុចនេះ លោកឡាក់ ហុង មើលទៅលើប្រាក់ចំណូល ចំណាយ ផលចំណេញ បំណុល និងទ្រព្យសកម្មរបស់ក្រុមហ៊ុន ដើម្បីមើលថាតើក្រុមហ៊ុនមានលទ្ធភាពប្រកួតប្រជែងបានយូរប៉ុណ្ណា រីកចម្រើនកម្រិតណា ឫក៏កំពុងធ្លាក់ចុះខ្លាំង។​

៣. ផែនការអភិវឌ្ឍន៍អនាគត

គម្រោងផែនការអភិវឌ្ឍន៍ផ្សេងៗជាគោលគំនិតបណ្តុះឲ្យក្រុមហ៊ុនមានភាពរីកចម្រើនក៏ដូចជាបង្ហាញពីសក្តានុពលនៃក្រុមហ៊ុននាពេលអនាគតដូចគ្នាដែរ។ ពិសេសផែនការទាំងនេះជាចំណុចជម្រុញឲ្យតម្លៃភាគហ៊ុនក្រុមហ៊ុនមានការប្រែងប្រួលខ្លាំងផងដែរ៕

គួរជម្រាបផងដែរថា លោក ឡាក់ ហុង ជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ៣ ទទួលបានផលចំណេញប្រមាណជាង៩០ភាគរយនៃជួញដូររបស់ខ្លួន ហើយក៏ទទួលបានរង្វាន់ពីផ្សារមូលបត្រកម្ពុជាប្រមាណ៣លានរៀនផងដែរ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

LEAVE A REPLY

Please enter your comment!
Please enter your name here