យុវជនកូរ៉ខាងត្បូងម្នាក់ចេញរកស៊ីលក់សាច់អាំងតាមផ្លូវ តស៊ូរហូតរកចំណូលបានរាប់លានដុល្លា

0
1216

លោក Jae Kim បានកើតនៅប្រទេសកូរ៉ខាងត្បូង ហើយលោកនិងក្រុមគ្រួសារបានផ្លាស់ប្តូរទីលំនៅទៅកាន់ សហរដ្ឋអាមេរិក នៅពេលដែលលោកមានអាយុ ១២ ឆ្នាំ។ នៅពេលដែលលោកទៅដល់ សហរដ្ឋអាមេរិកដំបូងគ្រួសារលោកមានជីវភាពខ្វះខាតខ្លាំងពេក លោកមិនបានចូលសាលារៀននោះទេ លោកក៏បានលួចលក់សាំងដបតូចៗ ដើម្បីរកលុយមកដោះស្រាយជីវភាព ។

នៅវ័យ ២១ឆ្នាំ លោកក៏បានបើកហាងកាហ្វេដ៏តូចមួយ ដោយជួលបុគ្កលិក ៥ ទៅ ៦ នាក់សំរាប់ធ្វើការ ។ ហាងកាហ្វេ របស់លោកដំណើការបានរយៈពេល ៣ឆ្នាំយ៉ាងលំបាកវេទនារកលុយបើកអោយបុគ្គលិកស្ទើមិនគ្រប់ មូលហេតុដោយសារតែលោកគ្មានបទពិសោធន៍ និងប្រើធនធានមនុស្សច្រើនពេក លោកក៏បានសំរេចចិត្តបិទអាជីវកម្មចោលទាំងខាតចុងខាតដើមស្ទើគ្មានសល់លុយមួយសេន ហើយលោកបានចាត់ទុកបរាជ័យនេះជាបទពិសោធន៍សំរាប់លោកនៅពេលក្រោយ ។

ក្នុងឆ្នាំ ២០១០ លោក Jae Kim មិនបោះបង់ចោលគំនិតចង់បើកអាជីវកម្មនោះទេ លោកក៏រកវីធីសាស្ត្រក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ដោយបានបើកអាហារដ្ឋានចល័តមួយនៅក្នុងសហរដ្ឋអាមេរិក និងបានដាក់ឈ្មោះថា Chi’Lantro ដើម្បីលក់សាច់គោអាំងដែលលោកនាំចូលពីប្រទេសកូរ៉េ ។​ នៅពេលនោះហើយដែលលោក Jae Kim ចាប់ផ្តើមដំណើរការអាហារដ្ឋានចល័តរបស់លោកតែម្នាក់ឯង ។ លោកដើរតួរនាទីជាតៃកុងឡានផង ជាចុងភៅផង ជាអ្នកបំរើភេសជ្ជៈផង និងជាអ្នកគិតលុយផង និយាយសរុបទៅគឺការងារនៅក្នុងអាហារដ្ឋានរបស់លោកគឺលោកធ្វើទាំងអស់ដោយគ្មានចន្លោះការងារណាមួយនោះទេ រហូតដល់លោកស្ទាត់ជំនាញគ្រប់ចំណុចទាំងអស់ ។ បន្ទាប់មកអាជីវកម្មលោកក៏ចាប់ផ្តើមរីកចំរើន និងមានអតិថិជនគាំទ្រជាខ្លាំង និងទទួលបានប្រាក់ចំណូលដ៏ច្រើនរហូតដល់លោកអាចពង្រីកសាខាហាងចំនួន ៥ បន្ថែមទៀត ព្រមទាំងមានឡានសំរាប់ដឹកទំនិញចំនួន ៤ គ្រឿងផងដែរ។ ក្នុងពេលបច្ចុប្បន្ននេះលោកបានពង្រីកហាងបន្ថែមរហូតទៅដល់ ៦០ ហាង និងអាចរកចំណូលបានជាង ១០០លានដុល្លារ។ នេះហើយជាបទពិសោធន៍ជាក់ស្តែងមួយ ដោយសារការចូលប្រលូកក្នុងការងារផ្ទាល់ ដើម្បីរៀនសូត្រ និងស្វែងយល់ ពីការងារអោយបានច្បាស់លាស់គ្រប់ជ្រុងជ្រោយទើបលោកទទួលបានជោគជ័យនិងមានទ្រព្យសម្បត្តិស្តុកស្តម្ភ។

អត្ថបទដោយ នេន សុធា (Leadership Writer)

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here