លោក Kazuo Inamori ក្លាយជាមហាសេដ្ឋីជប៉ុនមានប្រាក់វាល់លានដោយសារគាត់ធ្វើបែបនេះសោះ

0
759

មហាសេដ្ឋី ឬអ្នកមានគឺជាគោលបំណងរបស់មនុស្សគ្រប់ៗដែលតែងតែដេកស្រម៉ៃ និងប៉ងប្រាថ្នានៅក្នុងចិត្ត ប៉ុន្តែដើម្បីសម្រេចបាននូវគោលបំណងទាំងនេះយើងត្រូវប្រឈមមុខនិងបញ្ហាជាច្រើនជំពូកណាស់។ អ្នកត្រូវលះបង់ទាំងកំលាំងកាយ និងកំលាំងប្រាជ្ញា ព្រមទាំងពេលវេលា របស់អ្នកដើម្បីទទួលបាននូវអ្វីដែលអ្នកប្រាថ្នា មិនតែប៉ុណ្ណោះអ្នកត្រូវមានចំណុចល្អៗមួយចំនួនទៀងដើម្បីជួយជំរិញជីវិតអ្នកអោយសម្រេចបានជោគជ័យពិតប្រាកដ។

ជាក់ស្តែងមហាសេដ្ឋី ជប៉ុនលោក Kazuo Inamori ទទួលបានជោគជ័យ និងមានប្រាក់វាល់លានដុល្លាដូចពេលបច្ចុប្បន្ននេះដោយសារតែលោកប្រកាន់នូវទម្លាប់ល្អ ៣ យ៉ាងនេះ

.ការ​ខិតខំ​ប្រឹងប្រែង

តាមពិតចំណុចមួយនេះគឺជាចំណុចមួយដែលយើងមិនអាចខ្វះបានទៅហើយ ពីព្រោះថាភាពជោគជ័យក្នុងការធ្វើអ្វីមួយគឺទាមទារអោយមានការខិតខំប្រឹងប្រែងអោយអស់ពីចិត្តពីថ្លើមទាំងអស់ ។ ការខិតខំប្រឹងប្រែងគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយទាំងអស់ដែលបុគ្គលល្បីៗទាំងអស់នូវលើពិភពលោកតែងតែមាន ។ មិនចំពោះតែអាជីវកម្មនោះឡើយក្នុងការសិក្សារៀនសូត្រ ឬបំពេញកិច្ចការងារអ្វីមួយក៏ដោយបើអ្នកប្រកាន់គោលការណ៍ខិតខំប្រឹងប្រែងមិនបោះបង់ទេនោះអ្នកនិងទទួលបានជោគជ័យជាក់ជាមិនខាន។

.ឥរិយាបថ

ឥរិយាបថ និងទម្លាប់ប្រចាំថ្ងៃគឺជាមាគ៌ាមួយដែលអាចជួយអោយសម្រេចបាននូវគោលដៅរបស់អ្នកឆាប់រហ័សផងដែរ។ បើតាមបទពិសោធន៍របស់លោក Kazuo Inamori គឺលោកតែងតែមានឥរិយាបថ និងទម្លាប់អានសៀវភៅច្រើនដែលទាក់ទងទៅនិងការធ្វើអាជីវកម្ម ហើយលោកក៏តែតែជួបជាមួយបុគ្គលល្បីៗមួយចំនួនទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍រវាងគ្នា និងគ្នាផងដែរ។

.សមត្ថភាព

ជាការពិតណាស់ ក្នុងការធ្វើអាជីវកម្មទាមទារអោយអ្នកមានសមត្ថភាពខ្ពស់ ប៉ុន្តែប្រសិនបើអ្នកគ្មានចំនេះដឹង ឬបទពិសោធន៍ក្នុងការធ្វើអាជីវកម្មទេនោះ អ្នកអាចសិក្សាររៀនសូត្រពីសៀវភៅ ឬក៏ពីបុគ្គលល្បីៗទាំងក្នុងប្រទេស និងជុំវិញពិភពលោកផងដែរ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់អ្នក។ ការចូលប្រឡូកក្នុងអាជីវកម្មក៏ធ្វើអោយអ្នកទទួលបានចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនទាក់ទងទៅនិងអាជីវកម្មផងដែរ។ លោក Kazuo Inamori ក៏ដូច្នេះដែរលោកក៏បានលើកឡើងថាកាលពីមុនលោកក៏គ្មានចំនេះដឹង និងគ្មានសមត្ថភាពខ្លាំងដូចសព្វថ្ងៃនេះដែរ ។ លោកមានថ្ងៃនេះគឺដោយសារតែការចេញប្រឡូកក្នុងអាជីវកម្មដោយផ្ទាល់ និងតាមរយះការសិក្សាររៀនសូត្រពីបុគ្គលល្បីៗផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here