មកដឹងក្បួនដែលគូរសង្សារនេះ អាចរកចំណូលខ្ទង់ម៉ឺន$ ពីការបង្ហោះរូបមួយៗ លើ Instagram

0
1262

គូស្នែហ៍វ័យក្មេងមួយគូ​ រកចំណូលជិតបានខ្ទង់ ១ម៉ឺនដុល្លារអាមេរិក ពីការ បង្ហោះរូបភាពមួយរូបៗ នៅលើបណ្ដាញសង្គម Insragram។ ចង់ដឹងទេថាតើពួកគេធ្វើដូចម្ដេចទើបរកចំណូលបានច្រើនយ៉ាងដោយគ្រាន់តែបង្ហោះរូបភាពសោះ?
លោក Jack Morris វ័យ ២៦ឆ្នាំ និងមិត្តស្រីរបស់លោកគឺ កញ្ញា Lauren Bullen វ័យ ២៤ឆ្នា ដែលពួកគេទាំង ២រស់នៅនៅក្នុងជីវិតដ៏អស្ចារ្យ ធ្វើដំណើរកម្សាន្តជុំវិញពិភពលោក ហើយពួកគេក៏ជា តារា Instagram ដ៏មានប្រជាប្រិយភាពផងដែរ។

ពួកគេទាំង២សុទ្ធតែមាន blog សម្រាប់បង្ហោះរូប​ដំណើរកម្សាន្តរៀងៗខ្លួន ដោយលោក  Jack Morris មាន Blog ឈ្មោះថា Do You Travel ហើយ កញ្ញា Lauren Bullen មាន Blog មួយឈ្មោះថា Gypsea Lust។

លោក Jack Morris បាននិយាយប្រាប់សារព័ត៌មាន Told Cosmopotitan ថាលោកអាចរកចំណូលបានដល់ទៅ ៩០០០ដុល្លារអាមេរិកក្នុងការ​បង្ហោះរូបភាពមួយរូបៗ នៅលើបណ្ដាញ Instagram ខណៈដែលមិត្តស្រីរបស់ កញ្ញា Lauren Bullen រកចំណូលបាន ៧៥០០ដុល្លារពីការបង្ហោះរូបភាពផងដែរ។

លោកបានបន្តទៀតថា លោកនឹងមិនបង្ហោះរូបភាពនៅទេ ប្រសិនបើលោក បានតិចជាង ៣០០០ដុល្លារ។ លោក Jack Morris និង កញ្ញា Lauren Bullen បានឲ្យដឹងថា ក្បួនដែលអ្នកទាំង២ អាចរកចំណូលបានច្រើនយ៉ាងនេះពីការបង្ហោះរូបភាពលើ Instagram គឺដោយសារតែពួកគេបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនល្បីៗ ដូច្នេះរាល់ការបង្ហោះរូបគឺពួកគេ promote ផ្សព្វផ្សាយនូវ យីហោផលិតផល និងទីកន្លែងទេសចរណ៍ល្បីជាច្រើន។

គួរជម្រាបផងដែរថា បច្ចុប្បន្នគូស្នេហ៍វ័យទាំង២នេះ រស់នៅ ប្រទេស ឥណ្ឌូនេស៊ី ហើយពួករស់នៅក្នុងជីវិតបែបស៊ីវីស័យធ្វើដំណើរកម្សាន្តជុំវិញពិភពលោកជាពិសេសទិសដៅសំខាន់ៗ៕

អត្ថបទដោយ៖ ហុង

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here