មហាសេដ្ឋី Bill Gate ផ្តាំយុវជនជំនាន់ក្រោយត្រូវធ្វើរឿងទាំងនេះ ពេលអនាគតនឹងមានប្រាក់វាល់លាន

0
2425

លោក Bill Gates គឺជាស្ថាបនិកក្រុមហ៊ុន Microsoft ហើយលោកក៏ជាមហាសេដ្ឋីលំដាប់លេខ ២ នៅលើពីភពលោកដែលក្នុងឆ្នាំ ២០១៨ នេះ លោកមានទ្រព្យសម្បត្តិរហូតទៅដល់ ៩០ ពាន់លានដុល្លាសហរដ្ឋអាមេរិក ។ ភាពជោគជ័យដ៏ធំធេងនេះគឺបានមកពីការខិតខំតស៊ូ ព្យាយាម គួបផ្សំជាមួយនិងការប្រកាន់នូវគោលការណ៍ ព្រមទាំងទម្លាប់ល្អមួយចំនួនផងនោះគឺអាចជួយរុញច្រានជីវិតរបស់លោកអោយទទួលបានជោគជ័យដូចជាពេលបច្ចុប្បន្ននេះ ។

មហាសេដ្ឋីរូបនេះក៏ធ្លាប់បានលើកឡើងនូវបទពិសោធន៍ល្អ និងគន្លិះជោគជ័យមួយចំនួនទៅកាន់មនុស្សទូទៅផងដែរ​ ។ ជាក់ស្តែងលោក Bill Gates ធ្លាប់បានលើកឡើងថាបើចង់ជោគជ័យក្នុងជីវិត និងទទួលបានប្រាក់វាល់លាននៅក្នុងពេលអនាគតនោះ យុវជនជំនាន់ក្រោយគួរតែធ្វើរឿង ៣ យ៉ាងនេះ:

.សេពគប់ជាមួយបុគ្គលជោគជ័យ និងរៀនសូត្រតាម

ការសេពគប់ជាមួយបុគ្គលជោគជ័យ និងរៀនសូត្រតាមបុគ្គលទាំងនោះគឺជាមាគ៌ាមួយដែលនាំអោយអ្នកទទួលបានចំណេះដឺងពីបុគ្គលទាំង​នោះបានយ៉ាងច្រើន ។ ពីព្រោះថាបុគ្គលជោគជ័យទាំងអស់សុទ្ធតែជាបណ្តុំ និងជាឃ្លាំងនៃចំណេះដឹង ហើយពួកគាត់មិនខ្លាចនៅក្នុងការចែករំលែកឡើយ ។ ជាក់ស្តែង នៅ​លើ​បណ្ដាញ​ Twitter របស់​លោក​ លោក Bill Gates ផ្តល់​ដំបូន្មាន​ថា និស្សិត​ទាំង​អស់​​​គួរ​ចំណាយ​ពេល​នៅ​ជា​មួយ​បុគ្គលជោគជ័យ ដែល​ជួយ​ឲ្យ​​ពួកគេ​​រីកចម្រើន និង​​​មាន​គំនិត​អភិវឌ្ឍន៍​។

.កុំខ្លាចកំហុស

លោក Bill Gates បានលើកឡើងថាប្រសិនបើយុវជនជំនាន់ក្រោយទាំងអស់ចង់ទទួលបានជោគជ័យក្នុងជីវិតនោះ គឺមិនត្រូវខ្លាចនូវកំហុសឡើង ហើយកំហុសទាំងអស់នោះហើយដែលដឹកនាំយើងទៅរកផ្លូវត្រូវ និងអាចរកឃើញនូវផ្លូវទៅរកភាពជោគជ័យក្នុងពេលអនាគតបាន ។ យុវជន​ជំនាន់​ក្រោយ​ក៏​ដូចគ្នា​ដែរ បើ​មាន​កំហុស​ ​ត្រូវ​ចាត់​ទុក​ថា គឺ​ជា​​មេរៀន​របស់​ខ្លួន​ ហើយ​អ្វី​ដែល​សំខាន់​តើ​អ្នក​បាន​រៀន​សូត្រ​ពី​វា​កម្រិត​ណា ។

.សិក្សាទាក់ទងទៅនិងបច្ចេកវិទ្យា

ជាការពិតណាស់នៅក្នុងពេលបច្ចុប្បន្ននេះគឺបច្ចេកវិទ្យាមានការរីកចំរើនយ៉ាងខ្លាំង ហើយនៅក្នុងពេលអនាគតមនុស្សនិងប្រើប្រាស់ប្រព័ន្ធ AI ជំនួសអោយការងារមនុស្សបានយ៉ាងច្រើន។ ដូច្នេះហើយសិនជាយុវជនជំនាន់ក្រោយនាំគ្នាសិក្សា និងពង្រីកចំណេះដឹងទាក់ទងទៅនិងបច្ចេកវិទ្យានោះ នៅក្នុងថ្ងៃអនាគតពួកគេនិងមានឱកាសកើបប្រាក់វាល់លានក្នុងពេលអនាគតជាក់ជមិនខាន នេះបើតាមអ្វីដែលលោក Bill Gates បានលើកឡើងនៅ​លើ​គេហទំព័រ ​Twitter របស់​លោកក្នុងពេលកន្លង។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here