គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ៥ ដែលមានទ្រព្យសកម្មច្រើនជាងគេបំផុត នៅកម្ពុជា

0
3700

គិតត្រឹមឆ្នាំ ២០១៧ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនៅមានកម្ពុជាមានចំនួន ៧៦ គ្រឹះស្ថាន។ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុទាំងនោះមានទាំងការផ្ដល់ប្រាក់កម្ចី និងទទួលការដាក់បញ្ញើរ។

ប្រជាជនកម្ពុជាមួយចំនួនធំ បានប្រើប្រាស់ប្រាក់កម្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញទាំងនេះទៅ ប្រកបរបរកសិកម្ម និងធ្វើអាជីវកម្មជាដើម។ ជាក់ស្ដែងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុមួយចំនួនទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ មានប្រជាជនមួយបានទៅខ្ចីប្រាក់ក៏ដួចជាយកប្រាក់ទៅផ្ញើនៅតាមគ្រឹស្ថានមីក្រូហិរញ្ញវត្ថុនានា​ ដោយមិនដឹងផងថាគ្រឹះស្ថាននោះមានដើមទុនវិនិយោគប៉ុន្មាន? មានទ្រព្យសកម្មសរុបប៉ុន្មាន?

ប្រាកដណាស់លោកអ្នកច្បាស់ជាមិនបានដឹងទេ ថាតើគ្រឹៈស្ថាន មីក្រូហិរញ្ញវត្ថុដែលលោកអ្នកបានដាក់ប្រាក់បញ្ញើរ និងប្រើប្រាស់ប្រាក់កម្ចីនោះមានទ្រព្យសកម្មសរុបចំនួនប៉ុន្មាននោះទេ។ បើយោងតាមរបាយការណ៍ទិន្នន័យរបស់គ្រឹះស្ថាន មីក្រូហិរញ្ញនៃធនាគារជាតិប្រចាំឆ្នាំ ២០១៧ បានអោយដឹងថាមានគ្រឹហស្ថាន មីក្រូហិរញ្ញវត្ថុចំនួន ៥ ដែលមានទ្រព្យសកម្មច្រើនជាងគេប្រចាំឆ្នាំ ២០១៧។

១. គ្រឹៈស្ថាន មីក្រូហិរញ្ញវត្ថុ ប្រាសាក់៖ មានសកម្មសរុបប្រមាណ ១៧៥៣លានដុល្លារ។

២. គ្រឹស្ថាន មីក្រូហិរញ្ញវត្ថុ​ អម្រឹត៖ មានទ្រព្យសកម្មសរុបប្រមាណ ៨០០ លានដុល្លារ។

៣.គ្រឹស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ៖ មានទ្រព្យសកម្មសរុបប្រមាណ ៦៩១លានដុល្លារ។

៤.គ្រឹស្ថាន មីក្រូហិរញ្ញវត្ថុ អិល អូ អិល ស៊ី ខេមបូឌាភីអិលស៊ី៖ មានទ្រព្យសកម្មសរុបប្រមាណ ៣៧២លានដុល្លារ។

៥. គ្រឹស្ថាន មីក្រូហិរញ្ញវត្ថុ AMK៖ មានទ្រព្យសកម្មសរុបប្រមាណ ២៨៥​​លានដុល្លារ៕

អត្ថបទដោយ៖ ហុង

LEAVE A REPLY

Please enter your comment!
Please enter your name here