បោះចោលការងារក្រុមហ៊ុនប្រាក់ខែ ២៣០ មកលក់គ្រឿងសម្អាងក្លាយជាបុគ្គលឆ្នើមលេខ១ របស់ក្រុមហ៊ុនគ្រួសារកក់ក្តៅ

0
3066

អ្នកនាង យ៉ែន សម្ផស្ស ជាតំណាងចែកចាយធំ គ្រប់ផលិតផលគ្រួសារកក់ក្ដៅ ហើយក៏ជាម្ចាស់ប្រែនផលិតផល Ronika  ផងដែរ ដែលសព្វថ្ងៃគាត់ជាប្រធានក្រុមធំ សុខចាន់ ជេស្ដា មានទីតាំងនៅទួលពង្រ។

ថ្លែងប្រាប់ Business Cambodia អ្នកនាងមានប្រសាសន៍ថា មុននឹងខ្ញុំបានស្គាល់ក្រុមហ៊ុនគ្រួសារកក់ក្ដៅ ខ្ញុំក៏ធ្លាប់ធ្វើការងារជាច្រើនមកដែរ ហើយប្រាក់ខែនៅក្រុមហ៊ុនចុងក្រោយដែលខ្ញុំធ្វើគឺបានត្រឹមតែ ២៣០ $តែប៉ុណ្ណោះ។ ដោយសារខ្ញុំរៀបការរួចមានផ្ទៃពោះក៏សម្រេចចិត្តនៅផ្ទះ ព្រោះនាងខ្ញុំមានការចាញ់កូនខ្លាំងសុខភាពក៏មិនសូវរឹងមាំ រហូតខ្ញុំសម្រាលកូនបាន២ខែ នាងមើលបណ្តាញសង្គម ឃើញបងស្រី អគ្គនាយិការ ហ៊ឹម សុភ័ក្រ្ដ គាត់ធ្វើការឡាយពីការជ្រើសរើសតំណាងចែកចាយ ពេលហ្នឹងនាងខ្ញុំចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះនៅតែផ្ទះពឹងលើប្រាក់ខែស្វាមីតែម្នាក់មានអារម្មណ៍ថាអាណិតប្ដី ខំរកមកផ្គត់ផ្គង់ប្រពន្ធផងទឹកដោះគោកូនផង មួយខែៗចំណាយអស់ច្រើនមែនទែន ចឹងហើយខ្ញុំក៏ខំមិនសួរពីពត៌មានធ្វើជាតំនាងចែកចាយ។

តំណាងចែកចាយរូបនេះបានបន្តថា កាលនោះខ្ញុំសួរពត៌មានពីក្រុមហ៊ុន រួចក៏អត់សម្រេចចិត្តដែរព្រោះកូនទើបបានពីខែហើយកូនកាចណាស់ តែចិត្តនៅតែគិតចង់ធ្វើ ហើយក៏តាមដានបានប្រហែលកន្លះខែ កំឡុងឆ្នាំ ២០១៨ ខ្ញុំក៏សម្រេចចិត្ត គឺខ្ញុំចាប់យកជាមួយកញ្ចប់សេរ៉ូម ៧០ $។

ក្រោយពីលក់ដាចផលិតផលសេរ៉ូម ខ្ញុំក៏បោះទុនទិញផលិតផលបន្ថែមទៀតយកមកលក់ ដោយពេលនោះមានការប្រទាំងប្រទើសខ្លាំងអំពីរដើមទុនក្នុងការចេញរកស៊ី តែដោយមានការប្រឹក្សាយោបល់ពីលោកអគ្គនាយក អ៊ុច សម្បត្តិ ខ្ញុំក៏មានកម្លាំងចិត្តលក់ផលិតផលកាន់តែខ្លាំង ក្នុងខែដំបូងខ្ញុំអាចចំណេញបាន ១០០០ ដុល្លារ ខ្ញុំត្រេកអរខ្លាំងណាស់ ពេលនោះហើយដែលខ្ញុំកាន់តែមានជំនឿថាខ្ញុំជ្រើសរើសក្រុមហ៊ុនរកស៊ីជាមួយបានត្រឹមត្រូវ។

អ្នកនាងបន្តទៀតថា ក្រោយពីការខិតខំប្រឹងប្រែងលក់ ចំណូលក៏កើនឡើង ដែលអ្នកនាងអាចរកបានជាង ៥០០០ ដុល្លារក្នុងមួយខែ រហូតមកទល់ពេលថ្មីៗនេះ ខ្ញុំទើបតែទទួលបានពានរង្វាន់បុគ្គលឆ្នើមរបស់ក្រុមហ៊ុនក្តៅ ក្នុងលំដាប់ចំណាត់ថ្នាក់លេងមួយប្រចាំឆ្នាំ ២០១៨ ផងដែរ។

អ្នកនាង យេន សម្ផស្ស ប្រធានក្រុម សុខចាន់ ចេស្ដា បានថ្លែងថា ក្នុងនាមខ្ញុំជាបុគ្គលឆ្នើមនិងទើបតែទទួលបានមេដៃកិត្តយស នាងខ្ញុំប្ដេជ្ញាចិត្តថានិងខិតខំ ប្រឹងប្រែងបន្ថែមទៀតទាំងខ្លួនឯងនិងសមាជិកក្នុងដើម្បីក្លាយជាម្ចាស់ ពាននៅឆ្នាំ ២០១៩ ខាងមុខនេះអោយខានតែបាន និងជួយអោយសមាជិកខ្ញុំទទួលបានពាន មេដៃនិងប្រាក់ចំណេញក្នុងមួយខែខ្ទង់ពាន់ដុល្លារដូចនាងខ្ញុំដែរ

លេខទូរស័ព្ទ 0888898094/ 098470032៕

LEAVE A REPLY

Please enter your comment!
Please enter your name here