ហាង”ថ្មគោល” ងើបពីលក់មិនដាច់បិទហាង២កន្លែងវិញ ដោយប្រើក្បួនលក់ធំ១នេះ

0
1502

ហាងបាយ”ថ្មគោល”ចាប់ផ្តើមតាំងពីឆ្នាំ២០១៥ មក បានសម្រេចបិទហាងចោល២ដោយសារតែលក់មិនដាច់ ដោយងាកមកផ្តោតលើការលក់តាមអនឡាញ និងផ្គត់ផ្គង់អាហារនៅតាមបណ្តាក្រុមហ៊ុននានា ក៏ដូចជាកម្មវិធីសិក្ខាសិលាទៅវិញ។ ហាងបាយលក់កាន់តែដាច់ជាងពេលមានហាងទៅទៀតដោយសារតែហាងបាយមួយនេះប្រើគោលការណ៍មួយ បង្កើនការរស់នៅដល់អ្នកញាំជាងមុន និងមិនឲ្យទ្រលាន់ឡើយទោះញាំពេញមួយខែក៏ដោយ។

ម្ចាស់ហាងបាយអនឡាញមួយនេះ បានបង្ហើបមូលហេតុលក់មិនដាច់កន្លងមកដោយសារតែថ្មគោលលក់តែបាយមិនលក់អារម្មណ៍ឡើយ មានន័យថា ភ្ញៀវញាំបាយទ្រលាន់ប្រសិនបើញាំញឹកញាប់ ព្រោះមុខម្ហូបដែលធ្វើមកដដែលៗ មិនបានគិតដល់អារម្មណ៍ភ្ញៀវថាអាចនឹងជាប់ចិត្តនឹងអាហារដែលចេញពីយីហោមួយនេះឡើយ ដែលធ្វើការលក់កាន់តែដុនដាបទៅៗ។រឹតតែពិបាកទៅទៀតនោះ បាយខ្ចប់ដែលគិតថានឹងជោគជ័យខ្លាំងនោះ ត្រូវបានគេចម្លងយ៉ាងព្រោងព្រៀត។

ដើម្បីស្តារមុខមាត់ឡើងវិញ លោកសំ កុសល បានអនុវត្តគោលការណ៍មួយសម្រាប់ហាងបាយដែលមានវ័យជាង៣ឆ្នាំមួយនេះ គឺបន្ថែមពីលក់បាយ ហាងថ្មគោលបានដាក់គោលដៅ ធ្វើឲ្យអារម្មណ៍អ្នកញាំបាយចេញពីយីហោមួយកាន់តែប្រសើរ ក្រោយពីញាំហើយពួកគាត់មិនបាច់ភ័យព្រួយថាញាំបន្លែគីមី ឬអាហារដែលប៉ះពាល់ដល់សុខភាពរបស់គាត់នោះទេ ព្រោះមានហាងថ្មគោលបានជួយគិតជំនួសគាត់រួចហើយ។

ដើម្បីអនុវត្តគោលការណ៍នេះបាន ក្រុមការងារថ្មគោលបានទាក់ទងទិញសាច់ពីកសិដ្ឋានដោយផ្ទាល់ និងបានយកបន្លែធម្មជាតិនៅក្នុងស្រុកមកធ្វើម្ហូបទៀតផង ដែលយុទ្ធនាការនេះថ្មគោលចង់ឲ្យអ្នកញាំមានទំនុកចិត្តខ្ពស់ជាងមុន មានជីវិតប្រសើរឡើងជាងមុន មិនបារម្ភពេលញាំអាហារពីហាងមួយនេះ ពិសេសមិនបាច់ភ័យព្រួយទៅចំណាយលុយថ្លៃពេទ្យឡើយ។

ចង់បានអាហារមានគុណភាពល្អ អនាម័យ និងតម្លៃសមរម្យពីហាងថ្មគោល លោកអ្នកអាចទាក់ទងទៅកាន់លេខ 010222365/017497175 ឬ អាស័យដ្ឋាន facebook.com/Thmorkolfoods/

 

អត្ថបទដោយ៖ Noun Vannak, Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here