ជំហានដំបូងប្រិសនបើអ្នកចង់ក្លាយជាកំពូលអ្នកវិនិយោគអចលនទ្រព្យឆ្នើម

0
1606

ជាការពិតណាស់ ការចង់ក្លាយជាអ្នកវិនិយោគម្នាក់មិនពិបាកនិយាយនោះទេ តែ ការចាប់ផ្តើម វាពិត ជាពិបាក ខ្លាំង​ណាស់ ដោយអ្នកមិនដឹងថា តើត្រូវដើរផ្លូវណាមុននោះទេ។ ក្នុងនោះ​ជំហានដំបូងមុន​នឹងអ្នកចង់​ក្លាយជាកំពូល​អ្នកវិនិយោគផ្នែកអចលទ្រព្យគឺអ្នកត្រូវ៖

១. ការស្រាវជ្រាវ

បើយើងមិនដឹងថា ខ្លួនឯងត្រូវធ្វើអ្វី ដើម្បីបានលទ្ធិផល អ្នកគួរធ្វើខ្លួនឯងឲ្យក្លាយជាអ្នកស្រាវជ្រាវម្នាក់ ដែលស្រាវជ្រាវ គ្រប់ជ្រុងជ្រោយនៃអចលនទ្រព្យ។

២. សំណួរសួរថា តើស្រាវជ្រាវអ្វី?

អ្វីដែលអ្នកត្រូវស្រាវជ្រាវនោះ គឺតើដីកន្លែងណា​ មានតម្លៃប៉ុណ្ណោះ? ផ្ទះកន្លែងណា តម្លៃប៉ុន្មាន? ខុនដូ របៀបណាល្អ ពោលគឺស្រាវជ្រាវគ្រប់ពត៌មានអចលនទ្រព្យ មិនថាក្នុងឬក្រៅប្រទេសឡើយ គឺត្រូវដឹងគ្រប់រឿងអចលនទ្រព្យ។

ក្នុងបទសម្ភាសមួយ លោក ហ៊ឹម សីហា នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរប​ស់ក្រុមហ៊ុន  VTrust Appraisal លើកឡើង សម្រាប់អ្នកអចលនទ្រព្យ ការស្រាវជ្រាវ ពិតជាកត្តាសំខាន់ និងជាជំហាដំបូង ក្នុងការឈានជើងចូលក្នុងវិស័យ១នេះ។ ប៉ុន្តែបើគ្រាន់តែ ធ្វើការអានដើម្បីស្វែង​យល់​មិនមែន​ជាការ​លំបាក​នោះទេ ប៉ុន្តែអ្នកត្រូវព្យាយាមចុះទៅពិនិត្យផ្ទាល់ផងដែរ។

ជាមួយគ្នានេះដែរ បើអ្នកមានគោលដៅហើយ អ្នកត្រូវចាប់ផ្តើមធ្វើវា ឥឡូវនេះ កុំរងចាំ ការធ្វើអ្វីមួយ​ត្រូវមានចំណុចចាប់ផ្តើមជានិច្ច តែបើអត់ហ៊ានទេ មិនអាចរឿងផ្លូវឃើញនោះទេ ហើយចំណុច​សំខាន់​បំផុតនៃស្ថានភាពនេះ ត្រូវតែក្លាហានហ៊ានផ្លាស់ប្តូរ លះបង់អ្វីដែលខ្លួនឯងកំពុងមាន ដើម្បីទៅធ្វើអ្វី​មួយថ្មី។ នេះបើយើងតាមការលោកស្រីចន្ទី ទិវា ជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ Century 21 Advanded Property ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here