អ៊ីនធើណែតកំពុងជ្រៀតចូលស្រុកស្រែចម្ការ ខណៈដែលកសិកប្រើប្រាស់ស្មាតហ្វូនដើម្បីធ្វើកសិកម្ម

0
485

ខណៈបច្ចុប្បន្នកម្ពុជាកាន់តែមានចំនួនអ្នកប្រើប្រាស់ស្មាតហ្វូនកាន់តែកើនឡើងជារៀងរាល់ថ្ងៃ​ ដែលជាហេតុធ្វើឲ្យយើងងាយស្រួលផ្លាស់ប្ដូរទំនាក់ទំនងគ្នាទៅវិញទៅមកក្នុងសង្គម ។

តាមការសិក្សារបស់គម្រោងកាវ៉ាក់បានបង្ហាញថា ​នៅចន្លោះឆ្នាំ ២០១៥ មកដល់ឆ្នាំ ២០១៧ គេឃើញថា អត្រានៃអ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជាកើនឡើងជាង ២០% ថែមទៀតទូរទាំងប្រទេស ខណៈដែលស្មាតហ្វូនអាចប្រើប្រាស់អ៊ីនធើណេតបាន មានតម្លៃចន្លោះពី ១០០ ដុល្លារ ទៅ ២០០ ដុល្លារអាមេរិក ហើយតម្លៃក្រោមនេះ គឺមិនអាចលេងអ៊ីនធើណែតបានទេ ជាពិសេសអ្នកដែលមានស្មាតហ្វូនខ្ទង់តម្លៃនេះ គឺអាចចូលទៅក្នុងបណ្ដាញអនឡាញគ្រប់ប្រភេទបាន ខណៈពួកគាត់មិនធ្លាប់បានដឹងពីមុនមក ។

បើតាមជនបទវិញ មិនទាន់ទទួលបានការប្រើប្រាស់បណ្ដាញសង្គមទាំងនេះច្រើននោះទេ ដោយនៅប្រើប្រាស់តាមបែបបុរាណដដែល ដោយមានត្រឹម ទូរទស្សន៍ វិទ្យុ កាសែត នឹង ទស្សនាវដ្ដីសម្រាប់អានជាដើម ខណៈដែលបច្ចុប្បន្ននេះគេមាន Facebook, Youtube សម្រាប់មើលព័ត៌មានទាន់ហេតុការណ៍ នឹងពេញនិយមរហ័ស ។

ជាមួយគ្នានេះ ថ្វីបើមានអត្រា ២៤ ភាគរយ នៃកសិករដែលមានស្មាតហ្វូនប្រើក៏ដោយ ក៏គេនៅឃើញមាន ៨០ ភាគរយ នៃអ្នកមានស្មាតហ្វូនផ្ទាល់ខ្លួនគឺមានអាយុជាមធ្យមខ្ទង់ ៣៥ ឆ្នាំ ប៉ុណ្ណោះ ។

ទោះបីជា កម្ពុជានៅមានចំនួនអ្នកប្រើប្រាស់គិតមធ្យម ក៏គេឃើញមាន អ្នកដែលប្រើប្រាស់ស្មាតហ្វូនជាង ៦៥ ភាគរយ បានជ្រើសរើសយក Facebook ដើម្បីការស្វែងរកព័ត៌មានរបស់ខ្លួន អំពីទំនិញ អំពីតម្លៃ ឬ ដើម្បីផ្សព្វផ្សាយពីអាជីវកម្មរបស់ខ្លួនទៅឲ្យសង្គមខាងក្រៅបានដឹង ដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៀតផង ។

ជាងនេះដែរ អ្នកស្រាវជ្រាវក៏បានបង្ហាញដែរថា សម្រាប់ការស្ទង់មតិរបស់អ្នកធ្វើកសិកកម្មនៅជនបទបានបញ្ចេញ មតិ ២ ផ្សេងគ្នាថា សម្រាប់ពួកគាត់ធ្វើកសិកម្មរាល់ថ្ងៃគឺ ទទួលបានព័ត៌មាន ៥២ ភាគរយ ពីអ៊ីនធើណែត សម្រាប់ការស្រាវជ្រាវរបស់គាត់ នឹង ការធ្វើទីផ្សារ ចំណែក មតិមួយវិញទៀត មានត្រឹម ១៥ ភាគរយប៉ុណ្ណោះដែលពួកទទួលបានពីខាងក្រៅ ឬ តាមរបៀបចាស់តែម្ដង ។

ជាមួយគ្នានេះ យើងក៏ទទួលបានព័ត៌មានជាក់លាក់ដែរ ថាមានចំនួន ៨៨ ភាគរយនៃអ្នកធ្វើកសិកម្ម ដែលប្រើប្រាស់តាមកម្មវិធីកសិកម្ម, ៨២ ភាគរយ ប្រើប្រាស់ Facebook  នឹង ៧៣ ភាគរយ ដែលមើលតាមកម្មវិធីទូរទស្សន៍ដើម្បីទទួលបានព័ត៌មាន ហើយភាគច្រើននៃពួគគាត់គឺចង់ដឹងព័ត៌មានអំពីកសិកម្មជាភាសាខ្មែរ ជាជាង ការប្រើប្រាស់ភាសាអង់គ្លេស ។

គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រើប្រាស់ស្មាតហ្វូនពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ទៅលើការស្រាវជ្រាវ ឬ ការងារកសិកម្ម ព្រោះវាអាចជួយយើងបានច្រើន តាមរយៈការប្រើអ៊ីនធើណេត ហើយមកដល់ពេលនេះ មិនថានៅតាមទីជនបទ ឬ ទីក្រុងនោះទេ គឺពួកគាត់អាចមានលទ្ធភាពទិញស្មាតហ្វូនប្រើច្រើន ព្រោះស្មាតហ្វូនឥឡូវ ត្រឹម ៥០ ដុល្លារក៏អាចលេងអ៊ីនធើណែតបានដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here