ជប៉ុន និងចិន គ្រោងដាក់ដំណើរការ ផ្ដល់សេវាកម្ចីតាមអនឡាញ សម្រាប់ប្រជាជននៅអាស៊ាន

0
516

ប្រជាជនក៏ដូចជាម្ចាស់អាជីវកម្ម នៅតំបន់អាស៊ាន នឹងកាន់តែមានភាពងាយស្រួល​ ខណៈ ធនាគារ ជប៉ុន Aorzora bank ក្រុមហ៊ុន Zhongkejin នឹងចាប់ដៃគ្នាអភិវឌ្ឍន៍សេវាផ្ដល់ប្រាក់កម្ចីតាមអនឡាញសម្រាប់ប្រជាជនក្នុងតំបន់អាស៊ាន នេះបើយោងតាម សាព័ត៌មាន NikkeiAsia។

ក្រុមហ៊ុន Zhongkejin របស់ចិន​បានឲ្យដឹងថា ខ្លួននឹងអភិវឌ្ឍន៍សេវាផ្ដល់ប្រាក់កម្ចីនៅលើអេក្រង់ តាមរយៈបច្ចេកវិទ្យា AI ព្រមទាំងរាប់បញ្ចូលក្រុមហ៊ុនឌីជីថលយក្សចិន មាន ក្រុមហ៊ុន Alibaba និង Tencent ជាអតិថិជនរបស់ខ្លួនផងដែរ។

មិនតែប៉ុណ្ណោះ Zhongkejin គ្រោងនឹងវិនិយោគរួម ក្នុងការផ្ដល់ប្រាក់កម្ចីតាមអនឡាញ នៅប្រទេស វៀតណាមនិងហ្វីលីពីន។ ចំណែកធនាគារជប៉ុន Aozora នឹងជួយបង្កើតទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាននិង ព្រមទាំងរួមវិនិយោគរួមជាមួយក្រុមហ៊ុន Zhongkejinផងដែរ ។ ក្រុមហ៊ុនចិនZhongkejin ក៏អាចនឹងធ្វើការជាមួយក្រុមហ៊ុន Aozora នៅពេលដែលធនាគារនេះបានចាប់ផ្តើមអាជីវកម្មដែលពាក់ព័ន្ធនឹងហិរញ្ញវត្ថុនៅជប៉ុន។

ធនាគារជប៉ុន Aozora និងក្រុមហ៊ុន Zhongkejinរបស់ចិន មានបំណងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយ ជាមួយក្រុមហ៊ុន Mercuria Investment ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូដែលបានបង្កើតទុនសរុបចំនួន ១២.៣លានដុល្លារ ដើម្បីវិនិយោគក្នុងក្រុមហ៊ុនចិន។ ធនាគារជប៉ុនបានរួមចំណែកផ្ដល់ទុនប្រហែលពាក់កណ្តាលនៃទុនសរុប រកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយ Zhongkejin ។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Zhongkejinចិន ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៥ ដោយអតីតនាយកប្រតិបត្តិនៅក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច JD.com ដែលលក្លាយទៅជាក្រុមហ៊ុនឌីជីថលជាមានតម្លៃជាង ១ពាន់លានដុល្លា៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here