លោក Nadiem Makarin ស្ថាបនិក Go-Jek រកស៊ីតាំងពីចំណុចសូន្យរហូតក្លាយជាសេដ្ឋីនៅឥណ្តូនេស៊ីដោយសារតែជំនាញផ្នែកលក់អារម្មណ៍

0
357

នៅលើលោកនេះ ក្រុមហ៊ុនដែលបានចាប់ផ្តើមពីតូចអាចថា ពីសូន្យទៅ ចាប់ផ្តើមបានតែពីរបីឆ្នាំក្លាយជាក្រុមហ៊ុនដែលអ្នកវិនិយោគនាំគ្នារោមទិញ គឺមិនមានច្រើនទេ។តែយ៉ាងណានៅឥណ្តូនេស៊ីមានអាជីវកម្មមួយដែលបានចាប់ផ្តើមតែ៣ឆ្នាំប៉ុណ្ណោះបានក្លាយជាក្រុមហ៊ុនមានតម្លៃរហូតដល់ជាង១ពាន់លានដុល្លារដោយនឹកស្មានមិនដល់។

ស្ថាបនិកវ័យក្មេងរបស់ក្រុមហ៊ុននេះគឺលោក Nadiem  Makarim  កាលពីគ្រា៣ឆ្នាំ ដំបូងនោះគាត់នៅធ្វើការអោយគេបណ្តើរចាប់ផ្តើមបណ្តើរព្រោះតែមិនមានដើមទុនគ្រប់គ្រាន់។ តែដល់ពេលមានគេវិនិយោគជាមួយគាត់រាប់លានដុល្លារមកគាត់ក៏បានបោះបង់ការងារចោលហើយហក់ចូលក្រុមហ៊ុនដែលគាត់បានបង្កើតដោយបានចំនាយពេលវេលា១០០%តែម្តង។

ខ្ញុំនិងសហការី  Business-Cambodia​ ម្នាក់ទៀតបានហោះទៅឥណ្តូនេស៊ីគម្រោងនិងជួបគាត់សំភាសដែរតែបានត្រឹមជួបជំនួយការរបស់លោកតែប៊ុណ្ណោះ។  ទោះយ៉ាងណាយើងបានដឹងថាលោក Nadiem​  បានចាប់ផ្តើមអាជីវកម្មមួយនេះដោយសារតែគាត់ចង់ផ្លាស់ប្តូរជីវិតអ្នករត់ម៉ូតូឌុបដែលមានរាប់លាននាក់នៅឥណ្តូនេស៊ី។ គាត់យល់ឃើញថាអ្នករត់ម៉ូតូឌុបធ្វើការជាង១៤ម៉ោងក្នុងមួយថ្ងៃ តែរកភ្ញៀវបានតែ៤ទៅ៦ជើងប៊ុណ្ណោះក្នុងមួយថ្ងៃ។

គាត់បានចាប់ផ្តើមគិតទៀតថា តាមពិតទៅអ្នករត់ម៉ូតូឌុបទាំងនេះអាចធ្វើការងារជាច្រើនទៀតនៅឥណ្តូនេស៊ីខណះដែលដងផ្លូវរបស់ទីក្រុងប្រទេសនេះពិបាកធ្វើដំណើរណាស់ព្រោះតែស្ទះចារាចរណ៍ពេក។ ចេញពីការស្វែងយល់នេះគាត់ក៏រកឃើញនូវមូលហេតុមួយដែលគាត់គួរចាប់ផ្តើមធ្វើ។ មូលហេតុមួយនោះបានធ្វើអោយគាត់បានចាប់ផ្តើមអាជីវកម្មមួយជួយអ្នករត់ម៉ូតូឌុបដែលអាចឌុបទំនុកចិត្តអោយមនុស្សបាន។

ទំនុកចិត្តជាអារម្មណ៍សំខាន់បំផុតក្នុងការរកស៊ីហើយតាមរយះ Go-jek ឥឡូវប្រជាជនរាប់លាននាក់អាចធ្វើដំណើរទៅមកដោយចំងាយថវិកានិងពេលវេលាតិចជាងមុនឆ្ងាយណាស់។ ជីវភាពរបស់អ្នករត់ម៉ូតូឌុបក៏ចាប់ផ្តើមប្រែប្រួលខ្លាំងដែរព្រោះគាត់បានម៉ូយច្រើនជាងមុនហើយដឹកច្រើនជាងមុនផងដែរ។ ខ្ញុំនិងបកស្រាយពីការលក់អារម្មណ៍ទំនុកចិត្តនេះនៅអត្ថបទបន្ត។

ចេញពីសេវាកម្មហៅម៉ូតូឌុប នរណាៗក៏ទុកចិត្ត Go-jek ដែរ ហើយចេញពីទំនុកចិត្តនេះហើយដែលក្រុមហ៊ុនមួយនេះបានក្លាយជាក្រុមហ៊ុនទើបបង្កើតថ្មីដែលមានតម្លែសែនថ្លៃក្នុងរយះពេលប៉ុណ្ណោះ។​ ដោយបានបង្កើតឡើងក្នុងឆ្នាំ២០១០នៅត្រឹមឆ្នាំ២០១៧ក្រុមហ៊ុនមួយនេះអាចរកចំនូលបានរហូតដល់ជាង៥ពាន់លានដុល្លារឯណោះ ដោយមានអ្នកប្រើប្រាស់កម្មវិធី Go-jek ប្រហែល២៥លាននាក់ប្រចាំខែ។

វាពិតជាអស្ចារ្រមែនទែន ក្រុមហ៊ុនដែលទើបតែបង្កើតបានតែ៧ឆ្នាំ តែបានប្រែក្លាយខ្លួនជាក្រុមហ៊ុនដែលបានដោះស្រាយបញ្ហាមនុស្សបានរាប់លាននាក់ហើយរកចំនូលបានរាប់ពាន់លានដុល្លារ។

តែយ៉ាងណា ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា ជោគជ័យបែបនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។​ ដើម្បីស្វែងរករឹសគល់នៃជោគជ័យរបស់អាជីវកម្មមួយនេះ ខ្ញុំបានហោះទៅឥណ្តូនេស៊ីម្តងទៀតដោយលើកនេះគឺផ្តោតទៅលើហេតុអ្វីបានប្រជាជនឥណ្តូនេស៊ីនាំគ្នាប្រើសេវាកម្មរបស់  Go-jek  ច្រើនម្លេះ? ហើយចំលើយរបស់សំនួរនេះ ខ្ញុំនឹងបកស្រាយនៅក្នុងផ្នែកទី២នែសៀវភៅ លក់អារម្មណ៍។

ដកស្រង់ពីសៀវភៅ៖ លក់អារម្មណ៍ ១៥$ ( ដឹកជញ្ជូនឥតគិតថ្លៃនៅភ្នំពេញ)

ទំនាក់ទំនងទិញ៖  016 300 843 / 017 300 844

LEAVE A REPLY

Please enter your comment!
Please enter your name here