អ្នកនឹងមានវិបដិសារីជារៀងរហូត បើអ្នកសម្រេចចិត្ដខុសក្នុងការចំណាយលុយលើរបស់ទាំងនេះ

0
2328

កំហុសឆ្គងផ្នែកហិរញ្ញវត្ថុមួយចំនួន អាចធ្វើឲ្យមានការសោកស្ដាយជាខ្លាំង ហើយមានមួយចំនួនទៀតអាចធ្វើអ្នកមានវិបដិសារីជារៀងរហូតចំពោះទង្វើររបស់អ្នក។ ទំហំនៃការសោកស្ដាយអាចបណ្ដាលមកពីទំហំនៃសាច់ប្រាក់ដែលលោកអ្នកបានចំណាយទៅលើវា។ វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវដឹងថាតើមានអ្វីខ្លះដ៊េលអ្នកងាយនឹងចំណាយប្រាក់ខុសទៅលើវា។ ខាងក្រោមនេះគឹជាកំហុសឆ្គងក្នុងការចំណាយដែលអ្នកអាចបង្កឲ្យកើតមាន៖

១.ការទិញផ្ទះដែលអ្នកមិនត្រូវការ

ការទិញផ្ទះអាចជាការវិនិយោគល្អ ប៉ុន្ដែវាមិនល្អសម្រាប់មនុស្សគ្រប់គ្នាទេ។ វាជាកិច្ចការហិរញ្ញវត្ថុដ៏ធំមួយហើយគួរតែឆ្លុះបញ្ចាំងគម្រោងអនាគតរបស់អ្នកឱ្យបានច្រើនតាមស្ថានភាពបច្ចុប្បន្នរបស់អ្នក។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរ ការងារ រៀបការ ឬមានកូននៅពេលអនាគតចូរគិតអំពីរបៀបដែលជម្រើសទាំងនោះនឹងប៉ះពាល់ដល់កន្លែងដែលអ្នកចង់រស់នៅនិងប្រភេទផ្ទះដែលអ្នកនឹងត្រូវការ។

វិធីដ៏ល្អបំផុតគឹរង់ចាំរហូតដល់អ្នកមានហេតុផលដ៏រឹងមាំក្នុងការវិនិយោគនៅក្នុងផ្ទះមួយហើយ ចាំចាប់ផ្ដើមទិញ។

២.រង់ចាំការវិនិយោគ

ការចាប់ផ្តើមវិនិយោគដំបូងរបស់អ្នកកាន់តែលឿនវាជារឿងកាន់តែប្រសើរ។ សូមកុំរងចាំទាល់តែមានលុយច្រើនឬ ការវិនិយោគនោះទទួលបានប្រាក់ចំណេញច្រើនទើបចាប់ផ្ដើមវិនិយោគ។ ចាប់ផ្ដើមពីលុយតិចតួចដែលបានវិនិយោគឥឡូវនេះ លោកអ្នកនឹងមានប្រាក់កាន់តែច្រើនសម្រាប់វិនិយោគនៅពេលក្រោយ។

៣.ការបង្កើនបំណុលដែលមិនចាំបាច់

មុនពេលទទួលយកបំណុលណាមួយវាជាការសំខាន់ណាស់ដែលអ្នកត្រូវវាយតម្លៃឲ្យច្បាស់ ថាតើវាអាចប៉ះពាល់ដល់អ្នកនៅពេលអនាគតដែរឬទេ។ តើអ្នកមានលទ្ធបង់សងទាន់ពេលឬទេ? តើគ្រួសាររបស់អ្នកមានលទ្ធភាពទិញឥវ៉ាន់នៅពេលនេះទេ? តើអ្នកពិតជាត្រូវការបំណុលនោះពិតមែនឬទេ?

អ្នកត្រូវគិតអោយបានវែងឆ្ញាយ ព្រោះបំណុលអាចធ្វើឱ្យអ្នកកាន់តែពិបាកក្នុងការសន្សំប្រាក់សម្រាប់ការចូលនិវត្តន៍ឬបង្កើតមូលនិធិសង្គ្រោះបន្ទាន់របស់អ្នកដែលបានសន្សំមកតាំងពីយូរ៕

អត្ថបទដោយ៖ ធូរ៉ា

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here