លី ហួរ វេរលុយ ចាប់ដៃជាមួយ ធនាគារសាខមប៊ែង ដើម្បីផ្ដល់ភាពស្រួលដល់ប្រជាជនខ្មែរ

0
286

ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី(លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាផ្ទេរប្រាក់ និងទូទាត់ប្រាក់​ ប្រកបដោយសុវត្ថិភាពទ្វេដង និង ទំនុកចិត្តទ្វេដង បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី​ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩​។

ឥឡូវនេះ អតិថិជនរបស់ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចដកប្រាក់ ផ្ទេរប្រាក់ទៅដៃគូ បង់ប្រាក់កម្ចី កាតឥណទាន និងគណនីធនាគារសាខមប៊ែង តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ​៤,៥០០កន្លែងទូទាំងប្រទេស។

ថ្លែងក្នុងការចុះកិច្ចព្រមព្រៀង លោកឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី (លី ហួរ វេរលុយ)មានប្រសាសន៍ឲ្យដឹងថា «នេះជាជោគជ័យថ្មីមួយទៀតរបស់យើង ដើម្បីផ្តល់នូវសេវាកម្មកាន់តែទូលំទូលាយទៅដល់អតិថិជនជាដៃគូ​​របស់យើងឲ្យមានភាពងាយស្រួល ក្នុងការទូទាត់ប្រាក់ ផ្ទេរប្រាក់ និងសេវាជាច្រើនផ្សេងទៀតតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ»

លោក Mr. Phung Thai Phung អគ្គនាយករង ធនាគារសាខមប៊ែង ក៏បានថ្លែងផងដែរថា «ការសហការជាដៃគូរវាងធនាគារសាខមប៊ែង និងក្រុមហ៊ុន លី ហួរ វេរលុយ គឺជាការបើកទូលាយសម្រាប់អតិថិជនទាំងអស់ឲ្យកាន់មានភាពងាយស្រួលក្នុងទូទាត់ប្រាក់នៅ ក្បែរទីតាំងរស់នៅរបស់ខ្លួន ដែលអាចសន្សំសំចៃពេលវេលា ថវិកា​ និងធានាបានថាពួកគាត់ទទួលបានសេវាគ្រប់គ្រាន់នៅពេលមានតំរូវការ»។

លោកបន្តទៀតថាភាពជាដៃគូនេះក៏ជាការផ្តល់ឱកាសសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលមិនមាន ឬមិនធ្លាប់ប្រើប្រាស់ សេវាកម្មធនាគារ ក្នុងការទទួលយកប្រាក់កម្ចីពីធនាគារសាខម ប៊ែង ដើម្បីពង្រីកអាជីវកម្ម ការបង់ប្រាក់កម្ចីទិញផ្ទះ ផ្គត់ផ្គង់ការរៀនសូត្រកូន និងប្រកបអាជីវកម្ម  ផ្សេងៗជាច្រើនទៀត។

សេវាហិរញ្ញវត្ថុដែលត្រូវបានផ្តល់ជូនតាមរយៈភាពជាដៃគូនេះ នឹងអនុញ្ញាតឲ្យអតិថិជនរបស់ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី អាចបង់ ឬបើកប្រាក់កម្ចី តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ជាង ​៤,៥០០កន្លែងទូទាំងប្រទេស។ អតិថិជនរបស់ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ទាំងអស់កាន់តែងាយស្រួលជាងមុនដោយគ្រាន់តែភ្ជាប់មកជាមួយនូវព័ត៌មានដូចជា ឈ្មោះអតិថិជន លេខសម្គាល់អតិថិជន ទឹកប្រាក់ និងលេខទូរស័ព្ទ ទៅកាន់ភ្នាក់ងារ លី ហួរ វេរលុយ ដែលនៅជិតលោកអ្នកបំផុតជាការស្រច។

ព័ត៌មានលម្អិតសូមទំនាក់ទំនង ក្រុមហ៊ុន លី ហួរ ផេប្រ៉ូភីអិលស៊ី អាសយដ្ឋានអគារលេខ៨៥-៨៨ មហាវិថីគឺមអ៊ីលសុង (២៨៩) សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៦០១ ១១១។ ទំនាក់ទំនងធនាគារសាខមប៊ែង អាសយដ្ឋានអគារលេខ៦០ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០២៣ ២២៣ ៤២៣។

 

LEAVE A REPLY

Please enter your comment!
Please enter your name here