មកស្គាល់ គម្រោងធំៗនៅព្រះសីហនុថា គិតត្រឹមដើមឆ្នាំ២០១៩នេះ

0
891

ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដឹកនាំកិច្ចប្រជុំផែនការរៀបចំដែនដីខេត្តព្រះសីហនុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពចក្ខុវិស័យ ឆ្នាំ ២០៣០។ ផែនទីផែនការរៀបចំដែនដីខេត្តព្រះសីហនុ នេះនិងអាចឲ្យយើងដឹងថានៅក្នុងខេត្តព្រះសីហនុមានការវិវត្តនិង ការប្រើប្រាស់ រៀបចំដែនដីនៅត្រង់តំបន់ណាខ្លះ។

តើខេត្តព្រះសីហនុមានគម្រោងធំៗអ្វីខ្លះហើយ?

គម្រោងសាងសង់យក្សដែលបានសាងសង់នៅក្នុងទឹកដីខេត្តព្រះសីហនុ៖

១. គម្រោងអគារពហុមុខងារ Prince Cullinan Bay របស់ក្រុមហ៊ុន Prince Real Estate (Cambodia) Group) សាងសង់លើផ្ទៃដីទំហំសរុបជាង ៣០ម៉ឺនម៉ែត្រការ៉េ

២. សណ្ឋាគារផ្កាយ៥ របស់ក្រុមហ៊ុន Golden Sun Sky Entertainment Co, Ltd សណ្ឋាគារដែលមានទីតាំងនៅក្បែរមាត់ឆ្នេរអូត្រេះនេះ មានកម្ពស់ ៣២ជាន់ ស្មើនឹង ១.៤០០បន្ទប់ និងចំណាយថវិកា ៣៤០លានដុល្លារ

៣. ក្រុមហ៊ុន Prince Huan Yu Real Estate នឹងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ មួយ ដែលមាន ២.១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមាន​ទុនវិនិយោគចំនួន ៣០០លានដុល្លារ

៤. គម្រោងអភិវឌ្ឍខុនដូ Sea Gate នៅលើឆ្នេរសមុទ្រក្រុងព្រះសីហនុ មានកម្ពស់ ៤៣ជាន់ និងទំហំទឹកប្រាក់វិនិយោគសាងសង់តម្លៃ ២០០លានដុល្លា

៥.ក្រុមហ៊ុន Hein Li Properties Co., Ltd នឹងសាងសង់សណ្ឋាគារផ្កាយបួន ដែលមានចំនួន ១៤៩បន្ទប់ និងរីសត ក្រោមទុនវិនិយោគប្រមាណ ៣៩,៣៧លានដុល្លារ។

ចំណែកសំណង់អាគារខ្ពស់ៗនៅខេត្តព្រះសីហនុបានកើនឡើងជាលំដាប់ដែលមានសំណង់លំនៅដ្ឋានសំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម សំណង់ទេសចរណ៍និងសំណង់សាធារណៈមានចំនួន ១៩៣គម្រោង មានក្រឡាផ្ទៃសរុប ៨៥៨,៧៧១,៩៤ម៉ែត្រការ៉េ ជាមួយនិងការប្រើទុនវីវិនិយោគសរុប ៧៥,៤០៦,២៧៧ដុល្លារ គួបផ្សំជាមួយសេវាសាធារណៈ ជូនប្រជាពល រដ្ឋទូទាំងខេត្តចំនួន ៥,៧៥៤ក្បាលដី និងក្រុមហ៊ុន ប្រមូលសេវាចូលថវិកាជាតិ ទាំងសេវាសូរិយោដីនិងសេវាសំណង់បានចំនួន ២,២៤៥,៦១៨,៤០០រៀល។

អត្ថបទ៖ ទួន កែវពិសី

LEAVE A REPLY

Please enter your comment!
Please enter your name here