លោក អឿ សុធារ័ត្ន ជោគជ័យក្នុងវ័យ ៣៥ ឆ្នាំដោយសារតែលោកប្រកាន់គោលការណ៍ទាំងនេះ

0
2583

ក្នុងជីវិតមនុស្សតែងតែមានការប្រកាន់នូវទម្លាប់ និងរបៀបរស់នៅប្រចាំថ្ងៃខុសៗគ្នា មូលហេតុនេះហើយទើបជីវិតរបស់មនុស្សគ្រប់ៗរូបតែងតែមានភាពប្រែប្រួល និងភាពរីកចំរើនខុសៗពីគ្នាផងដែរ។

ហើយទម្លាប់ និងរបៀបរស់នៅប្រចាំថ្ងៃនេះហើយដែលជាមធ្យោបាយមួយដែលអាចជួយជំរុញ និងកំណត់នូវលទ្ធផលរបស់យើងក្នុងពេលអនាគតផងដែរ។

បើតាមបទពិសោធន៍របស់លោក ​ អឿ សុធារ័ត្ន​ ដែលលោកមានអាយុត្រឹមតែ ៣៥ឆ្នាំប៉ុណ្ណោះលោកក៏បានក្លាយខ្លួនជា ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណ​ទាន​កម្ពុជា (CBC) ដែល​ជា​ក្រុម​ហ៊ុន​ឯក​ជន​មូយ​នៅក្នុងទីក្រុង​ភ្នំពេញ។ លោក អឿ សុធារ័ត្ន ក៏បានលើកឡើងថាមានកត្តាមួយចំនួនដែលជួយអោយលោកអាចសម្រេចបាននូវគោលដៅ ព្រមទាំងទទួលបាននូវភាពជោគជ័យដូចប​ច្ចុប្បន្ននេះ។ កត្តាទាំងនោះរួមមាន :

-ការកំណត់គោលដៅច្បាស់លាស់:

ចំណុចនេះលោក អឿ សុធារ័ត្ន បានលើកឡើងថាប្រសិនបើយើងកំណត់គោលដៅបានច្បាស់លាស់នោះ យើងនិងអាចដឹងច្បាស់ថាយើងនិងត្រូវដើរទៅផ្លូវមួយណា ។ ហើយយើងត្រូវកំណត់គោលដៅអោយបានច្បាស់លាស់ថា​ ២ឆ្នាំ ឬ ៣ឆ្នាំទៀតយើងនិងក្លាយទៅជាអ្វីអោយបានច្បាស់លាស់ ។ហើយនៅពេលដែលទៅដល់គោលដៅទី១ ហើយយើងត្រូវកំណត់គោលដៅថ្មីមួយទៀត ហើយខិតខំធ្វើវាអោយបានសម្រេច។ ប្រសិនជាជីវិតអ្នកមានគោលដៅនោះអ្នកមិនងាយនិងវង្វេង និងសូវខាតពេលវេលាដោយសារភាពបរាជ័យឡើយ ។

-ពេញចិត្តនូវអ្វីដែលយើងធ្វើ ឬធ្វើអ្វីដែលយើងពេញចិត្ត

លោក អឿ សុធារ័ត្ន ក៏បានលើកឡើងថា ប្រសិនបើយើងធ្វើការងារណាមួយដែលយើងពេញចិត្ត និងយើងស្រលាញ់នោះ គឺយើងអាចធ្វើវាបានដោយរលូន ហើយក៏ឆាប់ទទួលបានលទ្ធផលល្អជាងការងារដែលយើងមិនពេញចិត្ត ។ នៅពេលដែលយើងធ្វើការងារមួយដែលយើងពេញចិត្តយើងនិងខិតខំប្រឹង ដោយយកចិត្តទុកដាក់ និងបំពេញកិច្ចការងារនោះពោពេញដោយក្តីស្រលាញ់ថែមទៀតផង ដែលជាមូលហេតុជួយជំរុញអោយយើងមានឱកាសអាចទទួលបានជោគជ័យផងដែរ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here