គ្រាន់តែប្រើវិធីមួយនេះ មេDomino Pizaa អាចក្លាយជាសេដ្ឋីក្រោយខ្ចីលុយគេមកសេងកូនហាងមួយ

0
1240

លោក Tom Monaghan បានក្លាយជាសេដ្ឋីក្រោយលក់ហ៊ុន និងលក់ហ្រ្វេនឆាយបានជាង១ម៉ឺន៥ពាន់សាខា ក្រោយប្រកាសលក់សិទ្ធអាជីវកម្មដំបូងក្រោយសេងកូនហាងរបស់អ្នកស្គាល់គ្នាតែ៧ឆ្នាំប៉ុណ្ណោះ ក្នុងតម្លៃសេងហាង៩០០ដុល្លារ ដែលជាលុយដែលសហគ្រិនចិត្តខ្លាំងរូបនេះខ្ចីពីបងប្រុសរបស់ខ្លួនទៅទៀត។

ស្ថាបនិកយីហោភីហ្សាមួយខ្ចីពីបងប្រុសរបស់ខ្លួនបានហើយ គាត់កាន់លុយទៅសេងហាងគេ ហើយគេមិនអនុញ្ញាតិឲ្យប្រើឈ្មោះម្ចាស់ដើមទៀត ក៏សម្រេចចិត្តដាក់ឈ្មោះ Domino ដែលស្រដៀងឈ្មោះម្ចាស់យីហោដើមដែរ ដោយលក់ភីហ្សាក្នុងតម្លៃថោករហូតដល់គេស្គាល់ និងរកចំណេញឃើញតិចតួចជាមួយការប្រកួតប្រជែងដ៏តឹងតែងជាទីបំផុត។

ក្រោយងើបពីការប្រកួតប្រជែងនេះ ដំបូងឡើយគ្រាន់តែយីហោមួយនេះ ប្រកាសភា្លមមានអ្នកទិញជាង២០០សាខាឯណោះក្រោយចេញលក់ហ្រ្វេនឆាយបាន៣ឆ្នាំ ហើយពង្រីកខ្លួនបន្តទៀតរហូតបានជិត៣ពាន់សាខាឯណោះនៅឆ្នាំ១៩៨៥ ហើយក៏បានចាប់ផ្តើមលក់ហ៊ុន និងចូលទីផ្សារហ៊ុន ដើម្បីយកលុយវិនិយោគទៅកាន់ប្រទេសដទៃ ក៏ដូចជាពង្រីកខ្លួនលក់ហ្រ្វេនឆាយទៅកាន់ទីផ្សារអន្តរជាតិ។

គួរជម្រាបថា លោក Tom Monaghan បច្ចុប្បន្នមានទ្រព្យ៥០០លានដុល្លារអាមេរិក ក្រោយចូលផ្សារដែលគាត់ទទួលបានប្រាក់រហូតដល់១ពាន់លានដុល្លារ ហើយគាត់បានបរិច្ចាគប្រាក់៥០០លានដុល្លាររួចទៅហើយទៅក្នុងការងារមនុស្សធម៍៕

 

អត្ថបទដោយ៖ Noun Vannak, Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here