Credit Suisse បង្ហាញថាមហាសេដ្ឋីតែ ១%សោះមានទ្រព្យសម្បត្តិស្មើមនុស្សមួយចំហៀងផែនដី

0
650

បើតាមរបាយការណ៍​របស់ Credit Suisse ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ស្វីស​​ បាន​បង្ហាញឲ្យឃើញ​​ថា ចំនួន​ទ្រព្យសម្បត្តិ​សរុប​របស់​ពិភពលោក​មាន​ការ​កើន​ឡើង​ប្រមាណ ៦% ក្នុង​រយៈ​ពេល ១២​ខែ​ចុងក្រោយ​នេះ​ ដែល​មាន​ចំនួន​រហូតដល់​ទៅ​ ២៨០ទ្រីលាន (លាន​លាន​ដុល្លារ)​ ​ដែល​ចំនួន​នេះ​មាន​ការកើន​ឡើង​យ៉ាង​លឿន​បំផុត​ចាប់​តាំងពី​ឆ្នាំ​ ២០១២ ​មក​។ ​

ចំណែកឯ​ទ្រព្យសម្បត្តិ​​ជាង​ពាក់កណ្ដាល​នៃ​ ១៦.៧ លាន​លាន​ដុល្លារ​ គឺ​​ស្ថិត​​នៅ​ក្នុង​ទឹកដី​ ​សហរដ្ឋអាមេរិក ដែល​មាន​ការ​កើន​ឡើង​ ៨.៥ លាន​លាន​ដុល្លារ​​។​ ចំណែក ១% ​នៃ​កំពូល​មហាសេដ្ឋី កាន់កាប់​​ទ្រព្យសម្បត្តិ​សរុប​ រហូតដល់​ ៥០.១ % នៃ​​ទ្រព្យសម្បត្តិ​សរុប​ក្នុង​លោក ដែល​ចំនួន​នេះ​មានការ​កើន​ឡើង​ពី ​៤៥.៥% ក្នុង​ឆ្នាំ ២០០១ កន្លងទៅ ​។បច្ចុប្បន្ន​មាន​មហាសេដ្ឋី​ប្រមាណជាង​ ៣៦​លាន​នាក់ នៅលើ​ពិភពលោកយើងសព្វថ្ងៃនេះ ហើយ​នឹង​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​នឹងអាច​កើន​ឡើង​រហូតដល់​ ៤៤ លាន​នាក់ ត្រឹម​ឆ្នាំ ២០២២​។

.ចំណាត់ថ្នាក់លេខ ១ :គឺបានទៅលើ សហរដ្ឋអាមេរិក​ ដែល​មាន​សេដ្ឋី​ច្រើន​ជាង​គេ​រហូតដល់ ១៥.៣ លាន​នាក់​។

​​.ចំណាត់ថ្នាក់លេខ ២:គឺបានទៅលើ ប្រទេសជប៉ុន ដែល​មាន​មហា​សេដ្ឋី ២.៧ លាន​នាក់។

.ចំណាត់ថ្នាក់លេខ ៣: គឺបានទៅលើ ប្រទេស​អង់គ្លេស ដែលមានមហាសេដ្ឋី​ ២.២ លាន​នាក់​។

.ចំណាត់ថ្នាក់​លេខ ៤ គឺបានទៅលើ ប្រទេសចិន ដែល​មានមហាសេដ្ឋី​​ ១.៩ លាន​នាក់ តែ​ប្រទេស​ចិន​ត្រូវ​គេ​រំពឹង​ថាក្នុងឆ្នាំ ២០២២ខាងមុននេះ ​ចំនួន​មហាសេដ្ឋីនឹង​អាចកើន​ឡើងដល់​រហូតទៅ ២.៨​លាន​នាក់នេះបើតាមស្ថិតិរបស់ Credit Suisse

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here