កម្ពុជាឈរលេខមួយ ៤ឆ្នាំជាប់ៗគ្នា ជាប្រទេសចំណាយតិចបំផុត សម្រាប់ជនបរទេសចូលនិវត្តន៍

0
1562

កម្ពុជា ជាប្រទេស ដែលសំបូរទៅតំបន់ទេសចរណ៍​ យ៉ាងណាមិញប្រទេសដែលទាក់ទាញភ្ញៀវទេសចរក្នុងតំបន់អាស៊ានមួយនេះ ធ្វើឲ្យភ្ញៀវទេសចរមានការភ្ងាក់ផ្អើលព្រោះកម្ពុជាបាន ឈរលេខមួយ ៤ឆ្នាំជាប់ៗគ្នា ជាប្រទេសថោកបំផុត សម្រាប់ប្រជាជនចូលនិវត្តន៍រស់នៅ។

បើយោយតាម គេទំព័រ International Living បានចុះផ្សាយថា កម្ពុជាទទួលបានពិន្ទុខ្ពស់ ពោលគឺពិន្ទុ ១០០លើ១០០ ក្លាយជាប្រទេសចំណាយតិចបំផុតសម្រាប់ប្រជាជនចូលនិវត្តន៍(​ជនបរទេស) រស់នៅ ដោយឈរលេខ១ រយៈពេល៤ឆ្នាំជាប់ៗ គិតមកដល់ឆ្នាំ ២០១៩នេះ។

នៅពេលដែល ភ្ញៀវទេសចរ ស្រមៃដល់ការមកទស្សនានៅប្រទេសកម្ពុជា ពួកគេ តែងតែនឹកឃើញដល់ ប្រាសាទបុរាណជាច្រើន ព្រះបរមរាជវាំង ព្រះសង្ឃគ្រោងស្បង់ ឆ្នេរមុទ្រដ៏ស្រស់ស្អា និងកោះស្រស់ស្អាតជាច្រើនទៀត ជាជាងនឹកឃើញកន្លែងផ្សេងទៀត។

រហស្សនាម ទឹកដីអច្ឆរិយៈ កម្ពុជា បានធ្វើឲ្យភ្ញៀវបរទេស មានការភ្ងាក់ផ្អើល ព្រោះតែការចំណាយក្នុងការរស់នៅ សម្រាប់ប្រជាជនចូលនិវត្តន៍( ជនបរទេស) អស់តិចបំផុតបើប្រៀបធៀបទៅនឹងប្រទេសជាច្រើនលើពិពភលោក អាចនិយាយបានថា កម្ពុជាគឺជាកន្លែងដែលប្រជាជនបរទេសមួយចំនួន អាច upgrade របៀបនៃការរស់នៅ ឲ្យកាន់តែមានលក្ខណៈប្រណិតបាន។

បើតាមសម្ដីរបស់លោក Paul Howard ជនជាតិបរទេសដែលចូលនិវត្តន៍​ហើយមករស់នៅកម្ពុជា បានឲ្យដឹងថា ការរស់នៅកម្ពុជាគឹគាត់អាចរ៉ាបរងបាន ព្រោះចំណាយអស់តិចតូច ដែលធ្វើឲ្យលោក មានអារម្មណ៍ថាលោក ទទួលបានសេរីភាពហិរញ្ញវត្ថុពិតប្រាកដ។

លោកបានបន្តទៀតថា ការរស់នៅរបស់គាត់នៅកម្ពុជាគឺតាមរបៀបលោកខាងលិច ដោយជួលអាផតមិនរស់នៅ ចំណាយត្រឹមតែ ២៧៥ដុល្លារក្នុងមួយខែ ហើយបើសរុបទាំង ទឹកភ្លើង ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ ខ្សែកាប អស់តែ ៣៨០ដុល្លារប៉ុណ្ណោះ។

បុរសចូលនិវត្តន៍រូបនេះ បានបន្ថែមទៀតថា ការរស់នៅកម្ពុជា​គឺខុសគ្នាពីការរស់នៅប្រទេសគាត់ឆ្ងាយ ខណៈដែលការរស់នៅប្រទេសគាត់ត្រូវចំណាយលុយច្រើន។ ចំណែកការរស់នៅកម្ពុជា លោកគ្មានព្រួយបារម្ភរឿងការចំណាយប្រចាំខែនោះទេ៕

អត្ថបទដោយ៖ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here