កត្តាអ្វីដែលធ្វើអោយអ្នកបាត់ដំបងរូបនេះមានគេត្រូវការផលិតផលរបស់គាត់ទាំងទីជិតនិងទីឆ្ងាយ?

0
5566

ខេត្តបាត់ដំបង៖ លោក​ សួន ទ្រី ជាម្ចាស់ហាងពេញចិត្តវាំងននដែលបើកហាងវាំងននដំបូងគេបង្អស់នៅខេត្តបាត់ដំបងតាំងពីឆ្នាំ ១៩៩៩មកម្លេះ ដោយសារកំណើនគេហដ្ឋានមានការកើនឡើងតំរូវការវាំងននក៏មានគេត្រូវការច្រើន ដូច្នេះអាជីវកម្មបែបនេះក៏ល្អកាក់កបណាស់ដែរ។

តើកត្តាអ្វីដែលធ្វើអោយលោកមានគេត្រូវការតំឡើងវាំងននរបស់លោកគ្រប់ខេត្តក្រុងដូច្នេះ?

ដោយសារតែសេវាកម្មល្អ ដំឡើងអោយភ្ញៀវទាន់ពេលវេលាដែលបានណាត់ ក្រណាត់វាំងននមានគុណភាពខ្ពស់ ការដេរនិងដំឡើងវាំងននមានសោភ័ណ្ឌភាពស្រស់ស្អាតហើយថែមទាំងមានតម្លៃសមរម្យទៀតផង។

តើលោកមានលក់ផលិតផលអ្វីខ្លះ?

ខ្ញុំបាទមានវាំងននច្រើនប្រភេទទៅតាមតំរូវការរបស់អតិថិជនដូចជា៖ វាំងននរីដូ វាំងននចោះកង វាំងននសំបុកឃ្មុំ ព្រិលរមូរ ព្រិលបញ្ឈរ ។ល។ ក្រៅពីនេះខ្ញុំក៏មានសំភារះផ្គត់ផ្គង់ក្នុងបន្ទប់ទឹកសំរាប់ផ្ទះសំណាក់ និងសណ្ឋាគារដូចជាសាប៊ូ​ ច្រាស់ ក្រាស់សិតសក់ជាដើម។

តាមយោបល់លោកតើវាំងននប្រភេទណាដែលអតិថិជនចូលចិត្តប្រើជាងគេ?

តាមរយះបទពិសោធន៍ជិត​ ២០ ឆ្នាំរបស់ខ្ញុំកន្លងមកអតិថិជនដែលមានសណ្ឋាគារ និងផ្ទះសំណាក់គាត់ត្រូវការវាំងននចោះកង និងវាំងននរីដូ ចំណែកម្ចាស់ផ្ទះគេហដ្ឋានរឺផ្ទះវីឡាគេនិយមប្រើម៉ូដសំបុកឃ្មុំ និងចោះកង ចំណែកសំរាប់ការិយាល័យ  ហាងភោជនីយដ្ឋាន និងហាងកាហ្វេវិញគេច្រើនប្រើព្រិលរមូរនិងព្រិលបញ្ឈរ។

សព្វថ្ងៃសហគ្រិនរូបនេះជាអ្នករចនាម៉ូដវាំងននរហូតទៅដល់៣ ​​សាខានៅខេត្តបាត់ដំបង ភ្នំពេញនិងសៀមរាប តែលោកក៏មានទទួលដំឡើងវាំងននគ្រប់២៥ ខេត្ត-ក្រុងផងដែរ។

សំរាប់បងប្អូនដែលចង់បានគេហដ្ឋានដ៏ស្រស់ស្អាត​ ហាងភោជនីយដ្ឋាននិងហាងកាហ្វេប្រកដទៅដោយភាពទាក់ទាញ ការិយាល័យដែលពោរពេញទៅដោយផាសុខភាព​អាចទំនាក់ទំនងទៅលោកតាមរយះលេខ ០៩២ ៥៥៥ ៥៥០/០១៦ ៥១១ ៣៧៧

​Facebook Page https://www.facebook.com/Favor-Curtain-281727421985066/

អត្ថបទដោយ៖ ឌី​ ដារ៉ា

​Facebook៖​​ https://www.facebook.com/dydara

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here