ក្មេងរឹងរូសមកពីមូលហេតុអ្វី?

0
1375

រាជធានីភ្នំពេញ៖ ហេតុអ្វីបានជាកូនរបស់អ្នកមានអត្ដចរិតខូច មិនស្គាប់បង្គាប់?

ជាទូទៅ ក្មេងរឹងរូសភាគច្រើនបណ្ដាលមកពីអត្ដចរិតពីកំណើតរបស់ពួកគេ មជ្ឈដ្ឋានខាងក្រៅ ការយកតម្រាប់តាមអ្នកដទៃ រួមផ្សំជាមួយនឹងកត្ដាអប់រំរបស់ឪពុកម្ដាយផងដែរ។

ដើម្បីដោះស្រាយបញ្ហារឹងរូស មិនស្គាប់បង្គាប់របស់កុមារ លោក ហឿ សេធុល ជាអ្នកចិត្ដសាស្ដ្រ ឯកទេសប្រឹក្សាបញ្ហាគ្រួសារដែលមានបទពិសោធន៍ជាង២០ឆ្នាំ បានផ្ដល់ដំបូន្មានដល់ឪពុកម្ដាយដោះស្រាយបញ្ហានេះដោយការព្យាយាមសិក្សាស្វែងយល់ពីកុមារ ផ្ដោតទៅលើការវិវឌ្ឍន៍អត្ដចរិត ឥរិយាបថមិនល្អមួយចំនួនរបស់ពួកគេ។ ឪពុកម្ដាយគួរស្វែងយល់ពីការបង្កើតពេលវេលាគ្រប់គ្រាន់សម្រាប់បង្កើនទំនាក់ទំនងល្អ ទំនុកចិត្ដ ជំនឿចិត្ដទៅកាន់កូនៗ។ លោកបានបន្ថែមទៀតថា ឥរិយាបថគឺសំខាន់ណាស់សម្រាប់ក្មេងៗ ដូចនេះប្រសិនបើកុមារមានកំហុសឬធ្វើអ្វីមិនសមរម្យ ឪពុកម្ដាយគួរតែណែនាំពួកគេជាមួយហេតុផលដ៏ត្រឹមត្រូវជាជាងការស្ដីបន្ទោសឬការវាយដើម្បីអោយពួកគេមានភាពភ័យខ្លាច។ ម្យ៉ាងទៀត ប្រសិនបើកុមារមានឥរិយាបទ ឬធ្វើកិច្ចការបានល្អ ឪពុកម្ដាយគួរតែមានជារង្វាន់ ឬការសរសើរដើម្បីផ្ដល់ជាការលើកទឹកចិត្ដដល់ពួកគេ  ដូចនេះ អត្ដចរិតរបស់កូននឹងប្រែប្រួលទៅតាមបរិយាកាសដែលឪពុកម្ដាយផ្ដល់អោយ។ ទន្ទឹមនឹងនោះ ឪពុកម្ដាយគួរតែកំណត់គោលដៅនិងកម្រិតក្នុងការអប់រំអោយបានល្អ មិនត្រូវផ្ដល់ច្រើនពេក ឬតិចពេកតាមតែចិត្ដចង់ផ្ដល់នោះទេ។

អ្វីដែលឪពុកម្ដាយគួរតែយល់ដឹងទៀតនោះ គឺការបញ្ជូនកូនទៅសិក្សាភាសាច្រើនក្នុងពេលតែមួយ។ ការសិក្សា និងចេះដឹងភាសាច្រើនជាចំណុចល្អដែលកុមារគួរតែទទួលបាន ប៉ុន្ដែឪពុកម្ដាយគួរតែយល់ដឹងអោយបានច្បាស់ពីកម្រិតនៃការចាប់យកការសិក្សាលើភាសាទាំងនោះរបស់ពួកគេ ជាពិសេសការប្រើប្រាស់ភាសាជាតិតែម្ដង។ កាលដែលកុមារផ្ដោតទៅលើភាសាបរទេសច្រើនពេក ពួកគេនឹងមិនអាចប្រើប្រាស់ភាសាជាតិរបស់ខ្លួនបានល្អនោះទេ ដូចនេះសូម្បីតែទំនាក់ទំនងរវាងកុមារនិង​ឪពុកម្ដាយ ឬសមាជិកក្នុងក្រុមគ្រួសារនឹងមិនមានការទំនាក់ទំនងគ្នាច្បាស់ឡើយ។ ទន្ទឹមនឹងនោះ យើងអាចសង្កេតឃើញថា កុមារតែងតែបញ្ចេញភាពក្រអឺតក្រទមជាមួយនឹងអ្នកដទៃ ពេលដែលគេអាចប្រើប្រាស់ភាសាបរទេសបានល្អ ហើយជាពិសេស ពួកគេនឹងមិនមានវិន័យគ្រប់គ្រាន់ក្នុងការគោរព និងទំនាក់ទំនងជាមួយនឹងឪពុកម្ដាយ ឬចាស់ទុំឡើយ។

រាល់ដំណោះស្រាយជាច្រើនទៀតទាក់ទងនឹងបញ្ហាក្នុងគ្រួសារ នឹងត្រូវបានយកមកបកស្រាយក្នុងសិក្ខាសាលាស្តីពី  “វិធីសាស្ត្រអប់រំកូន”នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ចាប់ពីម៉ោង៩ព្រឹកដល់៤ល្ងាច នៅសាលាអន្ដរជាតិសឹង្ហបុរី SCIA។ គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្តីពី  “វិធីសាស្ត្រអប់រំកូន”នឹងចូលរួមចែករំលែកនូវវិធីសាស្ដ្រក្នុងការអប់រំកុមារអោយមានប្រសិទ្ធភាពដោយការយល់ដឹងពីការវិវឌ្ឍន៍ ការលូតលាស់ និងតម្រូវការរបស់ពួកគេ ជាពិសេសការបណ្ដុះភាពវ័យឆ្លាត ទម្លាប់និងវិន័យល្អ និងការឆ្លើយតបទៅនឹងឥរិយាបថអសកម្មរបស់ពួកគេថែមទៀតផង។ សិក្ខាសាលាស្តីពី  “វិធីសាស្ត្រអប់រំកូន”មានការចូលរួមពីវាគ្មិនកិត្ដិយស២រូប គឺលោក ហឿ សេធុល ដែលជាជំនាញចិត្ដសាស្ដ្រ ឯកទេសប្រឹក្សាបញ្ហាគ្រួសារជាមួយនឹងបទពិសោធន៍ជាក់ស្ដែងជាង២០ឆ្នាំ និងលោកស្រី ខូយ រ៉ានី ដែលអ្នកជំនាញអប់រំកុមារតូច និងមានបទពិសោធន៍៨ឆ្នាំធ្វើការជាមួយឪពុកម្តាយឬអាណាព្យាបាលកុមារ និងគ្រូបង្រៀន។

សិក្ខាសាលាស្តីពី  “វិធីសាស្ត្រអប់រំកូន”បានរៀបចំការផ្ដល់ជូនពិសេសទៅកាន់មាតាបិតាដែលមានបំណងចង់ចូលរួមជាមួយនឹងការទិញសំបុត្រចំនួនពីរសន្លឹក នោះនឹងទទួលបានម្សៅទឹកដោះគោម៉ាក Pedia Sure ចំនួន១កំប៉ុង។ សំបុត្រមានតម្លៃត្រឹមតែ ១៨ដុល្លារប៉ុណ្ណោះ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៣ កុម្ភៈ ២០១៩ និង តម្លៃ២៥ដុល្លារសម្រាប់ការទិញក្នុងថ្ងៃកម្មវិធី។

កម្មវិធីនេះរៀបចំដោយអនុស្សា ឧបត្ថម្ភធំដោយសាលារៀនអន្ដរជាតិសឹង្ហបុរី SCIA។ ទំនាក់ទំនងទិញសំបុត្រតាមរយៈទំព័រហ្វេសប៊ុក “Anussa Events” ឫទូរស័ព្ទលេខ 012 230 140 ឫ 010 911 776។

Facebook:https://www.facebook.com/AnussaEventPlanner/
Event: https://www.facebook.com/events/2314363702134693/

 

LEAVE A REPLY

Please enter your comment!
Please enter your name here