ចិនកំពុងបោះជំហានទៅចាយលុយតាម QR កូដនៅថ្ងៃអនាគត ព្រោះតែកម្មវិធីទូទាត់ប្រាក់ ២ នេះ

0
790

ប្រទេសមហាសេដ្ឋកិច្ចពិភពលោក ហាក់កំពុងក្ដោបក្ដាប់ទីផ្សារបច្ចេកវិទ្យារាល់ថ្ងៃហើយ ដែលស្ទើតែគ្មាននរណាមានដឹងខ្លួនតាមរយៈការប្រើប្រាស់នៅគ្រឿងអេឡិត្រូនិច ។

ជាពិសេសជាងនេះ គឺការរស់នៅប្រចាំថ្ងៃតែម្ដង ដែលជីវិតរស់នៅប្រចាំថ្ងៃស្ទើតែ ៧០% គឺត្រូវការគ្រឿងអេឡិចត្រូនិច ត្រូវការបច្ចេកវិទ្យាដើម្បី មកជួយដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃនេះ ។

ក្នុងនោះផងដែរ ដូចជាការចាយលុយជាដើម ដែលនៅតាមបណ្ដាប្រទេសដែលមានប្រជាជនជាង ១.៣៨៦ ពាន់លាននាក់មួយនេះ កំពុងបោះជំហានខិតទៅរកការចាយលុយ QR កូដ នៅថ្ងៃអនាគត ដែលក្រដាសប្រាក់អាចនឹងបាត់បង់ប្រជាប្រិយភាព ។

ជាងនេះដែរ មូលហេតុដែលធ្វើឲ្យប្រទេសចិនអាចនឹងចាយលុយតាម QR កូដនេះ ព្រោះតែកម្មវិធីស្មាតហ្វូន ២ នៅចិនកំពុងល្បីល្បាញនៅគ្រប់ស្រទាប់អ្នកប្រើប្រាស់ និងអ្នករស់នៅតាមទីប្រជុំជននៅចិន ដែលមិនអាចខ្វះបាន ។

១. WeChat Pay គឺជាកម្មវិធីដែលទូទាត់សាច់ប្រាក់តាមរយៈ ការស្គែន QR កូដ និង អាចដាក់ប្រាក់ បង់ប្រាក់ ឬ ធ្វើការផ្ញើប្រាក់ទៅនរណាម្នាក់ផ្សេងទៀតក៏បានដែរ ។

ដែល WeChat Pay ត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតកម្មវិធីលើស្មាតហ្វូន និង ហ្គេម ល្បីល្បាញនៅចិនឈ្មោះ Tencent Holding ។

មិនត្រឹមតែប៉ុណ្ណោះ ​ពេលបច្ចុប្បន្ននេះ WeChat Pay មានអ្នកប្រើប្រាស់ជាប្រចាំមិនក្រោម ៩០០ លាននាក់នោះទេ ជាពិសេសគឺយុវវ័យតែម្ដង ដែលពួកគេចូលចិត្តចាយវាយលុយកាក់ច្រើន ។

២. Alipay ក៏ជាកម្មវិធីទូទាត់សាច់ប្រាក់ដូចទៅនឹង WeChat Pay ដែរ ជាពិសេសក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយក្រុមហ៊ុន លក់ទំនិញអនឡាញ Alibaba ទៀតដែរ ។

ជាងនោះ Alipay នៅក្នុងប្រទេសចិន មានចំនួនអ្នកប្រើប្រាស់ជាង ៨៩០ លាននាក់ក្នុងពេលបច្ចុប្បន្ន ហើយសក្ដានុពលរបស់វាក៏មិនចាញ់ WeChat Pay នោះដែរ ។

ជម្រាបដែរថា WeChat Pay និង Alipay គឺស្ថិតនៅក្នុងប្រទេសចិនដូចគ្នា ហើយការទូទាត់សាច់ប្រាក់នៅចិន ងាយស្រួលណាស់ ដោយគ្រាន់តែដោនឡូត App ទាំង ២ នេះនៅលើទូរស័ព្ទដៃ គឺស្រេចហើយ ព្រោះវាអាចឲ្យអ្នកទូទាត់សាច់ប្រាក់តាម QR កូដ ដែលមានក្នុងកម្មវិធីនេះស្រាប់តែម្ដង ៕

អត្ថបទដោយ ៖ ឆាំ មករា

 

LEAVE A REPLY

Please enter your comment!
Please enter your name here