Dan Lok ៖ សំនួរ ៤ ដែលដុតបំផ្លាញការលក់របស់អ្នកអោយរលាយខ្ទេច

0
2015

អ្នកលក់ភាគច្រើនចូលចិត្តសួរ កាន់តែសួរកាន់តែលក់មិនដាច់ ព្រោះសួរសំនួរ ដែលបំផ្លាញដល់ការលក់របស់ខ្លួន ហើយសំនួរទាំង ៤ ខាងក្រោមនេះសេដ្ឋីលំដាប់អភិជនរថយន្ត Bently បាននិយាយថាជា វាសំនួរដ៏ល្ងង់ខ្លាំងសម្រាប់អ្នកលក់។

១.តើអ្នកចង់ទិញអ្វីដែរ?

តើអ្នកត្រូវការទិញអ្វីដែរ ចូលមើលសិន….នេះជាសំណួរ ដែលកាត់សង្វាក់ផ្លូវចិត្តរបស់អតិថិជន ពេលខ្លះអតិថិជនមិនចង់បង្ហាញទៅកាន់អ្នកលក់ថាគាត់ចង់ទិញអ្វីនោះទេ ហើយនៅពេលដែលអ្នកសួរសំនួរមួយនេះទៅអតិថិជន អតិថិជននឹងឆ្លើយថា អត់ទេខ្ញុំគ្រាន់តែដើរមើលប៉ុណ្ណោះ។ អ្នកលក់ពូកែត្រូវតែរក្សាអារម្មណ៍របស់អតិថិជនអោយនឹងនរ កុំសួរកាត់សង្វាក់របស់គាត់ពេលខ្លះគាត់អាចនឹងទិញ តែដោយសារតែអ្នកសួនាំច្រើនពេកអាចក្លាយជាការរំខាន នាំអោយឈប់ទិញវិញក៏ថាបាន។

២.តើអ្នកមានពេល ២, ៣ នាទីនិយាយជាមួយខ្ញុំទេ?

បើខលទៅភ្ញៀវ ឬជជែកជាមួយភ្ញៀវ កុំនិយាយពាក្យថា ខ្ញុំសុំពេល ២ ទៅ ៣ នាទី ដើម្បីនិយាយពីផលិតផល…វាគ្មានប្រយោជន៍ទេ អ្នកអាចលក់ផលិតផលត្រឹមតែពេល ២ ទៅ ៣ នាទីដាច់បានទេ បើអ្នកលក់បានអ្នកគឺជាកំពូលអ្នកលក់ហើយ។ តែវាមិនអាចលក់បានឡើយ ក្នុងពេលត្រឹម ៣ នាទី។ ជាជម្រើសល្អបំផុតអ្នកគួរតែផ្ញើសារអីម៉ែល ឬទូរស័ព្ទ សុំជួបអតិថិជន ក្នុងពេលណាមួយដែលសមរម្យ ដើម្បីលក់ផលិតផលរបស់អ្នកទៅអោយអតិថិជន តែត្រូវចាំថាត្រូវណាត់អតិថិជនណា ដែលមានតម្រូវការជាមួយផលិតផលរបស់អ្នក។

៣.តើអ្នកត្រូវការពេលខ្លះដើម្បីគិតសិនទេ?

តើអ្នកត្រូវការពេលខ្លះដើម្បីគិតសិនទេ? បើអ្នកសួរសំនួរនេះ ១០០ គឺត្រូវការ “ខ្ញុំត្រូវការពេលដើម្បីគិតសិន តែខ្ញុំមិនទិញផលិតផលរបស់អ្នកទេ”។ អ្នកលក់ទាំងឡាយគួរដឹងថា អ្នកលក់គឺជាអ្នកដឹកនាំ ដោយប្រើការបញ្ជុះបញ្ចូលភ្ញៀវ ជាមួយនឹងគុណតម្លៃផលិតផល ដូចនេះអ្នកត្រូវតែដឹកនាំភ្ញៀវ ដឹកនាំការសន្ទនា អោយចូលទៅក្នុងកាលកក់របស់អ្នក។ អ្នកកាន់តែពន្យាពេល អ្នកកំពុងតែសម្លាប់ការលក់របស់អ្នកហើយ ហើយអ្នកកាន់តែទុកពេលអោយយូរ អ្នកកាន់តែបរាជ័យក្នុងការលក់។

៤.តើអ្នកត្រូវការ Proposal ឬ Quote ឬទេ?​

សេដ្ឋីវ័យក្មេងគិតងាយរូបនេះនិយាយថា ការលក់លឿនបំផុតគួរជៀសវាងភាពសាំញាំមួយចំនួនចេញ សម្រាប់រូបលោកផ្ទាល់លក់មិនប្រើ Proposal ឬ Quote ឡើយ ព្រោះលោកគិតថាវាជារឿងសាំញ៉ាំនាំអោយការលក់កាន់តែស៊ីពេល។ អ្នកលក់សាកស្រម៉ៃមើលថា បើអ្នកផ្ញើ Proposal និង Quote តម្លៃទៅអោយភ្ញៀវ ពេលណាអ្នកធ្វើវាហើយ បេលណាអ្នកផ្ញើទៅអោយអតិថិជន ពេលណាអតិថិជនអាន ពេលណាទើបគាត់សម្រេចចិត្តទិញ ពេលណាទើបអតិថិជនឆ្លើយតប ហើយពេលណាទើបអ្នកបិទការលក់បាន។ ជាជម្រើសល្អអ្នកគួរតែបិតការលក់ភ្លាមនៅលើទូរស័ព្ទដៃ ឬនៅក្នុងការសន្ទនា ហើយអ្នកគ្រាន់តែចុះកិច្ចសន្យាទិញលក់ជាការស្រេច៕

រក្សាសិទ្ធគ្រប់យ៉ាងដោយអ្នកនិពន្ធ

អត្ថបទដោយ៖ នេន សុធី (Sale Content Writer of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here