បញ្ចុះតម្លៃរហូតដល់ $20,000 និង អត្រាការប្រាក់ ០% សំរាប់អតិថិជន១០នាក់ដំបូង ក្នុងឱកាសបើកសម្ពោធអគារដ៏អស្ចារ្យរបស់ Volvo

0
480

ភ្នំពេញ ៖ រាត្រីថ្ងៃទី ៨​ ខែ កុម្ភះ ឆ្នាំ ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន HGB Group Co.,LTD បានធ្វើពិធីសម្ពោធអគារតាំងបង្ហាញរថយន្តដ៏អស្ចារ្យរបស់ Volvo ដែលជាផលិតផលរបសប្រទេសស៊ុយអ៊ែត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសសម្ពោធអគារតាំងបង្ហាញដ៏អស្ចារ្យនេះក្រុមហ៊ុន Volvo បានផ្ដល់ជូន ពិសេសបញ្ចុះតំលៃរហូតដល់ ២០០០០ ដុល្លា។

ហើយអ្វីដែលកាន់តែអស្ចារ្យនៅក្នុងកម្មវិធីសម្ពោធនេះដែរ​ អតិថិជនក៏ទទួលបាននូវការផ្ដល់អត្រាការប្រាក់ ០% សម្រាប់ឆ្នាំទីមួយដែលជូនជាពិសេសទៅកាន់អតិថិជនត្រឹមតែ១០ អ្នកដំបូងតែប៉ុណ្នោះ។

Volvo Cars គឺជាម៉ាករថយន្តដ៏ល្បីល្បាញមួយនៅក្នុងពិភពលោកដែលជាក្រុមហ៊ុនឈានមុខគេ ហើយជាប់ចំណាត់ថ្នាក់ល្អជាងគេទៅលើប្រព័ន្ធសុវត្ថិភាព បច្ចេកវិទ្យាយានយន្ត។ Volvo Cars ជាផលិតផលរបស់ប្រទេសស៊ុយអ៊ែតមានមោទនភាពក្នុងការប្រកាសសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញរថយន្តក្នុងប្រទេសកម្ពុជា ថ្ងៃទី ៨ ខែ កុម្ភះ ឆ្នាំ ២០១៩។

Volvo Cars ត្រូវបាននាំចូលនិងចែកចាយដោយ ក្រុមហ៊ុន HGB Group Co.,LTD ដែលជាក្រុមហ៊ុន

ឈានមុខគេក្នុងនាំចូលនូវរថយន្តផ្តាច់មុខ និង សេវាកម្មផ្នែករថយន្ត រួមទាំងបទពិសោធន៏ដ៏ល្អបំផុតសម្រាប់អតិថិជនរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ម៉ូដែលរថយន្ត Volvo ដែលនាំចូលដោយក្រុមហ៊ុន HGB Group Co.,LTD មានដូចជា

រថយន្ត Volvo ម៉ូដែល XC60 ជារថយន្តទំនើបដែលមានសុវត្ថិភាពបំផុតដែលមិនធ្លាប់មានពីមុនមក និងជាម៉ូដែលលក់ដាច់បំផុតនៅទូទាំងពិភពលោកព្រមទាំងបានទទួលរង្វាន់ “រថយន្តពិភពលោកប្រចាំឆ្នាំ២០១៨” ។

រថយន្ត Volvo ម៉ូដែល XC40 ស៊េរីថ្មីជាប្រភេទរថយន្ត SUV​ ត្រូវបានគេដាក់ឈ្មោះថា “រថយន្តអ៊ីរ៉ុបនៃឆ្នាំ ២០១៨”។

រថយន្ត​ Volvo ម៉ូដែល XC90 ផងដែរបានទទួលពានរង្វាន់ ” រថយន្តប្រភេទ SUV ដ៏ប្រណិតបំផុតប្រចាំសតវត្សរ៍ ” និងបានទទួលពានរង្វាន់ជាច្រើនទៀតដូចជា “Best Midsize Premium SUV”​ និង “EURO NCAP” ។ ជាមួយគ្នាផងដែររថយន្ត Volvo ម៉ូដែល​ S90 គឺជារថយន្តប្រភេទ Sedan ដ៏ប្រណីតបំផុតដែលគ្មានរថយន្តដ៏ទៃដូច ហើយនឹងនាំមកនូវសក្តានុពលដ៏ធំធេងនៅលើទីផ្សារកម្ពុជា។

ដោយយោងតាមប្រសាសន៏របស់លោក Herfried Hasenoehrl នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HGB Group​ បានអោយដឹងថា « នេះ គឺ​ជា​ជំហាន​ដំបូង​នៃ​បេសកកម្ម​ បង្កើតឡើងដោយក្តីស្រលាញ់ដើម្បីជាកេរ្តិ៍តំណែលរបស់​ពួក​យើង​។ យើង​មាន​សេចក្ដី​ សោមនស្ស​រីករាយ ដែល​ក្រុមហ៊ុន HGB Group ទទួល​បាន​ទំនុក​ចិត្ត​ និងបាន​ក្លាយ​ជា​អ្នក​តំណាងផ្ដាច់​មុខរបស់រថយន្ត Volvo​ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ម៉ាក​រថយន្ត​មួយ​នេះ​កាន់តែ​មាន​តម្លៃ​។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ដោយមានការណែនាំពីក្រុមហ៊ុន Volvo ហើយនិងការប្តេជ្ញាចិត្តពីបុគ្គលិករបស់ ក្រុមហ៊ុន HGB Group ក្នុងការបំពេញភារកិច្ចនេះ​ គឺដើម្បីនាំមកនូវការប្តេជ្ញាខ្ពស់ជាង​មុន​ទាក់​ទង​ទៅ​នឹង​បទពិសោធន៍​រថយន្ត ការរចនា​បែប Scandinavian ព្រមទាំងសេវា​ថែទាំ​អតិថិជន​។

ហើយលោកបានបន្តទៀតថា « ប្រទេស​កម្ពុជា បាន​ផ្តល់​នូវ​កំណើន​ដែល​មាន​និរន្តរភាព​ និង​ស្ថិរភាព​នយោបាយ​។ ​សហគ្រិន​ដែល​ជោគជ័យ​ និង​ម្ចាស់​អាជីវកម្ម ​បានកំពុង​តែធ្វើឱ្យ​ប្រ៊េន​របស់​ពួក​គេ​លេច​ធ្លោ​នៅ​ក្នុង​សហគមន៍​អាជីវកម្ម​។ ដូច្នេះ​វា​មិនមែន​ជា​ការ​ភ្ញាក់​ផ្អើល​ទេ ដែល​អតិថិជន​នៅ​កម្ពុជា ​ព្រម​ទទួល​យក​ផលិតផល​ដែល​មាន​គុណភាព​ដូច​ជា​រថយន្ត Volvo

សម្រាប់​ពេល​នេះ យើង​កំពុង​ទន្ទឹង​រង់ចាំ​អតិថិជន​ដែល​នឹង​ក្លាយ​ជា​ម្ចាស់​រថយន្ត Volvo ដ៏​ប្រណិត​របស់​យើងខ្ញុំនៅ​ក្នុង​អគារ​តាំង​បង្ហាញ​នេះ ​ជាមួយ​នឹង​កន្លែង​ផ្ដល់​សេវាកម្ម​បំពាក់ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ៗ នឹងរង់ចាំ​ទទួល​ស្វាគមន៍​ភ្ញៀវកិត្តិយស​ទាំងអស់យ៉ាងកក់ក្តៅ។ ដោយ​ម៉ូដែល​ទាំងឡាយ​ត្រូវ​បាន​កំណត់​ជា​ពិសេស​សម្រាប់​ទីផ្សារ​កម្ពុជា​ ហើយ​ម៉ូដែល​ទាំងនោះ​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​ទីផ្សារ​រួច​ហើយ​ដែរ​ ដូច្នេះ​សូម​អញ្ជើញ​ភ្ញៀវកិត្តិយស​ទាំងអស់​ទទួល​យក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ និង​មាន​ភាព​ប៉ិនប្រសប់​នៃ​រថយន្ត​ដែល​ស័ក្ដិសម​សម្រាប់​លោកអ្នក។ ​»

សម្រាប់ពត៏មានលំអិតសូមទំនាក់ទំនងផ្នែកសេវាបំរើអតិថិជនតាមទូរស័ព្ទលេខ​: ០៩៥ ៦៦៦ ៣៧៩ / ០៩៥​ ៦៦៦ ០៥៤ / ០២៤​ ៩០០ ០០០.

Facebook Link: https://www.facebook.com/VolvoCarsKH/

 

LEAVE A REPLY

Please enter your comment!
Please enter your name here