ហ្រ្វេនឆាយអេឡិចត្រូនិចVIDVIEអាចលក់ចេញបានជាង៦០០សាខាក្នុងពេលតែ២ឆ្នាំដោយប្រើក្បួនលក់មួយនេះ

0
1419

VIDVIEជាយីហោហ្រ្វេនឆាយគ្រឿង  Accessory ទូរស័ព្ទដៃ និងគ្រឿងអេឡិចត្រូនិចទំនើបៗ ដែលនាំចូលផ្តាច់មុខពីអាមេរិកទើបនឹងចូលទីផ្សារកម្ពុជាជិត២ឆ្នាំប៉ុណ្ណោះ ជាមួយក្បួនវាយលុកទីផ្សារគ្រឿងអេឡិចត្រូនិចដែលយីហោផ្សេងទៀតមិនទាន់បានប្រើ ដោយអាចពង្រីកខ្លួនបានលឿន និងលក់ដាច់ខ្លាំងទៀតផង។

ជួបជាមួយBusiness Cambodia លោកតែ គីមសេង តំណាងហ្រ្វេនឆាយមួយនេះបានលើកពីយុទ្ធសាស្រ្តលក់ដ៏សាមញ្ញមួយដែលធ្វើឲ្យយីហោគ្រឿងអេឡិចត្រូនិចចំណូលថ្មីរបស់អាមេរិកមួយនេះអាចលក់សិទ្ធអាជីវកម្មបានជាង៦០០សាខាតូច និងហាង១៦សាខា ក៏ដូចជាត្រៀមខ្លួនពង្រីកនៅដើមឆ្នាំនេះបន្ថែមទៀត។

តំណាងយីហោរូបនេះបង្ហើបថា ដំបូងឡើយអតិថិជនមិនសូវស្គាល់VIDVIEនោះទេ ទើបក្រុមហ៊ុននេះបង្កើតយុទ្ធសាស្រ្តជម្រុញឲ្យភ្ញៀវដែលមិនទាន់ស្គាល់យីហោនេះពីមុនមក បានសាកល្បងដោយផ្ទាល់ ជាជាងនិយាយតែមាត់ឲ្យអតិថិជនស្តាប់  ពិសេសពួកគាត់បានទទួលការណែនាំបានក្បោះក្បាយ និងមានទំនុកចិត្តជាមួយផលិតផល ដែលកន្លងមកមិនសូវមានខូចខាតក្រោយពេលអតិថិជនទិញរួចហើយនោះទេ។

ប្រធានប្រតិបត្តិរូបនេះ បកស្រាយថា”យើងលក់ផ្តោតទៅលើគុណភាពផលិតផល និងចង់ណែនាំឲ្យអតិថិជនស្គាល់ផលិតផលពិតប្រាកដ ជាជាងស្គាល់តែឈ្មោះយីហោ ដូច្នេះហើយការយកផលិតផលឲ្យអតិថិជនសាកផ្ទាល់ដៃ ជាវិធីល្អបំផុតដែលទាក់ទាញចិត្តភ្ញៀវ និងអ្នកលក់បន្ត ដោយសារតែពួកគាត់ពេញចិត្តនឹងផលិតផល មិនមែនលើឈ្មោះយីហោបិទលើផលិតផលឡើយ។”

គួរជម្រាបថា គិតមកទល់ពេលនេះយីហោចំណូលថ្មីមួយនេះមានតំណាងចែកចាយ១៦កន្លែងហើយ និងទូលក់ជាង៦០០កន្លែង។ លោកអ្នកចង់ក្លាយដៃគូអាជីវកម្មជាមួយយីហោមួយនេះ លោកអ្នកអាចចាប់ផ្តើមបានជាមួយទុនចាប់ពី១ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារ សម្រាប់បើកជាហាង និងតម្លៃ៣៥០០ដុល្លារសម្រាប់ទូលក់មួយផងដែរ ដោយទាក់ទងទៅលេខ 099 678 910៕

 

អត្ថបទដោយ៖ Noun Vannak , Franchise Editor

LEAVE A REPLY

Please enter your comment!
Please enter your name here