សាលារៀនក្នុងខេត្តព្រះសីហនុនឹងទទួលបានការប្រើប្រាស់អ៊ិនធឺណិត ឥតគិតថ្លៃពេញ ១ ឆ្នាំពីក្រុមហ៊ុនអ៊ិនធឺណិត Today Communication

0
302

រាជធានីភ្នំពេញ៖ បន្ទាប់ពីបានប្រកាសជាផ្លូវការនូវការពង្រីកប្រតិបត្តិការបន្ថែម របស់ខ្លួនកាលពីចុងខែធ្នូ ២០១៨មក ក្រុមហ៊ុនអ៊ិនធឺណិត Today Communication ទទួលបានការស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់អតិថិជនរបស់ខ្លួន ទាំងក្នុងតំបន់កំពុងប្រតិបត្តិការស្រាប់ក៏ដូចជានៅតាមបណ្តាលខេត្តក្រុងដែលទើបតែប្រកាសអោយដំណើរការថ្មីៗនេះ។

សរុបមកដល់បច្ចុប្បន្ន ក្រុមហ៊ុនអ៊ិនធឺណិត Today Communication កំពុងប្រតិបត្តិការនៅតាមបណ្តាលខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ក្រុងបាវិត និង ក្រុងប៉ោយប៉ែត។

ជាការឆ្លើយតបនឹងសេចក្តីទុកចិត្តក៏ដូចជាការគាំទ្ររបស់អតិថិជនមកលើក្រុមហ៊ុន កាលពី ដើមខែមករាក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានដាក់ចេញនូវគម្រោងទំនួល ខុសត្រូវសង្គម ដើម្បីផ្តល់អ៊ិនធឺណិត ឥតគិតថ្លៃទៅដល់សាលារៀនដែលស្ថិតនៅក្នុងតំបន់ ដែលក្រុមហ៊ុនកំពុងប្រតិបត្តិការ។

កាលពីខែមករាថ្មីៗនេះក្រុមហ៊ុនបានសម្រេចចិត្តផ្តល់អ៊ិនធឺណិត ឥតគិតថ្លៃពេញ ១ឆ្នាំដល់ វិទ្យាល័យ ១០ មករា ១៩៧៩ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រច្រើន ជាងគេពីសំណាក់សាធារណៈជន។

សម្រាប់ខែកុម្ភៈនេះមានសាលារៀនចំនួន ៣បន្ថែមទៀតដែលស្ថិតនៅខេត្តព្រះសីហនុនឹងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតពីសំណាក់សាធារណៈជន។ សាលារៀនទាំងនោះមានដូច ជា វិទ្យាល័យ ហ៊ុន សែន មិត្តភាព វិទ្យាល័យក្រុងព្រះសីហនុ និង សាលារៀន សាគូរ៉ា មិត្តភាពកម្ពុជា ជប៉ុន។

សម្រាប់លក្ខខណ្ឌមានដូចជា៖

១. ការបោះឆ្នោតត្រូវបានរាប់តែនៅលើគេហទំព័រដើមនៃ Facebook Page របស់ TODAY ISP បានបង្ហោះតែមួយគត់។

២. សូមបោះឆ្នោតទៅតាមរូបសញ្ញាតំណាងរបស់សាលានីមួយៗ

៣. ផុតកំណត់ការបោះឆ្នោតត្រឹមថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ

៤. លទ្ធផលនឹងធ្វើការប្រកាសជូននៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ

លោក ស៊ុយ ចន្ធា ប្រធានផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអ៊ិនធឺណិត Today Communication បានមានប្រសាសន៏ថា៖ “ក្រុមហ៊ុនរបស់យើងកំពុងតែខិតខំប្រឹងប្រែង ដើម្បីក្លាយជាផ្នែក មួយជួយដល់ការអភិវឌ្ឍន៍របស់សង្គមជាតិតាមរយៈសកម្មភាពសង្គមផ្សេងៗដែលយើង បាននឹងកំពុងចូលរួមក្រៅពីការជួយពង្រីកវិសាលភាពអ៊ិនធឺណិត ដល់គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ កាលណាបណ្តាញអ៊ិនធឺណិត បានគ្របដណ្តប់កាន់តែទូលំទូលាយ នោះយើងនឹង អាចចូលរួមជួយដល់សង្គមក៏ដូចជានៅតាមតំបន់ផ្សេងទៀតដែលកំពុងខ្វះខាតអុិនធឺណិតប្រើប្រាស់បានកាន់តែច្រើន និងផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋយើងទៀតផង។”

សាធារណៈជនទាំងអស់អាចចូលរួមបោះនឹងតាមដាននូវលទ្ធផលតាមរយៈ Facebook Page “TODAY ISP”។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577

ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

 

LEAVE A REPLY

Please enter your comment!
Please enter your name here