តាមពិតទៅ សក្ដានុពលនៃ ការរកប្រាក់ចំណួលរបស់អ្នកមិនមែនចាប់ផ្ដើមពីការងារបស់អ្នកនោះទេ តែវាចាប់ផ្ដើមពីផ្នត់គំនិតរបស់ទៅវិញទេ។ ដូច្នេះអ្នកត្រូវមានការគិតដែលគេហៅថាគំនិតក្នុងការបង្កើនចំណូល។ បើអ្នកចង់កំណត់ខ្លួនឯងដើម្បីជោគលើផ្នែកហិរញ្ញវត្ថុ ខាងក្រោមនេះ គឺផ្នត់គំនិតរបស់សេដ្ឋីចំនួនដែលអ្នកគួរតែអនុវត្តន៍៖
១. អ្នកមានគិតរយៈពេលវែង
ពួកអ្នកមានមិនគិតតែពេលបច្ចុប្បន្ននោះទេ តែពួកគេគិតសក្ដនុពលនាពេលអនាគតផងដែរ មានន័យថា ពួកគេបានកំណត់គោលដៅ ដែលមានរយៈពេលច្រើនឆ្នាំ មិនមែនរយៈពេល មួយសប្ដាហ៍ឬមួយខែនោះទេ។ បើយោងតាម សម្ដីរបស់លោក Keith Cameron Smith ដែលបានសិក្សាពីទម្លាប់របស់សេដ្ឋី ជាច្រើនឆ្នាំបានឲ្យដឹងថាបើអ្នកគិតពីអនាគតឲ្យកាន់តែវែង នោះអ្នកនឹងកាន់តែមាន។
លោក Keith Cameron Smith បានឲ្យដឹងទៀតថា ការគិតគោលដៅរយៈពេលវែងធ្វើឲ្យអ្នកឃើញរូបភាពកាន់តែធំ។ ឧទាហរណ៍ អ្នកអាចសួរសំណួរខ្លួនឯងថា” ធ្វើម៉េចទើបខ្ញុំអាចបង្កើនចំណូលបានទ្វេរដងក្នុងឆ្នាំនេះ” ជាជាងសួរខ្លួនឯងថា” ធ្វើម៉េចទើបខ្ញុំអាចរកលុយបង់ថ្លៃទឹក ភ្លើង ឬផ្ទះក្នុងខែនេះ”។
២. អ្នកមានតែងតែ ធ្វើការផ្លាស់ប្ដូរ
ខមនុស្សធម្មតា ខ្លាចការផ្លាស់ប្ដូរ ពួកអ្នកមានតែងតែគិត ការផ្លាស់ប្ដូរគឺជាឱកាសទៅវិញ។ អ្នកក្រ តែងតែគិតថា ការផ្លាស់ប្ដូរគឹអាចនឹងមានផលអវិជ្ជមានសម្រាប់ពួកគេ តែអ្នកមានគិតថា ការផ្លាស់ប្ដូរ ទោះជាវិជ្ជមាន ឬអវិជ្ជមាន តែពួកគេត្រូវតែទទួលយក ព្រោះពួកគេហ៊ានប្រថុយ។ Keith Cameron Smith បានឲ្យដឹងថា អ្នកគួរតែរៀនស្វាគមន៍ ការផ្លាស់ប្ដូរ និងការអភិវឌ្ឍន៍ ដែលតែងតែដើរជាមួយអ្នក ព្រោះវាជួយឲ្យអ្នកកាន់តែមានទំនុកចិត្ត។ ទំនុកចិត្តគឺកើតចេញពី ការត្រៀមខ្លួនរបស់អ្នក និងការខិតខំប្រឹងប្រែងរបស់អ្នក។
៣. ពួកអ្នកមានរៀនមិនចេះចប់ទេ
ជាការពិតណាស់ ពួកអ្នកមាន ទោះជាពួកគេមានហើយក៏ដោយក៏ ពួកគេរៀនមិនចេះចប់ដែរ។ ពួកអ្នកមាន រៀនដើម្បីទទួលបានចំណេះដឹងថ្មីក្នុងការអភិវឌ្ឍន៍ខ្លួន។ ជាក់ស្ដែង សេដ្ឋី Warren Buffett ដែលជាស្ដេចវិនិយោគបានចំណាយពេល៨០%ក្នុងមួយថ្ងៃក្នុងការអានសៀវភៅ ចំណែកលោក Bill Gates សេដ្ឋីចិត្តធម៌ បានកំណត់ខ្លួនឯងឲ្យអានសៀវភៅចំនួន ៥០ក្បាលក្នុងមួយឆ្នាំ៕
អត្ថបទដោយ៖ ហុង