រឿងដែលមិនគួរមើលរំលង មុនសម្រេចចិត្តបណ្ដាក់ទុនរកស៊ីជាមួយមិត្តភក្តិ

0
1206

ការបណ្ដាក់ទុនអាចថាហានិភ័យមួយសម្រាប់អ្នកដែលមិនធ្លាប់វិនិយោគ ដូច្នេះហើយទើបអ្នកត្រូវគិតគូរអោយបានច្បាស់លាស់មុនសម្រេសចិត្ដ។ ជាពិសេសសម្រាប់អ្នកដែលចង់រកស៊ី តែខ្វះខាតថវិការ ឬមានតិចតួចស្ដួចស្ដើង ហើយមិនចង់ខ្ចីធនាគារព្រោះខ្លាចជាប់បំណុល។ ដូចនេះហើយ ការវិនិយោគរួមគ្នាជាមួយមិត្តភក្តិអាចបង្កជាភាពងាយស្រួលសម្រាប់អ្នកក្នុងការរកស៊ី។ យ៉ាងណាមិញក៏មានចំណុចមួយចំនួនដែលអ្នកត្រូវដឹងនិងមិនគួរមើលរំលងផងដែរ។ ខាងក្រោមជាអ្វីដែលអ្នកគួរដឹង៖

១. និយាយគ្នាដោយបើកចំហ

ការនិយាយគ្នាយ៉ាងស៊ីជម្រៅនេះគួរធ្វើឡើងមុនពេលសម្រេចចិត្តបង្កើតអាជីវកម្មឲ្យចេញជារូបរាង ក៏ដូចជាកំឡុងពេលដំណើរការ ដើម្បីសិក្សាពីគ្នាឲកាន់តែច្បាស់អំពីគោលដៅ យុទ្ធសាស្រ្ត និងហានិភយ័ដែលអាចកើតឡើង។ ម្យ៉ាងវិញទៀតការពិភាក្សាគ្នាយ៉ាងបើកចំហនេះ អាចឲអ្នកយល់ដឹងពីចំណុចខ្លាំង ចំណុចខ្សោយដែលគួរកែលម្អសម្រាប់ការរកស៊ី ក៏ដូចជាបញ្ជៀសការយល់ច្រឡំ អាក់អន់ស្រពន់ចិត្តដែលអាចកើតមានឡើងជាយថាហេតុ។ ការដែលអាចអង្គុយនិយាយគ្នាបាន គឺភាគីទាំងសងខាងចាំបាច់មានឆន្ទៈ ការតាំងចិត្ត និងគោលដៅរៀងខ្លួន ហើយក៏ត្រូវបើកចិត្តឲទូលាយទទួលយកគំនិតយោបល់របស់ភាគីម្ខាងទៀតផងដែរ។

២. រៀបចំផែនការឲ្យបានត្រឹមត្រូវ

មុននឹងចាប់ផ្ដើមអ្នកត្រូវការរៀបគម្រោងសម្រាប់មុន កំឡុងពេល និងក្រោយពេលជំនួញដំណើរការ។ បែងចែកឲច្បាស់នូវតួនាទី និងទំនួលខុសត្រូវរបស់ម្នាក់ៗ។ បង្កើតផែនការសម្រាប់ជម្រុញជំនួញទៅមុខ កាលវិភាគពេលវេលា បញ្ជីហិរញ្ញវត្ថុ ដំណោះស្រាយសម្រាប់ហានិភ័យ គិតទាំងពេលអនាគតបន្ទាប់ពីរៀបការ ពេលឈឺថ្កាត់ ការទទួលយកដៃគូចូលរួមផ្សេងៗ ជាដើម។

ជាការពិតណាស់អ្វីក៏ដោយបើអ្នកចង់ឲ្យដំណើរការបានល្អនិងមានរយៈពេលយូរអ្នកត្រូវចេះរៀបចំផែនការ បើពុំដូចនោះទេអ្នកអាចនឹងមានការលំបាកពេលជួបឧបសគ្គ។

៣. រៀបចំលិខិតផ្លូវការ

ការធ្វើបែបនេះមិនមែនមាននយ័ថា អ្នកមិនទុកចិត្តមិត្តភក្តិរបស់អ្នកនោះទេ ផ្ទុយទៅវិញជួយបង្កាផលប្រយោជន៍របស់អ្នកទាំងពីរនៅពេលមានរឿងអ្វីមួយកើតឡើង។ ការរត់ឯកសារផ្លូវការ មានស្នាមមេដាយ ភាគីត្រឹមត្រូវក្នុងលិខិតស្នាមប្រហែលជាមិនសូវនិយមសម្រាប់សហគ្រិនខ្មែរដែលចូលហ៊ុនរកស៊ីតូចតាចជាមួយមិត្តនោះទេ ព្រោះវាស៊ាំញ៉ាំច្រើន។ ការដែលមានលក្ខខណ្ឌស្របច្បាប់ត្រឹមត្រូវអាចជួយបង្កើនទំនុកចិត្តនិងសុវត្ថិភាពចំពោះការរកស៊ីរបស់អ្នកមួយកម្រិតទៀត ព្រោះអ្នកមិនចាំបាច់ខ្វល់ខ្វាយពីភាពមិនស្មោះត្រង់រវាងគ្នានឹងគ្នា បើមានរឿងអ្វីកើតឡើងច្បាប់ជាអ្នកដោះស្រាយ៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here