អាជីវកម្មនៅខ្មែរ បើមិនស្គាល់ Social Media ទាំងនេះទេ រកស៊ីមិនទាន់គេទេ

0
1274

ឈានជើងចូលសម័យកាលបច្ចេកវិទ្យា បើយើងមិនចេះ ឬមិនដឹងថាសង្គមគេដើរដល់ណានោះ អ្នកប្រាកដជាពិបាកទទួលបានព័ត៌មានថ្មីៗ និងដើរយឺតជាងគេមួយជំហ៊ានហើយ ។

ជាពិសេស អាជីវកម្មតែម្ដង ដែលបោះជំហានចូលទីផ្សារ បើចង់ដើរឲ្យទាន់គេ អ្នកត្រូវដឹងពី Social Media ឬ ទំនាក់ទំនងសង្គមនេះសិន ស្រួលតាមទាន់គេ និង ឆាប់បានទទួលដំណឹងដល់អតិថិជន ។

Social Media ខាងក្រោមនេះដែលអ្នកត្រូវដឹងក្រៅពី Facebook ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃ ព្រោះថា Social Media ទាំងនោះ កំពុទទួលបានប្រជាប្រិយភាពខ្លាំងពីទីផ្សារក្រៅស្រុក ហើយបាននឹងកំពុងជ្រៀតចូលទីផ្សារយើងផងដែរ ។

សម្រាប់បណ្ដាញសង្គមទាំងនោះមាន Instagram, YouTube, WhatsApp, WeChat, Twitter, Line, Snapchat , Viber  ឬ បណ្ដាញទាក់ទង Telegram ជាដើម ដែលលោកអ្នកអាចដោនឡូតដើម្បីធ្វើការប្រើប្រាស់ទៅលើអាជីវកម្ម ឬ ចង់ផ្សព្វផ្សាយផលិតរបស់លោកអ្នកឲ្យមានគេស្គាល់កាន់តែច្រើន ។

គួរបញ្ជាក់ដែរ Social Media មួយចំនួនមានអ្នកប្រើប្រាស់ច្រើនហើយនៅស្រុកខ្មែរយើង ហើយក៏បានមនុស្សចំនួនប្រើប្រាស់ច្រើនជាង Facebook ដែរ ព្រោះថា វាងាយស្រួល សាមញ្ញ និង មានមុខងារប្លែកៗជាង Facebook ច្រើនផងដែរ ។

ដូច្នេះអ្នកត្រូវចាប់ផ្ដើមពីពេលនេះទៅ ដើម្បីបង្កើនការលក់របស់អ្នក ឬ ផ្សព្វផ្សាយផលិតផលរបស់អ្នកឲ្យមានគេស្គាល់កាន់តែច្រើនថែមទៀត ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here