ធនាគារ អេស៊ីលីដា ភីអិលស៊ីគឺជាធនាគារពាណិជ្ជកម្មនាំមុខគេនៅប្រទេសកម្ពុជាក្នុងការផ្ដល់សេវាហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺផ្តល់ជូននូវ សហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតតូចមធ្យម និងសាធារណជន នូវមធ្យមបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុអោយមានប្រសិទ្ធិភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពឲ្យបានប្រសើរឡើង ដោយអនុវត្តតាមនូវនិរន្តរភាព និងបង្កើនប្រយោជន៏ជូនភាគទុនិក កម្មករនិយោជិតទាំងអស់ក្នុងសហគមន៍។ ក្នុងនោះដែរបើនិយាយពីភាទុនិករបស់ធនាគារមួយនេះច្បាស់ជាមិនមានអ្នកប៉ុន្មានទេ ហើយភាគច្រើនដឹងថាជាធនាគារក្នុងស្រុក និងគិតថាជាធនាគារដែលមានភាគហ៊ុនខ្មែរ ១០០ ភាគរយ។ ជាការពិតណាស់ ធនាគារអេស៊ីលីដា មានភាគទុនិកចំនួន ៨ បើគិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។ ភាគទុនិកទាំង ៨ នោះមានដូចខាងក្រោម៖
១. អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់៖ មានភាគហ៊ុនចំនួន ១០២.៧៥៨.២៦៧ ភាគហ៊ុន ដែលត្រូវជា ១០២.៧៥៨.២៦៧ ដុល្លារ ស្មើនឹង ២៦ ភាគរយនាំភាគរយកម្មសិទ្ធិ។
២. ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ASA, Plc.)៖ មានភាគហ៊ុនចំនួន ៩៨.៨០៦.០៣៤ ភាគហ៊ុន ដែលត្រូវជា ៩៨.៨០៦.០៣៤ ដុល្លារ ដែលស្មើនឹង ២៥% នៃភាគរយកម្មសិទ្ធិ។
៣. Sumitomo Mitsui Banking Corporation (SMBC)៖ មានភាគហ៊ុនចំនួន ៧២.១២៨.៣៩៦ ភាគហ៊ុន ដែលត្រូវជា ៧២.១២៨.៣៩៦ ដុល្លារ ដែលស្មើនឹង ១៨,២៥% នៃភាគរយកម្មសិទ្ធិ។
៤. COFIBRED — Compagnie Financière de la BRED (BRED’s financial company)៖ មានភាគហ៊ុនចំនួន ៤៨.៤១៤.៩៥២ ភាគហ៊ុន ដែលត្រូវជា ៤៨.៤១៤.៩៥២ ដុល្លារ ដែលស្មើនឹង ១២,២៥% នៃភាគរយកម្មសិទ្ធិ។
៥. ORIX Corporation៖ មានភាគហ៊ុនចំនួន ៤៨.៤១៤.៩៥២ ភាគហ៊ុន ដែលត្រូវជា៤៨.៤១៤.៩៥២ ដុល្លារ ដែលស្មើនឹង ១២,២៥ % នៃភាគរយកម្មសិទ្ធិ។
៦. Triodos Microfinance Fund៖ មានភាគហ៊ុនចំនួន ១០.០៨១.៤១៨ ភាគហ៊ុន ដែលត្រូវជា ១០.០៨១.៤១៨ ដុល្លារ ដែលស្មើនឹង ២,៥៥០៨% នៃភាគរយកម្មសិទ្ធិ។
៧. Triodos Fair Share Fund៖ មានភាគហ៊ុនចំនួន ៨.៦២១.៣៤៣ ភាគហ៊ុន ដែលត្រូវជា ៨.៦២១.៣៤៣ ដុល្លារ ដែលស្មើនឹង ២,១៨១៤% នៃភាគរយកម្មសិទ្ធិ។
៨. Triodos Sustainable Finance Foundation៖ មានភាគហ៊ុនចំនួន ៥.៩៩៨.៧៤៣ ភាគហ៊ុន ដែលត្រូវជា ៥.៩៩៨.៧៤៣ ដុល្លារ ដែលស្មើនឹង ២,១៨១៤% នៃភាគរយកម្មសិទ្ធិ៕
អត្ថបទដោយ៖ ធូរ៉ា