Toyota ផលិតឡាន Prius ឆ្នាំ ២០១៩ ប្រើប៉ុង២ ម្ដងនេះ ជិះ ១០០ គីឡូស៊ីសាំងមិនដល់ ៥ លីត្រ

0
2477

ជិតដាច់ឆ្នាំ ២០១៨ ក្រុមហ៊ុន Toyota ជប៉ុនបានបញ្ចេញនៅរថយន្ដត្រកូល Prius Hybrid មួយគ្រឿងឆ្នាំ ២០១៩ ដើម្បីប្រឡូកទីផ្សារ ដើម្បីប្រជែងក្រុមហ៊ុនផ្សេងទៀត ។

Prius 2019 ឆ្នាំនេះ ខុសពីឆ្នាំមុន ព្រោះស៊េរី ២០១៩ ​នេះប្រើប្រាស់នៅប៉ុង ២ ដែលជួយសម្រួលកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់ ដែលជិះលើផ្លូវមានស្ថានភាពលំបាក ។

ប៉ុង ១ FWD និងប្រើ​ប៉ុង​ពីរ AWD ហើយអាចថែមម៉ូទ័រអគ្គិសនីបានទៀតផង ដែលជាជំនួយដល់ ការបើកបរនៅលើផ្លូលំបាកៗ ជាមួយកម្លាំងកង់ខាងក្រោយផងដែរ ។

រថយន្ដ Prius AWD-e នេះមានកម្រិតស៊ីសាំង ៤,៧ លីត្រ ដែលអាចជិះចម្ងាយ ១០០ គីឡូម៉ែត្រ ជាមួយកម្រិតស៊ីសាំងច្រើនជាងគ្នាបន្ដិច ដែលរថយន្ដប៉ុង ១ មានកម្រិតស៊ីសាំង ៤,២ លីត្រ បើកបរក្នុងចម្ងាយ ១០០ គីឡូម៉ែត្រដូចគ្នា ។

ជាងនេះដែរ Prius 2019 នេះក៏ប្រើប្រាស់អាគុយប្រភេទថ្មី nickel-metal ដែលធននឹងអាកាសធាតុត្រជាក់ ទោះបីស្ថិតនៅក្នុងតំបន់ត្រជាក់ខ្លាំងក៏ដោយ ក៏វានៅតែអាចដំណើរការបានធម្មតាដែរ ជាពិសេស Prius AWD-e ប៉ុង ២ នេះ ក៏អាចដំណើរការល្បឿនលឿន ៦៩ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ ។

សម្រាប់ម៉ាស៊ីន Prius ស៊េរីនេះ មានទំហំ ១.៨ លីត្រ ជាមួយម៉ូទ័រអគ្គិសនី ដែលមានកម្លាំង ១២១ សេះ សម្រាប់ម៉ូទ័រឡានផ្នែកខាងមុន និង ម៉ូទ័រខាងក្រោយ គឺសម្រាប់ជំរុញឡានឲ្យបើកបរបានកាន់តែលឿន ​និងខ្លាំងជាងមុន ។

លើសពីនេះទៀត Toyota Prius 2019 នេះក៏មានតម្លៃជាង ២៧០០០ ដុល្លារអាមេរិកទៀតដែរ សម្រាប់ទីផ្សារប្រទេសជប៉ុន ដែលកំពុងដាក់លក់ ។

គួរបញ្ជាក់ដែរថា ស៊េរីឆ្នាំ ២០១៩ នេះគេនឹងដាក់លក់នៅទីផ្សារប្រទេសផ្សេងៗទៀត ចាប់ពីខែនេះទៅហើយ រីឯតម្លៃគឺអាស្រ័យទៅតាមបណ្ដាប្រទេសនីមួយៗ តែមិនលើសគ្នាច្រើននោះទេ ៕

អត្ថបទដោយ ៖ ឆាំ មករា

LEAVE A REPLY

Please enter your comment!
Please enter your name here