យុទ្ធសាស្រ្តធ្វើទីផ្សារចម្ការម្នាស់របស់ប្រជាជនថៃ ទាញចំណូលជាង ៦០០ លានដុល្លាររៀងរាល់ឆ្នាំ

0
1227

មិនធម្មតានោះទេប្រជាជនថៃអាចរកចំណុលដុលសរុបពីការធ្វើកសិកម្មដំណាំម្នាស់រកចំណូលបានប្រមាណជាង ៦០០ លានដុល្លារអាមេរិក​ក្នុងមួយឆ្នាំ ដែលចំណូលនេះអាចចិញ្ជឹមប្រជាជនថៃ ដែលប្រឡូកក្នុងវិស័យនេះកាន់តែមានជីវភាពធូធារមួយកម្រិតទៀត។

ក្បួនធ្វើទីផ្សារម្នាស់នៅក្នុងប្រទេសថៃគឺមានលក្ខខណ្ឌមួយចំនួន ដែលកំណត់ដោយនយោជក និងអ្នកដាំដុះ ដែលធ្វើអោយកសិកររបស់ប្រទេសមួយនេះមានទំនុកចិត្តខ្លាំងបំផុត ក្នុងការដាំដុះនិងធ្វើទីផ្សារដោយក្នុងនោះ ក្រុមនយោជននិងអ្នកដាំដុះបានកំណត់ផែនទីដាំដុះមិនអោយឆ្ងាយពី ១០០ គីឡូម៉ែត្រពីទីក្រុងធំឡើយពោលគឺអ្នកអាចដាំដុះម្នាស់បានលុះត្រាតែមានចម្ការក្នុងរយៈចម្ងាយក្នុងរង្វង់ ១០០ គីឡូម៉ែត្រពីទីក្រុងធំៗ រួមមានតំបន់ អ៊ូថៃថានី, សូផាន់បុរី, ខាន់ចាណាបុរី, រាចាបុរី,សាមុតសងក្រាម, ភេតចាបុរី, ប្រាឈុបគីរីខាន់, ឈុនបុរី, និង ត្រាត ជាដើម ដែលជាតំបន់កែឆ្នៃម្នាស់ធំបំផុតនៅក្នុងប្រទេសថៃ។

នៅក្នុងការធ្វើទីផ្សារដំណាំម្នាស់របស់ប្រជាជនថៃ នយោជកបានអោយតម្លៃមួយសមគួរតាមតម្លៃក្នុងតំបន់ តែក្រុមនយោជកក៏បានកំណត់គោលការណ៍មួយចំនួន ដល់កសិករថៃក្នុងនោះរួមមានដូចជា៖ ក្រុមហ៊ុនកែឆ្នៃផលិតផលម្នាស់អាចទិញត្រឹមតែ ៦,០០០ តោនក្នុងមួយថ្ងៃ ដូចនេះក្រុមអ្នកដាំដុះត្រូវតែមានផលិតផលម្នាស់បង្វិលលក់ប្រចាំថ្ងៃ មិនអោយលើស ហើយក៏មិនអោយខ្វះដែរ។

មួយវិញទៀតអ្នកដាំដុះម្នាស់នៅក្នុងប្រទេសថៃត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលពីអ្នកជំនាញ ដើម្បីអោយផលិតផលចេញមកត្រឹមត្រូវតាមស្តង់ដារ រាប់តាំងពីការដាំដុះ ថែទាំ ដាក់ជី បាញ់ថ្នាំ ប្រមូលផល រក្សាស្តុកផលិតផល ដែលចំណេះដឹងទាំងនេះធ្វើអោយនយោជកស្រួលធ្វើការជាមួយអ្នកដាំដុះ ហើយផលិតផល ដែលសម្រេចបានគឺត្រឹមត្រូវតាមគម្រូស្តង់ដារ ដែលអ្នកបញ្ជាទិញចង់បាន។

អត្ថបទដោយ​៖ នេន សុធី (Sale Content Editor of Business Cambodia)

LEAVE A REPLY

Please enter your comment!
Please enter your name here