សហស្ថាបនិកផ្សារខ្មែរ៖ ទុនបម្រុងធំៗ៣សម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោងពិចារណាពេលអាជីវកម្មជួបហានិភ័យ

0
1715

ពេលអាជីវកម្មបើកថ្មីថ្មោងហានិភ័យខ្ពស់បំផុត គឺការខ្វះទុន ទោះបីមានគម្រោងច្បាស់លាស់ហើយក្តី អ្វីដែលជាក់ស្តែង អាចនឹងជួបប្រទះនូវវិបត្តិច្រើនជាងការរំពឹងទុកទៅទៀត ដែលកត្តាហិរញ្ញវត្ថុមួយនេះជម្រុញឲ្យអាជីវកម្មភាគច្រើនរស់បានមិនដល់១ឆ្នាំ ក៏ត្រូវបង្ខំចិត្តបិទទ្វារវិញ។

យ៉ាងណាក្តី ម្ចាស់អាជីវកម្មត្រូវចេះសម្លឹងឲ្យបានឆ្ងាយក្រៅតែពីលុយបម្រុងសល់ពីការចាប់ផ្តើមអាជីវកម្ម សហស្ថាបនិកផ្សារខ្មែរ លោក ម៉េង សុងហោ បានបង្ហើបថាលោកអ្នកនៅមានប្រភពទុនបម្រុងធំៗ៣ទៀតដែលអាចប្រើការបាន គ្រាន់តែថា ត្រូវចេះពិចារណាថ្លឹងថ្លែងឲ្យបានគ្រប់ជ្រុងជ្រោយជៀងវាងជ្រើសរើសខុស ហើយឧបសគ្គកាន់តែធំឡើង។

ប្រភពទុនបម្រុងទីមួយគឺ លុយបងប្អូន ឬមិត្តភក្តិ ដែលលោកអ្នកត្រូវមើលថា តើពួកគាត់គិតការប្រាក់ឬទេ បើគិតធៀបជាមួយនឹងធនាគារយ៉ាងណាដែរ? ប្រសិនបើលុយបងប្អូន ឬមិត្តភក្តិគិតការប្រាក់ខ្ពស់ពេក ឬមិនអាចទទួលយកបាន លោកអ្នកអាចសម្លឹងមើល លុយធនាគារ និងលទ្ធភាពរបស់ខ្លួនដែលអាចដាក់កម្ចីបានដូចជាប្លង់ដី ប្លង់ផ្ទះ ឬគម្រោងអាជីវកម្មជាដើម។

ទុនបម្រុងចុងក្រោយ លោកអ្នកអាចរកបានពីវិនិយោគិន ប្រសិនបើផែនការអាជីវកម្មរបស់លោកអ្នកអាចពង្រីកខ្លួនធំ និងបានត្រៀមខ្លួន ត្រៀមទីផ្សាររួចរាល់ហើយនោះ គ្រាន់តែថាអ្នកត្រូវកំណត់ច្បាស់លាស់ថា តើអ្នកទទួលបានអ្វីខ្លះពីអ្នកវិនិយោគ ដូចជាទុន ការគ្រប់គ្រង យុទ្ធសាស្រ្តលក់ជាដើម និងភាគលាភដែលអ្នកចែកទៅវិញ វាសមាមាត្រគ្នាដែរ ឬទេ?

ប្រសិនបើអ្នកយល់ថា ការសហការនេះមានភាពត្រឹមត្រូវ ទុនបម្រុងទីបីនេះ ជាទុនល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង ក៏ដូចជាចៀសវាងបានការជំពាក់គេ៕

វគ្គត្រៀមចេញរកស៊ីឲ្យចំគោលដៅ ឆ្នាំ២០១៩ (១០០គំនិត អាជីវកម្ម) បង្រៀនដោយ សហស្ថាបនិកផ្សារខ្មែរ លោកម៉េង សុងហោ នៅថ្ងៃទី២៣ ខែកុម្ភៈ លោកអ្នកអាចទំនាក់ទំនងចុះឈ្មោះ 010 755 987 ។

 

អត្ថបទដោយ៖ Noun Vannak

LEAVE A REPLY

Please enter your comment!
Please enter your name here