ក្រុមហ៊ុនក្នុងស្រុក១ កំពុងសប្បាយចិត្ត ខណៈការដាំដើមកាកាវមានទីផ្សារខ្ពស់ និងលក់បានថ្លៃ

0
7200

ក្រុមហ៊ុន កាំកាវ ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅឃុំស្រែអំពូម ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី កំពុងតែត្រូវបាន់ជាមួយនឹងការដាំដើមកាកាវរបស់ខ្លួន ខណៈការប្រមូលផលបានច្រើនជាទីគាប់ចិត្ត ហើយអាចលក់បានតម្លៃថ្លៃ និងមានទីផ្សារខ្ពស់។ ​​

លោក ជាន ចាន់ផុល អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនខាងលើនេះ បានឱ្យដឹងថា ក្រុមហ៊ុនកាំកាវ បានបោះទុនវិនិយោគប្រមាណជា ៣លានដុល្លារអាមេរិក លើដំណាំកាកាវតាំងពីឆ្នាំ២០១៤ មកម្លេះ ក្នុងគោលបំណង៣ ទី១ ដាំដុះខ្លួនឯង ២.បណ្តុះកូនរួចលក់ជូនដៃគូដាំដូចជា សហគមន៍ ឬកសិករ និង៣.ប្រមូលទិញផលពីដៃគូក្នុងតម្លៃតាមកិច្ចសន្យា។

បច្ចប្បន្នក្រុមហ៊ុននេះ មានផ្ទៃដីដាំសរុបចំនួន ២៤ហត ហើយនៅឆ្នាំ២០១៨ ផ្ទៃដី ៨ហត ប្រមូលផលបានគ្រាប់ស្ងួតចំនួន ៤០០kg សម្រាប់ទុកធ្វើពូជ។ នៅដើមឆ្នាំ២០១៩ ក្រុមហ៊ុនបណ្តុះកូនបាន ចំនួន ២៧,៥០០ដើម សម្រាប់ទុកដាំលើផ្ទៃដី ២៥ហត សហការដាំជាមួយសហគមន៍ ឬកសិករ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា និងផ្តល់បច្ចេកទេសបន្ថែម។

លោក ជាន ចាន់ផុល បានបង្ហើបផងដែរ ជាមធ្យមកាកាវដាំបាន៣ឆ្នាំទើបអាចប្រមូលផលបាន ហើយក្នុងមួយឆ្នាំអាចប្រមូលផលចំនួនបានពីរដង។ ការប្រមូលផលម្តងទទួលបានចន្លោះពី ៣,៥ ដល់ ៤តោន ក្នុងមួយហត តម្លៃនៅលើទីផ្សារបច្ចុប្បន្នប្រមាណជាង ២០០០ដុល្លារ ក្នុងមួយតោន។

សូមបញ្ជាក់ថា នៅខេត្តមណ្ឌលគីរី គឺមានលក្ខណៈអាកាសធាតុ និងភូមិសាស្រ្តខុសប្លែកពីខេត្តដ៏ទៃ ដែលជាមូលហេតុធ្វើឲ្យខេត្តនេះ មានសក្តានុពលអាចផលិតនូវផលិតផលកសិកម្មមួយចំនួនដែលបណ្តាខេត្តដទៃនៃព្រះជាណាចក្រកម្ពុជាមិនអាចផលិតបាន ដូចជាដំឡូងបារាំង និងកាហ្វេ ជាដើម៕

អត្ថបទដោយ៖ សុងលី

LEAVE A REPLY

Please enter your comment!
Please enter your name here