ព្រោះតែខ្វះចំណេះដឹង ៤ នេះ កសិករកម្ពុជាភាគច្រើន ពិបាកស្វែងរកទីផ្សារលក់កសិផលកសិកម្ម

0
2685

វិស័យកសិកម្មនៅកម្ពុជា ជាវិស័យអាទិភាពបំផុត ដែលមានកសិករប្រមាណជាព ​៨០ % កំពុងប្រកបរបរ និងពឹងផ្អែកទាំងស្រុងលើវិស័យមួយនេះ។ កសិករកម្ពុជានៅតែមិនទាន់អាចឈរជាម្ចាស់ការលើអាជីវកម្មកសិកម្មបានដោយខ្លួនឯងនៅឡើយ ខណៈពេលដែលតម្រូវការផលិតផលកសិកម្មនៅកម្ពុជានៅតែបន្តរកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។

ឈ្មួញមួយចំនួនធំត្រូវការទិញបន្លែររៀងរាល់ថ្ងៃ កើទីផ្សារកម្ពុជាធំធេងខ្លាំងណាស់ តែប្រជាកសិករមួយចំនួន នៅតែឃ្លាតឆ្ងាយពីទីផ្សារអោយសារ ពួកគាត់មិនទាន់មានចំណុចទាំង ៤ នេះ។

ផ្នត់គំនិតជាសហគ្រិន ៤ ចំនុចដែល Business Cambodia ជឿជាក់ថានិងអាចធ្វើអោយកសិករខ្មែរនិងក្លាយជាសេដ្ឋីជាមួយមុខរបរកសិកម្ម៖

១.រៀនគ្រប់គ្រង

កសិករនៅកម្ពុជាសព្វថ្ងៃតែងតែរអ៊ូថា ផលិតផលដែលខ្លូនផលិតបានគ្មានទីផ្សារ តែឈ្មួញដែលទទួលទិញបន្លែរ បែរជាលើកឡើងថា កសិករដាំបន្លែរអោយផ្គត់ផ្គង់គាត់មិនគ្រប់ មានមួយខែបាត់មួយខែ តែបើមានផលិតផលវិញគឺ ច្រើនលើសលប់មិនអាចទទួលទិញបាន។ ចំនុចនេះហើយដែលកសិករគួតែមានផ្នត់គំនិតជាសហគ្រិន ដែលចេះគ្រប់គ្រងអាជីវកម្ម គ្រប់គ្រងវដ្តផលិតកម្ម គ្រប់គ្រងការផ្គត់ផ្គង់អោយទៀងទាត់ទើបជាការប្រសើរ។

២.រៀនទំនាក់ទំនង

ទំនងទំនងជាប្រភពនៃបណ្តាញពត៌មាន និងជាប្រភពទីផ្សាដ៍ធំសម្រាប់អាជីវកម្ម។ កសិករត្រូវតែមានទំនាក់ទំនងល្អ ជាពិសេសជាមួយមនុស្សដែលមានឥទ្ធិពលលើអាជីវកម្ម ដូចជាឈ្មួញទិញបន្លែរផ្លែឈើ ត្រីសាច់ មន្រ្តីក្រសួង ឬអ្នកផ្គត់ផ្គង់វត្ថុធាតុដើមជាដើម ដែលអាចធ្វើអោយអាជីវកម្ម របស់កសិករមានច្រកច្រើន ហើយទូលំទូលាយ សម្រាប់លក់ផលិតផលរបសើខ្លួនទៅកាន់ទីផ្សារ។​

៣.រៀនធ្វើទីផ្សារ

កុំដេកចាំសំណាង កុំបន្ទោសលើអជ្ញាធរ ត្រូវរៀនធ្វើទីផ្សារលក់ដូរដោយខ្លួនឯង ។ ផលិតផលដែលផលិតបានត្រូវតែមានគុណភាពល្អប្រកួតប្រជែងក្នុងទីផ្សារ ស្វែងរកអតិថជនថ្មីៗសម្រាប់បង្កើនការលក់ រៀនវេចខ្ចប់ផលិតផលបន្លែរផ្លែឈើអោយមានសោភ័ណភាព កែតម្រូវតាមចំណង់ចំណុលចិត្តអតិថិជន នេះហើយជាការធ្វើទីផ្សារដោយខ្លួនឯង។

៤.រៀនអំពីហិរញ្ញវត្ថុ

ការគ្រប់គ្រងចំណុលចំណាយជារឿងធំបំផុតក្នុងអាជីវកម្ម តែវាជាចំនុចខ្វះខាតមួយដែលកសិករកម្ពុជា មិនទាន់មាន។ កសិករកម្ពុជាគួតែមានចំនេះដឹងផ្នែកហិរញ្ញវត្ថុខ្លះក្នុងការគ្រប់គ្រង និងប្រើប្រាស់លុយ អោយមានប្រសិទ្ធភាពបំផុត។ ចំនេះដឹងផ្នែកលុយនេះធ្វើអោយកសិករ ចេះប្រមាណពីការចំណាយថ្លៃដើម វិភាគពីចំណូល និង ចំណាយក្នុងផលិកម្មផងដែរ។

អត្ថបទដោយ៖ នេន សុធី

 

LEAVE A REPLY

Please enter your comment!
Please enter your name here